Ep5:មានឬក្រកូនមិនដឹងទេ...

88 9 0
                                    

« អូ..នោះឡានឯងមេនទេ? » បានបន្តិចឡានទំនេីបខ្មៅមួយមកឈប់ចំរបងសាលា molyឃេីញភ្លាមប្រញាប់ដកដៃAlitaចេញពីស្មានខ្លួនហេីយលានាងទៅផ្ទះវិញបាត់ដោយរាងអោនមុខចុះដូចជាខ្លាចៗ ហេីយAlitaត្រឹមឈរអេះក្បាលខ្វោកៗមេីលនាងពីចម្ងាយ

« ជម្រាបសួរម៉ាក់ ប៉ា » ការពិតមកពីនាងឃេីញអ្នកមានគុណទាំងពីរបានបេីកឡានមកទទួលនាងទេីបនាងមានអារម្មណ៍មិនល្អខ្លាចថាគាត់នឹករករឿងគេស្និតស្នាលជាមួយAlitaមិនខាន

« នាងជាអ្នកណា? » លោកប្រាយសាន់ជាអ្នកសួរ

« ជាមិត្តរបស់កូន! »

« មិត្ត? ហេីយគេជាកូនចៅជាអ្នកណា មានឬក្រ? »

« ប៉ា....»

« លឺប៉ាសួរទេ? » លោកស្រាយសាន់រាងតម្លេីងសម្លេងបន្តិចបែបមិនពេញចិត្តពិសេសឃេីញដៃកូនស្រីខ្លួនកាន់កញ្ចប់នំមួយរៀលៗគាត់កាន់តែចងចិញ្ចេីមមិនពេញចិត្ត

« មានឬក្រកូនមិនដឹងទេ...ដឹងត្រឹមថានាងជាមិត្តកូន ខ្ញុំសុំសម្រាកបន្តិចហេីយប៉ា » នាងហត់ជាមួយការបកស្រាយណាស់ទេីបបង្ខំចិត្តលាក់ទឹកភ្នែកបិតភ្នែកគេងអោយផុតពីសំណួររបស់គាត់។ លោកប្រាយសាន់សម្លឹងមេីលទៅក្រោយបន្តិចហេីយក៏មេីលទៅភរិយាខ្លួនសេញ៉ូភ្នែកអោយយកកញ្ចប់នំនោះបោះចោល ព្រោះរបស់មួយរៀលៗមិនអាចនៅក្នុងឡានគាត់បានទេ

« នំនេះកូនចង់ញុាំវា កុំយកវាបោះចោលអី កូនសុំចុះ!!...»
នាងនិយាយទាំងបិតភ្នែកអោបកញ្ចប់នំដែលAlitaបានអោយនោះជាប់នឹងដៃ លោកប្រាយសាន់ដកដង្ហេីមធំបែបមិនចូលចិត្តហេីយបេីកឡានបន្តទៅកាន់ភូមិគ្រឹះគាត់វិញ។

ឡានចតមកចំពីមុខភូមិគ្រឹះមហាសាលធំល្វឹងល្វេីយ មកដល់ភ្លាមmolyឆោងកាបូបដេីរចូលទៅបន្ទប់បាត់មានអារម្មណ៍មិនល្អទាល់តែសោះ ហេីយលោកប្រាយសាន់រួមជាមួយអ្នកស្រីមេីលនាងដេីរទៅពីចម្ងាយមេីលមុខគ្នាមិនយល់។

« ហឹម! ពេលនេះខ្ញុំក៏មានមិត្តភក្តិដូចគេដូចឯងដែរ ខ្ញុំសប្បាយចិត្តបាននិយាយរកនាង តេីអ្នកទាំងពីរចង់អោយខ្ញុំលែងរាប់រកនាងទៀតហេីយហេស? ខ្ញុំក៏ចង់មានមិត្តដែរ»
អារម្មណ៍សោកសៅបានបង្ហាញ molyដាក់ខ្លួនស្រាលខ្ញេីកលេីពូកទន់ល្មឿយបិតភ្នែកគេងអោបកញ្ចប់នំនោះ នាងបែរជាមានអារម្មណ៍ល្អឡេីងវិញពេលសម្លឹងវាហេីយឃេីញមុខមិត្តពូកែសម្តីរបស់នាងម្នាក់នោះ

We..Dance🎼Where stories live. Discover now