Ep1: ខ្ពស់ពេកគ្មានអ្នកចង់ក្បែរទេ..

622 27 4
                                    

តេីការស្រឡាញ់ភេទដូចគ្នា គេហៅថាខុសធម្មជាតិមេនទេ?ទេ...វាមិនមេនជារឿងខុសធម្មជាតិ តែនេះជាធម្មជាតិដែលគេអោយនិយមន័យថា Love is Love សេចក្តីស្រឡាញ់គឺជាសេចក្តីស្រឡាញ់ វាមិនមេនជារឿងខុសធម្មជាតិឡេីយ  មិនបាច់និយាយថាគេកេីតមកដោយបែបនេះ!!តែគួរនិយាយថា..គេបានជ្រេីសស្រឡាញ់ម្នាក់នោះ ព្រោះស្រឡាញ់គឺស្រឡញ់មិនចាំបាច់និយាយថាធម្មជាតិគ្នាអិញ្ចឹងគ្នាក៏មិនចង់ទៅជាអិញ្ចឹងទេ។

តែចម្លេីយការពិតដែលសមរម្យគួរយកមកឆ្លេីយ ការស្រឡាញ់គឺជាការស្រឡាញ់ ទោះបីធម្មជាតិមិនបានកំណត់មកបែបនឹងក៏គេនៅតែជ្រេីសមនុស្សម្នាក់នោះដដែលដោយគ្មានលក្ខខណ្ឌ ស្រឡាញ់គេជាគេ!!ភាពជាភេទពេលខ្លះគួរតែឈប់រេីសអេីងហេីយលប់បំបាត់វាជារឿងល្អបំផុត។



***********

វាឈានចូលមកដល់រដូចស្លឹកឃេីជ្រុសទៅហេីយដែលកេីតឡេីងក្នុងអំឡុងខែ....ដល់ខែ....

ស្លឹកឈេីបក់រំហេីយផេីយផាច់ស្លឹកងាប់ទាំងឡាយតាមវាយោខ្យល់ ខ្យល់រំភេីយបក់វិចវាចទាញយកស្លឹកងាប់មួយទងអោយចូលផ្លោះកាត់តាមបង្អួតមហាសាលរបស់កូនក្រមុំឧត្តមសេនីយ៍ផ្កាយប្រាំដែលអ្នកណាក៏ស្គាល់រូបគាត់នឹងកិតិ្តនាមរបស់គាត់ផងដែរ ។គាត់មានកូនស្រីម្នាក់ដែលជាកូនបណ្តូលចិត្តមានសម្រស់ឆោមល្អស្រស់ស្អាតអស់ស្រីទាំងពួង គួរជាទីគាប់ចិត្តរបស់បុរសនានាក្នុងទីក្រុង ប៉ងប្តួចចង់បានកាយឆោមល្អធ្វេីជាម្ចាស់

ក្នុងបង្អួចបេីកចំហរចោល កាយល្វត់ល្វន់ដូចជាទងត្រួយស្រោះ កំពុងទរទន់តាមចង្វាក់ភ្លេងក្នុងបន្ទប់លេងឡេីងចេញពីថាសចម្រៀង។ ស្រីក្រមុំលេីកដៃលេីកជេីងរាំតាមចង្វាក់ភ្លេងដែលយេីងមេីលដឹងថាវាជារបាំបាឡេងពេញនិមយមបំផុតក្នុងចំណោមសិល្បះទាំងអស់ ហេីយក៏ជារបាំដែលលំបាកខ្លាំងបំផុតដែរ

កាយស្រស់សោភា បបូរមាត់ផ្កាឈូកសុីជម្ពូរសក់វែងប្រាស្មារួញអង្កាញ់លេីកបួងអោយផុតកញ្ចឹង-កកែវភ្នែកពីរត្រកបរាងជាFOX eye សម្លឹងទៅឆ្ងាយចាប់ធ្លុះដល់នោះ តែអតចរិកកិរិយាសែនទន់ភ្លន់ដូចជារបាំដែលនាងកំពុងតែរាំសាកសមជានាមកូនស្រីរបស់ឧត្តមសេនីយ៍ពិតប្រាកដមេន...

We..Dance🎼Where stories live. Discover now