Episode 3

777 40 5
                                    

បន្ទាប់ពីនិយាយជាមួយមនុស្សស្រីម្នាក់នោះហើយ
Chaeyoung បានដើរតាម Jennieពីក្រោយ តែមើលទៅ Jen នាងដូចខឹងនិង Chaeyoung ម្តងទៀតហើយ លើកនេះគឺខឹង គ្មានមូលហេតុតែម្តង
ចំណែក ឯ Chaeyoung វិញគេមើលទៅ Jennie ដូចមិនស្រួលគេក៏រត់ទៅជិត Jen រួចសួរទៅកាន់នាង

Chaeyoung : អ្នកនាង Jennie អ្នកនាងកើតអីមែនទេ?

Jennie : គ្មានស្អីទេ

Chaeyoung : តែ..មើលទៅអ្នកនាងដូចមួម៉ៅរឿងអីមួយ

Jennie : បើខ្ញុំថាគ្មាន គឺ គ្មានហើយ

Chaeyoung : តែ...

Jennie : នែ៎!!! ROSÉ បើខ្ញុំថាគ្មានគឺគ្មានហើយ ឯងមិនលឺខ្ញុំនិយាយមិញទេហែ៎ ចំជា ឡប់មែន!!! ហឺយ!!! ខ្ញុំស្អប់ឯងខ្លាំងណាស់ Rosé!!! ឯងលឺទេថាខ្ញុំស្អប់ឯង!!! ខ្ញុំចង់ដេញឯងចេញពីផ្ទះ!!ខ្ញុំមិនចង់ឃើញមុខឯងនោះទេ ឯងឆាប់ចេញឱ្យឆ្ងាយភ្លាមទៅ!!!!

Jennieបានស្រែកដាក់ rosé ហើយថែមទាំងវៃ rosé ទៀតផង មានមនុស្សឈរមើល jennie និង rosé ជាច្រើន មានទាំងអ្នកខ្សិបគ្នាទៅវិញទៅមកទៀតផង ពេលនោះស្រាប់តែម៉ាក់ប៉ារបស់ Jennie បានមកដល់

Sooyeon : កូន Jen!!! ចប់ហើយឪវា ឆាប់ទៅហាមកូនភ្លាមទៅ!!

Jin hee : ឆាប់ទៅ

Sooyeon : កូន jen ឈប់ភ្លាម!!!

Jennie : ខ្ញុំស្អប់ឯង!!ខ្ញុំស្អប់ឯង!! ឯងលឺដែលទេ!!! ROSÉ!!!

Jin hee : កូន JEN!!!!! ឈប់ភ្លាម!!!

ប៉ារបស់ Jen បានស្រែកយ៉ាងខ្លាំង
ពេលនេះ Jen ក៏ឈប់ពិតមែន រូបភាពពេលនេះ
មនុស្សបានសំឡឹងមើលមកពួកគេយ៉ាងហួសចិត្តជាពិសេស Jennie ឯ Rosé វិញ មុខគេពេលនេះ សុទ្ធតែជាស្នាមដៃរបស់ jen ណា៎មួយ ក្រចកដៃរបស់ Jen វែងថែមទៀត ធ្វើឱ្យ មុខរបស់ rosé មុតនិង ក្រចកដៃដ៏វែងរបស់ jennie មានឈាម បន្តិច លាយនិងស្នាម ដៃ

Jin hee : កូន jen កូនមិនចេះខ្មាស់គេទេរឺ!? កូនមកវៃ Chaeyoung កូនមិនគិតថា គេ ខ្មាស់មនុស្សជុំវិញ កូនមិនគិតទេរឺថាគេ ក៏ចេះឈឺ!!!

Chaeyoung បានតែអង្គុយអោនមុខចុះមិនហ៊ានធ្វើអ្វីឡើយ ចំណែក jennie វិញ នាងបានលួចសំឡឹងមើលទៅ Chaeyoung ព្រោះតែអារម្មណ៍ខឹងមួយឆាវនាងបានធ្វើឱ្យ Chaeyoung ត្រូវមាន ស្នាមក្រហម និង លាយឈាម បន្តិចនៅលើមុខ របស់ Chaeyoung

( HATE )Where stories live. Discover now