Ep3:សម្តីអាចម៍នេះប្រេីត្រូវជាមួយអាចម៍គ្នាឯង

109 16 0
                                    

« ហិហិ អ្នកគ្រូជាម្រាបសួរ!..»

« ស្រីស្អីចូលមកមិនចេះបេីកទ្វាអោយស្រួលបួល អត់មាយាទ!! » sandyចូលមកជ្រលក់មាត់ថាអោយមកពីចម្ងាយ តែកញ្ញាសក់ខ្លីដូចជារួសរាយណាស់តែក៏មិនមេនស្លូតដែរ នាងក៏ងាកមកសម្លក់មុខកញ្ញាដែលថាអោយខ្លួនមិនដាក់វិញ

« នេះកូនជាសិស្សថ្មីដែលផ្ទេមកនឹងមេនទេ លឺថាឆ្នាំនឹងត្រៀមប្រកួតដែរ? »

« ចា៎គឺនឹងហេីយអ្នកគ្រូ អធ្យាស្រ័យផងដែលថ្ងៃនេះខ្ញុំមកយឺតនឹងរំខានដល់ការហ្វឹកហាត់ទៀត ហិហិ » នាងសេីចកក្អឹកដាក់អ្នកគ្រូ អ្នកគ្រូក៏មិនបានទៅខឹងនាងដែរញញឹមស្រស់សអិញ្ចឹងមិនដាច់ចិត្តខឹងទេ

« ចឹងតែនាំខ្លួនអោយសមាជិកយេីងបានដឹងទៅណា...»

« ចា៎សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Alita ក្រាយដិន ជាសិស្សទេីបនឹងផ្ទេរមកពីជប៉ុន សុំរាប់អានអ្នកទាំងអស់គ្នាផងចា៎...» នាងញញឹមរួសរាយដាក់គ្រប់គ្នា ហេីយសិស្សស្រីទាំងអស់ក៏ញញឹមរាក់ទាក់នាងវិញក្នុងនោះក៏មានmolyដែលមេីលទៅកញ្ញាសក់ខ្លីនមិនព្រិចព្រោះយល់ថានាងជាមនុស្សរួសរាយញញឹមស្រស់ណាស់

ដៃជេីងក៏ស្រូនស្រឡៅមេីលទៅការរាំបាឡេរបស់នាងច្បាស់ជាមិនអន់ទេ

« ចឹងកូនទៅផ្លាសសម្លៀកបំពាក់ហេីយរកកន្លែងទំនេរហាត់ទៅណា...» នាងក៏បានស្លៀកពាក់វិញហេីយក៏ចូលមករកកន្លែងហឹកហាត់ ដែលកន្លែងនាងគឺនៅកៀកជាមួយmoly។ Alitaញញឹមដាក់molyយ៉ាងគួរអោយស្រឡាញ់បន្តិចសឹមបែរមករកអ្នកគ្រូហេីយចាប់ផ្តេីមពត់ជេីងបន្តរ

មេីលទៅAlitaដូចជាជំនាញណាស់ នាងហាត់បានយ៉ាងស្ទាត់មិនចាំបាច់អ្នកគ្រូណែនាំនាងទេ អ្នកគ្រូមានតែសរសេីរនាងថែមទាំងនិយាយថា...

« មេីលទៅឆ្នាំនេះAlitaប្រហែលជាអាចចូលប្រកួចអន្តរជាតិបានហេីយបេីកូនពូកែយ៉ាងនេះ សង្ឃឹមថាការប្រលងលេីកនេះជោគជ័យណាកូន...»

« ហិចា៎អរគុណអ្នកគ្រូ » សម្តីសរសេីរបន្លឺចេញពីមាត់អ្នកគ្រូ តែកញ្ញាឆ្មេីងឆ្មៃសុីស្កកៅស៊ូនោះពេបមាត់ពីចម្ងាយមេីលទៅ កំពុងមានគូរប្រជែងម្នាក់ទៀតហេីយ!!

We..Dance🎼Where stories live. Discover now