Jennie : នេះឯងមិនចេះស្តាប់យើងទេហែ៎ Rosé!!!!យើងមិនចូលចិត្តទឹកដោះគោនោះទេ !!!
Chaeyoung : តែអ្នកនាង Jennie..គឺអ្នកស្រី sooyeon បានប្រាប់ថាឱ្យខ្ញុំយកទឹកដោះគោមកឱ្យអ្នកនាង
Jennie : យើងប្រាប់ថាមិនចូលចិត្តគឺមិនចូលចិត្តហើយ ឆាប់យកទៅដូរឱ្យយើងវិញ!!!
_ Jennieនាងស្រែកដាក់ Chaeyoung យ៉ាងខ្លាំងចំណែក Chaeyoung វិញនៅពេលដែល មានអ្នកស្រែកដាក់នាងបែបនេះ នាងឆាប់ភ័យលឿន នាងព្យាយាមទប់ទឹកភ្នែកនៅនិងមុខរបស់ Jennie_
Jennie : នៅដល់ណា៎!! មិចមិនឆាប់ទៅ!!!
Chaeyoung : ចាស់ៗ
_ Chaeyoung ក៏ដើរចេញពីបន្ទប់របស់jennieបាត់ទៅ _
Jennie : នាងល្ងង់អើយ!! ហេតុអីក៏នាងល្ងង់ដល់ថ្នាក់នេះ យើងមិនចូលចិត្តមនុស្សដូចជានាងនោះទេ យើងនិងធ្វើគ្រប់វិធីដើម្បីបណ្តេញនាងចេញ តែមិនបាច់ភ័យនោះទេ យាយរបស់នាងយើងមិនធ្វើបាបទេ ព្រោះថា គាត់ជាមនុស្សចាស់
_jennieឈរនិយាយម្នាក់ឯងមើលទៅកញ្ចក់របស់នាង_
_បានបន្តិចchaeyoungក៏ត្រឡប់មកវិញ_
Chaeyoung : អ្នកនាង jennie នេះជាទឹកក្រូចដែលអ្នកនាងចង់បាន
Jennie : ខ្ញុំលែងឃ្លានហើយគ្រាន់តែឃើញមុខឯង
_ Chaeyoung អោនមុខចុះ _
Chaeyoung : បើអ្នកនាង Jennieលែងឃ្លានហើយចាំខ្ញុំយកទៅវិញក៏បានដែរ
_ jennieមិនតប_
_Chaeyoung រកដើរចេញស្រាប់តែលឺសំឡេងទូរស័ព្ទរបស់ខ្លួនមានអ្នក Call មក ដោយខ្លាច Jennieស្តីឱ្យគេប្រញ៉ាប់រត់ចេញយ៉ាងលឿន_
_ចំណែកJennieវិញពេលឃើញទូរស័ព្ទរបស់chaeyoungមានអ្នកcallមកហើយ chaeyoung ធ្វើខ្លួនគួរឱ្យសង្ស័យចឹងទៀតនាងចាប់ផ្តើមសង្ស័យទៅលើ Chaeyoung_
Jennie : មនុស្សដូចជានាងមានអ្នក call មកដែលហ៎ តែម្នាក់នោះជាអ្នកណា..? តែហេតុអីខ្ញុំត្រូវមកគិតពីនាងចឹង..អូយបានហើយឈប់គិត
YOU ARE READING
( HATE )
Action" អ្នកនាង Jen ស្អប់ខ្ញុំខ្លាំងណាស់មែនទេ? " " មែនហើយ!!យើងស្អប់ឯង ស្អប់!!ៗៗ ឯងស្តាប់លឺទេ!!ថាយើង ស្អប់ ឯង ខ្លាំង ណាស់!!! "