វិស្សមកាលកាលចុងក្រោយ

1K 37 6
                                    

   ~Short Novel~
នៅក្នុងសាលាវិទ្យាល័យមួយនៅក្នុងប្រទេសកូរ៉េយើងឃើញមានសិស្សប្រុសជាច្រើនកំពុងអង្គុយជជែកគ្នាយ៉ាងរីករាយនៅក្នុងថ្នាក់ ខុសពីសិស្សប្រុសម្នាក់ដែលមើលទៅស្ងាមស្ងាត់ មិននិយាយស្ដីគិតតែពីអង្គុយអានសៀវភៅ
      ណែឯងគិតយ៉ាងមិចដែលសម្រាក់ថ្ងៃទៅវិស្សមកាលនោះ យើងគូតែទៅណាល្អទៅ !! Jake ដែលនៅក្នុងចំណោមសិស្សទាំងនោះក៏និយាយឡើង
      យើងគិតថាគួរតែទៅលែងសមុទ្រទៅព្រោះមើលទៅវាស្អាតហើយយើងអាចមើលថ្ងៃលិចបានទៀតផង !! Sunoo និយាយឡើង
      តែសម្រាប់ខ្ញុំ គិតថា គួរតែទៅដើរភ្នំឬដើរព្រៃអីវិញទៅព្រោះមើលទៅវា fresh ជាងទៅសមុទ្រទៀត !! Sunghon
      ខ្ញុំក៏គិតចឹងដែល !! Ni ki and heasueng និយាយព្រមគ្នា
      តែខ្ញុំចង់ទៅសមុទ្រ!!sunoo ស្ទុះងើបឈរប្រកែកទៅsunghoon
      បើចង់ទៅក៏ទៅម្នាក់ឯងទៅគេឯកភាពអស់ហើយថាទៅព្រៃបើឯងមិនចង់ក៏មិនបាច់ទៅទេ !! Sunghon និយាយឡើង
      នេះឯង....!! Sunoo
      បានហើយឈប់ឈ្លោះគ្នាទៅ រឿងដែលទៅដើរលែងគ្រូនាយកជាអ្នកសម្រេច មិនមែនពួកឯងអាចអាកាត់ថាចង់ទៅនេះទៅនោះបានទេ !! Jay ដែលនៅក្នុងចំណោមនៅក៏និយាយឡើង !! គ្រប់គ្នាក៏មិនបានតបតអ្វីដែលព្រោះជេយជាប្រធានថ្នាក់ដូចនេះសម្ដីគេគ្រប់គ្នាគឺតែងតែខ្លាច
        ទៅជាមួយគ្នាដែលទេ!!សម្លេងរបស់jayបន្លឺឡើងសួរទៅអ្នកដែលកំពុងផ្ដោតអារម្មណ៍លឺការអានសៀវភៅ
        Jungwon ក៏ងាកមើលទៅម្ចាស់សំនួរក៏ឃើញថាគេកំពុងអង្គុយជិតខ្លួន!!
        ទៅជាមួយគ្នាទៅវាជាថ្ងៃវិស្សមកាលសម្រាប់ថ្នាក់របស់យើង ខ្ញុំសង្ឃឹមថាលើកនេះឯងអាចចួលរួមជាមួយពួកយើងបាន !! Jay និយាយទាំងទឹកមុខញញឹមទៅអ្នកម្ខាងទៀត
        បាទ !! Jungwon ក៏ឆ្លើយយល់ព្រមនឹងញញឹមតបទៅjayវិញ!!
        ____________
        ថ្ងៃវិស្សមកាលក៏មកដល់ សិស្សសិស្សគ្រប់គ្នាក៏ប្រញាប់ប្រញាលឡើងឡានក្រុងសាលា !! ឡានក៏ត្រូវបានបែងចែកជាពីទើបជិះអស់សិស្សព្រោះឡានមិនមែនជាធំប៉ុន្មានទេបើជិះប្រជ្រៀតគ្នានោះវាប្រាកដជាពិបាក។
        ចំណែកក្រុមjay ក៏ជិះឡានមួយទៀត !!
        គ្រប់គ្នាឡើងមកលើឡានអស់ហើយ jay ក៏ចាប់ផ្ដើមរាប់សមាជិកនៅក្នុងឡានក៏ឃើញថាមានតែ៦នាក់ទេ !!
        ចាំខ្ញុំផង!!សម្លេងមួយបានបន្លឺឡើងពីក្រៅឡានក្រុងក៏គ្មាននរណាក្រៅពីjungwonដែល !!
        ធ្វើខ្លួនដូចព្រះអង្គម្ចាស់ឲគេខាតពេលចាំរាប់ម៉ោង!! មិនទាន់ទាំងបានទៅអង្គុយស្រួលបួលផងsunooក៏ចាប់ផ្ដើមនិយាយដៀមដាមទៅកាន់jungwon ភ្លេត !!
        ខ្ញុំសូមទោសគ្រប់គ្នាដែលឲចាំយូ !! Jungwon រហ័សអោនសុំទោសទៅកាន់គ្រប់គ្នា
        ដឹងខ្លួនល្អហើយ!!sunooនិយាយឡើងទាំងភ្នែកក៏កំពុងសម្លឹងjungwon មិនដាច់ដូចគ្នា
        Jay ឃើញបែបនេះក៏ប្រញាប់សម្រួល!"បានហើយ Jungwon ប្រញាប់ទៅអង្គុយទៅ !!
        ឡានក៏ចាប់ផ្ដើមចេញដំណើរ!! នៅតាមផ្លូវគ្រប់គ្នាក៏កំពុងស្ងាត់អ្នកខ្លះស្ដាប់ចំរៀង លេងហ្គេម អានសៀវភៅ ឬមើលទូរស័ព្ទចំលែកតែ jungwon គឺគិតតែពីអង្គុយស្ងៀមមិនធ្វើអីភ្នែកក៏កំពុងសម្លឹងមើលទៅដងផ្លូវដែលមានដើមឈឺដុះតម្រៀបជួរគ្នាយ៉ាងច្រើនធំតូចទៅតាមតំហំរវស់វា !! ឡានក៏បើកកាន់តែយូទៅតែមិនទាន់បានដល់គោលដៅដែលគេចង់ទៅនោះទេ !! ..... ហួយ ស្មើណាដល់ទៅ ធុញខ្លាំងណាស់ បើទៅសមុទ្រណាស់ស្មើនឹងប្រហែលបានគេងក្នុងបន្ទប់មានម៉ាសីុនត្រជាក់ហើយ !! Sunoo និយាយឡើងទាំងធុញថប់
        ហើយក្នុងឡាននឹងអត់មានម៉ាស៊ីនត្រជាក់ទេ!! Sunghon រហ័សនិយាយឌឺទៅវិញ
        យើងមិនបានថាមិនមានទេគ្រាន់តែវាមិនត្រជាក់យល់ទេ!! Sunoo
        បើចឹងក៏ចុះដើរទៅសមុទ្រម្នាក់ឯងទៅ !!sunghon
        បានហើយបានហើយឈប់ឈ្លោះគ្នាទៅ!! Jay ក៏ចូលមាត់មកសម្រួលក្នុងនាមជាប្រធានថ្នាក់
       ឡានក្រុងក៏បន្តបើកទៅមុខជារឿយៗចំណែកតាមដងផ្លូវក៏សុទ្ធតែដើមឈើធំៗដុះតំរៀបជាជួរដែលធ្វើឲវាបាំងបិទបន្លឺថ្ងៃសឹងតែមួយរយភាគរយមិនត្រឹមតែមានដើមឈើធំៗនៅពីក្រោយដើមឈើនោះក៏ពោពេញទៅដោយព្រៃក្រាសដែលមើលទៅសឹងតែមិនដឹងថានៅខាងក្នុងមានអ្វី ចំណែកដងផ្លូវក៏មានសភាពស្ងាត់សឹងតែគ្មានឡានបើកសូម្បីមួយ មិនយូរប៉ុន្មានឡានក៏បើកមកដល់ផ្ទះតូចមួយដែលជាចំណតគោលដៅដែលពួកគេត្រូវចុះ !! សិស្សៗក៏នាំគ្នាចុះដោយមានកាន់កាបូបខោអាវម្នាក់មួយដោយមកត្រឹមតែ១យប់ទើបពួកគេមិនបានយកខោអាវមកច្រើនសិស្សសិស្សក៏ដើរតម្រង់ទៅផ្ទះមួយនោះដើម្បីសម្រាកប៉ុន្តែវាមិនមែនជាគោលដៅពួកគេត្រូវទៅទេកន្លែងដែលត្រូវទៅនោះគឺនៅឯកោះទៅវិញទេ !!
        ហឺយហត់ខ្លាំងណាស់!! Sunoo និយាយឡើងដោយដាក់ខ្លួនអង្គុយនឹងសាឡុង
        មិនដឹងជាហត់ស្អីទេឃើញតែពីដេកសោះ !! Sunghon និយាយទៅកាន់sunooទាំងសើចឌឺដង
        ណែយើងមិនបាននិយាយជាមួយឯងទេបិទមាត់ទៅ !! Sunoo និយាយទាំងខឹងទៅកាន់ sunghon
        យើងក៏មិនបាននិយាយដាក់ឯង គ្រាន់តែនិយាយចោលក៏ស្រាប់តែមនុស្សឆ្គួតបែរជាយកដាក់ខ្លួន !! Sunghon
        ណែឯងថាអ្នកណាឆ្គួត !! Sunoo និយាយទាំងខឹងនឹងចង្អុលទៅរាងក្រាសដែលកំពុងឈរសើច
        នេះពួកឯងមិនចេះហត់ទេមេនទេឈ្លោះគ្នាតាំងពីនៅលើឡានរហូតមកដល់ក្នុងនេះទៀត ខ្ញុំនេះវាហត់ជំនួសពួកឯង ពួកយើងមកដើរលេងមិនមែនមកឈ្លោះគ្នាទេ ពួកឯងមើលទៅក្រុមគេមួយទៀតទៅ គេស្ងាមស្ងាត់ណាស់មិនដូចពួកឯងទេ!! Jay និយាយហើយក៏ដើរចេញពីទីនេះទៅទាំងខឹង
        Niki នឹង heesueng Jake ក៏ដើរចេញបន្ទាប់!!ទុកឲ sunoo នឹងsunghon  ឈរសម្លឹងមុខគ្នាមិនដាច់ !!
        មកមើល jungwon វិញតាំងពីឡើងឡានមកនាយមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះចេះតែរសាប់រសល់អារម្មណ៍មិននៅក្នុងខ្លួនភ្លឹកៗដូចមនុស្សគ្មានវិញ្ញាណ !! នាយមកអង្គុយនៅមាត់ទឹកក្រោយផ្ទះសម្លឹងមើលទៅទេសភាពព្រៃភ្នំទាំងអារម្មណ៍ស្រស់ស្រាយព្រោះនាយមិនដែលមានអារម្មណ៍ឬមកឃើញទិដ្ឋភាពនេះពីមុនមកទេ កំពុងតែងាក់មើលទេសភាពជុំវិញនោះ jungwon ក៏ប្រទះទៅឃើញមនុស្សស្រីស្លៀកពាក់ខ្មៅកំពុងឈរសម្លឹងមកកាន់គេ ដោយទឹកមុខគួរឲខ្លាចមិនតែប៉ុណ្ណោះដៃឆ្វេងមានកាន់កាំបិទនិងដៃស្ដាំមានកាន់ផ្ទិលមួយទៀតផង កំពុងតែស្លុងអារម្មណ៍ដៃមួយក៏លោរមកប៉ះស្មារបស់គេ jungwon ស្រែកមួយទំហឹងដោយភ្ញាក់ហើយសម្លឹងមើលទៅអ្នកដែលនៅពីក្រោយខ្លួនក៏មិនមែនអ្នកឆ្ងាយនោះទេគឺជា jay នឹងឯង
        មកអង្គុយអីម្នាក់ឯងនៅទីនេះ!!jayរហ័សសួរនឹងដាក់ខ្លួនអង្គុយជិត jungwon
        គឺចង់មកមើលទេសភាពនៅខាងក្រៅ ព្រោះអីជិះឡានមករាងហត់ដែល!! Jungwon និយាយទាំងញញឹមទៅកាន់jay
        Jay ក៏មិនបានតបតអ្វីបានត្រឹមតែអង្គុយមើលមុខរាងតូចទាំងញញឹម!! សកម្មភាពភាពពួកគេក៏ត្រូវបានមើលឃើញដោយsunoo ទឹកមុខរបស់គេប្រែជាខឹងនឹងឈរក្ដាប់ដៃហាក់ដូចប្រច័ណ្ឌនឹងjay អញ្ចឹង។
        កន្លងផុតទៅ១ម៉ោងពួកគេក៏ចាប់ផ្ដើមរាបចំអីវ៉ាន់ដើម្បីចេញដំណើរទៅកោះបន្តទៀតដោយធ្វើដំណើរតាមកាណូត _________
        កាណូតក៏បើកមកដល់កោះដែលជាកោលដៅរបស់ពួកគេ សិស្សក៏នាំគ្នាចុះដើរសំដៅទៅផ្ទះដែលត្រៀមទុកសម្រាប់អ្នកមកលេង !!
         ចំណែកកាណូតដែល jungwon ជិះក៏មានពួកគេទាំង៦ Jake niki heeseung sunghon jay ក៏ចុះមកជាបន្តបន្ទាប់ នៅលើកាណូតក៏នៅសល់តែ jungwon sunoo ដែលមិនទាន់ចុះ jungwon ក៏សម្រេចចិត្តថាចុះមុន sunoo  ឃើញឪកាសល្អបែបនេះ បុរសមុខរីកតែកំពូលល្បិចsunoo ក៏រុញរាងតូចjungwoon មួយទំហឹងធ្វើឲjungwoonមិនអាចទប់លំនឹងខ្លួនជាប់ក៏ប៊ិះនឹងដួលដល់ដីទៅហើយតែត្រូវបានjay ទ្រទាន់!!
         អត់អីទេមេនទេ!!jayរហ័សសួរទាំងទឹកមុខបារម្មណ៍
         ខ្ញុំអត់អីទេ!! jungwon តបទៅវិញទាំងភ័យតិចតិច
         តាំងចិត្តធ្វើបាបគ្នាច្បាស់ណាស់!! Jake និយាយឡើងដោយមើលមុខរបស់sunoo
         អ្នកណាធ្វើបាប គេចុះមិនប្រយ័ត្នខ្លួនឯងទេ!! Sunoo
         ខ្ញុំឃើញឯងច្រានគេច្បាស់ណាស់!! Jake
         កុំចេះតែនិយាយ ខ្ញុំមិនបានធ្វើទេ!! Sunoo
         កុំបន្ទោសsunooអីខ្ញុំចុះមិនប្រយ័ត្នខ្លួនឯងពិតមេន!! jungwon
         Jay ក៏បណ្ដើរjungwonដើម្បីចូលផ្ទះសម្រាកចំណែកsunoo ក៏បានត្រឹមតែឈរខឹង  Jake sunghon heeseung ក៏ដើរទៅបន្ទបន្ទាប់គ្នា
         ឲខ្ញុំជួយទេ!!niki និយាយទៅកាន់sunoo
         មិនបាច់មកខ្វល់នឹងយើងទេ !! និយាយហើយ sunooក៏ចុះពីកាណូតដើរសម្ដៅទៅផ្ទះដោយមាន niki ដើរតាមពីក្រោយ !!  ពេលពួកគេចេញអស់ក៏ធ្វើឲយើងឃើញនៅស្រ្តីចំណាស់ម្នាក់ពាក់ឈុតខ្មៅដែលកំពុងសម្លឹងមកពួកគេ " ពួកគេមកហើយ " ស្រ្ដីចំណាស់នោះនិយាយដោយសើចហាក់សមចិត្តនឹងរឿងអ្វីមួយ !!
         មកដល់ក្នុងផ្ទះពួកគេក៏ចូលបន្ទប់គេងរាងខ្លួន!! Jungwon ក៏កំពុងយកខោអាវដើម្បីផ្លាស់កំពុងតែយកខោអាវសុខសុខjungwonក៏ហាក់មានអារម្មណ៍ចំលែកដូចមាននរណាកំពុងឈរពីក្រោយគេពេលងាកទៅក៏មិនឃើញមាននរណាjungwonក៏កាន់ខោអាវចួលទៅផ្លាសនៅបន្ទប់ទឹក!!
      ពេលយប់ក៏មកដល់ក្រុមនិស្សិតក៏ចាប់ផ្ដើមអាំងសាច់នឹងផឹកស្រាជុំគ្នាតាមបែបក្មេងយុវវ័យមានទាំងច្រៀងរាំទៀតផង !! ពួកគេក៏បានបែងចែកជាពីរតុដោយម្ខាងជាតុរបស់ក្រុម jay !! Jungwon គិតតែពីអង្គុយមើលសមុទ្រដោយមិនញាំុអីជាមួយពួកគេទេ !! Sunoo ឃើញបែបនឹងក៏ចាប់ផ្ដើមនិយាយឌឺដងទៅកាន់jungwonតែម្ដង!! "មកដើរលេងតែធ្វើមើលតែមកងាប់ចឹងមុខមិនរីកសោះ"sunoo
         អេនិយាយអីបែបនឹងប្រផ្នូលមិនល្អទេ!!jay រហ័សនិយាយតបទៅsunooវិញ
         ខ្ញុំនិយាយតាមការមើលឃើញនឹងហើយ បងមិនមើលមុខវាទៅមុខដូចគេឲវាមកស្លាប់ចឹង!!
         ល្មមៗបានហើយ sunoo ជួនកាល jungwon មិនស្រួលខ្លួនក៏ថាបាន!! Heesueng
         ខ្ញុំសុំទោសដែលធ្វើឲអ្នកទាំងអស់គ្នាទើសទាល់!! jungwon និយាយហើយក៏ដើរចេញពីពួកគេ
         Jay ឃើញបែបនេះក៏បម្រុងទៅតាមតែត្រូវsunooចាប់ដៃជាប់ !!
         Jungwon ក៏មិនបានទៅណាឆ្ងាយដែលគែនៅក្បែរៗពួកគេគ្រាន់តែថានាយអង្គុយនឹងចម្រាក់ថ្មដែលបាំងនឹងដើមឈើមួយjungwon អង្គុយមើលទៅទឹកសមុទ្រដែលត្រូវបានរលកបក់ទៅបក់មកជារឿយៗ កំពុងស្លុងអារម្មណ៍នឹងទឹកសមុទ្រjungwon ក៏ឃើញស្ត្រីចំណាស់ម្នាក់នោះទៀតហើយប៉ុន្តែលើកនេះគាត់ដើរមករកនាយដោយដៃនៅតែកាន់កាំបិទនឹងផ្ទិលនោះដដែល !! Jungwon ចាប់ផ្ដើមភ័យព្រោះតែគាត់ដើរមកកាន់តែជិតនឹងធ្វើឲឃើញនៅទឹកមុខដ៏គួរឲខ្លាចរបស់គាត់ !!
         ទេ .....! Jungwon ស្រែកមួយទំហឹងយ៉ាងវែងធ្វើឲសិស្សទាំងអស់ប្រញាប់ប្រញាលរត់មកមើលគេ !!
         Jungwon កើតអី!!jay រហ័សសួរទាំងដៃកំពុងចាប់ស្មារាងតូច
        មាន ..មនុស្សម្នាក់គេកាន់កាំបិទមកចង់សម្លាប់ខ្ញុំ !! jungwon និយាយទាំងភិតភ័យចំណែកខ្លួនក៏ញ័រដូចកូនសត្វធ្លាក់ទឹក
       អែណាអ្នកណា មិចក៏មិនឃើញ!! Sunghon និយាយទាំងភ្នែកងាកឆ្វេងងាកស្ដាំ
       ខ្ញុំមិនដឹងថាគាត់បាត់ទៅណាទេប៉ុន្តែគាត់ពិតជាចង់សម្លាប់ខ្ញុំពិតមេន គាត់មានកាន់កាំបិទនឹងផ្ទិលមួយទៀតផង !! Jungwon និយាយរាបរាប់ទាំងភិតភ័យ
         កុំខ្លាចអីណា!! Jay និយាយដោយយកដៃអង្អែលក្បាលរាងតូច
         ទាក់ទាញចំណាប់អារម្មណ៍ !! Sunoo
         នៅមានមុខមកនិយាយទៀត ឯងមើលjungwonទៅភ័យឡើងញ័រខ្លួនអស់ហើយ !! Jake និយាយឡើង
         យ៉ាងមិចយើងក៏និយាយតាមការមើលឃើញនឹងហើយបើមានមនុស្សចង់សម្លាប់គេមេនឯងណា មិចក៏យើងមិនឃើញ !! Sunoo និយាយដោយធ្វើជាអើតរកមើល
         បានហើយឆាប់នាំJungwon ទៅសម្រាកទៅល្អជាង !! Heeseung និយាយ
         ចំណែកពីធីជប់លាងនេះក៏រំសាយត្រឹមនឹងបានហើយឆាប់នាំគ្នាជួយរៀបចំដាក់របស់ឲស្អាតផងហើយឆាប់ឡើងទៅសម្រាកស្អែកយើងត្រូវក្រោកពីព្រឹកត្រឡប់ទៅវិញ ខ្ញុំជូន jungwon ទៅសម្រាក!!jay "យើងផ្ញើរទីនេះផង heesueng"!!jay និយាយដោយភ្នែកមើលទៅheesueng
         អឺមឆាប់នាំគេទៅទីនេះទុកឲយើងជាអ្នកចាត់ការ !! heesueng
         _______
         សម្រាកទៅណាខ្ញុំចេញទៅជួយរៀបចំពួកគេសិន !! Jay ដាក់ឲJungwon អង្គុយលើគ្រែហើយចេញទៅដើម្បីជួយរៀបចំកម្មវិធីរបស់របរទិកដាក់ឲស្អាត Jungwon ក៏មិនបានតបតអ្វីបានត្រឹមតែងក់ក្បាលជាចម្លើយ
         នៅក្នុងបន្ទប់ស្ងប់ស្ងាត់តែម្នាក់ឯង មេឃនៅខាងក្រៅក៏ចាប់ផ្ដើមងងឹតបង្កមានភ្លៀងធ្លាក់យ៉ាងខ្លាំង Jungwonកំពុងគេងលង់លក់នៅលើក្រែ មិនយូប៉ុន្មាន,....... Jungwon... Jungwon.....ជួយខ្ញុំផង.... Jungwon.....សម្លេងមនុស្សស្រីម្នាក់កំពុងស្រែកហៅឈ្មោះJungwonឲជួយ តើមានរឿងអីទៅ ......មិនប៉ុន្មានJungwonក៏ធ្លាក់ចូលក្នុងសុបិន្ទដ៏ជ្រៅមួយនោះ !!
         ជាកន្លែងណានឹង ..... Jungwon ជួយផង... Jungwon ..... អ្នកណាអ្នកណាហៅខ្ញុំ...... Jungwon..ជួយផង..អ្នកណាសម្លេងអ្នកណា....
         Yang Jungwon ហេតុអីឯងមិនជួយខ្ញុំ!!មនុស្សស្រីដែលមានសក់វែងស្លៀកឈុតសិស្សសាលាមុខមាត់ប្រលាក់ដោយឈាមមើលមិនយល់ភ្នែកទាំងគូលានចេញមកដូចគេខ្វេះ បានលេចរូបរាងនៅពីមុខ Jungwon ធ្វើឲ្យភ្ញាក់ដួលទៅក្រោយ !!!
         ហេតុអ្វីឯងមិនជួយខ្ញុំ yang jungwon ខ្ញុំនឹងយកជីវិតរបស់ឯង !! ខ្មោចស្រីនោះក៏ស្រាប់តែហក់មករកច្របាច់កររបស់ Jungwon
         អត់ទេ ......!!សម្លេងបើកធ្វាក៏បន្លឺឡើង
         Jungwon ឯងកើតអី !! Jay ស្ទុះមកមើលរាងកាយដែលគេងនៅលើគ្រែដោយបើកភ្នែកតែប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ !! Jay ព្យាយាមដាសដោយអង្រួនខ្លួនJungwon ផងតែមើលទៅដូចគ្មានបានផលសោះ !! Heeseung Jake sunghon Niki sunoo ដែលឈរមើលក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួល
         ហេតុអ្វីក៏ Jungwon ក្លាយជាបែបនេះ !! Heeseung
         យើងមិនដឹងទេឆាប់នាំគ្នាមកជួយដាស់ទៅ !! Jay និយាយទាំងភិតភ័យ
       Jungwon.....!!  ពួកគេទាំងអស់គ្នាក៏នាំគ្នាហៅឈ្មោះjungwonព្រមគ្នា
       ហ៎កក...... Jungwonក៏វិលមកសភាពដើមវិញគ្រប់គ្នាក៏ធូរទ្រូងមកវិញ !!
       Jungwon ឯងកើតអីខ្ញុំបារម្ភខ្លាំងណាស់ដឹងទេ !! Jayនិយាយដោយចាប់រាងកាយដ៏ទន់ល្វត់ល្វន់មកអោប
         ខ្ញុំសូមទោសដែលធ្វើឲបារម្ភខ្ញុំគ្រាន់តែយលសប្តិអាក្រក់តែប៉ុណ្ណោះ !! Jungwon
         Sunoo ទ្រាំមិនបានក៏ដើរចេញទាំងអន់ចិត្តព្រោះគេស្រឡាញ់jayតែjayមិនបានស្រឡាញ់បែរទៅស្រឡាញ់jungwonទៅវិញ !!
         ________
         ក្រុមសិស្សក៏នាំគ្នារៀបចំខ្លួននឹងខោអាវចេញមកចាំកាណូតបើកមកយកនៅមាត់ច្រាំងមិនយូប៉ុន្មានកាណូតមួយបានបើកមកដល់ !! Jay ឃើញបែបនេះក៏ឆ្ងល់គ្នាគេមានច្រើនហេតុអ្វីក៏កាណូតបែរជាមកតែមួយ
        
         អត់ទោសលោកពូ តើពួកខ្ញុំជិះមិចនឹងគ្រប់គ្នាទៅ ហើយចោះកាណូតមួយទៀតនោះ !!jay
         សូមទោសផងណា កាណូតមួយទៀតមានបញ្ហាមិនអាចបើកមកបាន ដូច្នេះហើយខ្ញុំត្រូវបើកជូនទៅម្ខាងនោះមួយក្រុមសិន ចំណែកមួយក្រុមទៀតខ្ញុំនឹងបកមកទទួលវិញ តើក្រុមណាដែលអាចឡើងមកបាន !! លោកពូម្នាក់នោះនិយាយមិនទាន់ចប់ផងក្រុមសិស្សទាំងអស់នោះក៏រហ័សឡើងលើកាណូតអស់ ព្រោះពួកគេមិនចង់នៅទីនេះយូទេ
       Jay ក៏មិនបាននិយាយអ្វីច្រើនដែលបើចង់ឲពួកគេចុះមកវិញក៏មិនកើតបើតាមចិត្តគេគេពិតជាចង់ឲJungwon ទៅខ្លាំងណាស់ !! កាណូតក៏បើកចេញទៅពេលនេះនៅសល់តែក្រុម jayទេដែលមានដូចជា niki Jake heeseung sunghon sunoo jungwonតែប៉ុណ្ណោះ
         កាណូតក៏បើកចេញទៅក្រុមjay ក៏កំពុងឈររេរ៉ចាំកាណូតមកទទូលពួកគេវិញ !!
         ងាកមកមើល Jungwon វិញនាយមើលទៅដូចគ្មានព្រលឹងក្នុងខ្លួនទាល់តែសោះគិតតែពីអង្គុយមើលសមុទ្រទាំងទឹកមុខស្រងូតស្រងាត់ !! មិនយូប៉ុន្មានស្រាប់តែមេឃក៏ប្រែជាពណ៌ខ្មៅបាំងបិទពន្លឺព្រះអាទិត្យធ្វើឲទីនោះក៏ប្រែទៅជាងងឹតស្លុបភ្លាមៗតែម្ដង !!
         នេះកើតអីនឹងមិចក៏នៅសុខៗមេឃក៏ខ្មៅ !! Sunoo និយាយឡើងទាំងភ្នែកកំពុងងាកមើលទៅមេឃ
         អ្នកទាំងអស់គ្នាមើលណ៎!! Jake និយាយឡើងដោយចង្អុលទៅកាន់សមុទ្រដែលមើលទៅវាហាក់ដូចជាព្យុះកំពុងតែបោកបក់មករកពួកគេ !!
         ព្យុះ !! Sunghon
         ឆាប់នាំគ្នាចូលទៅក្នុងផ្ទះសិនទៅ !!jay និយាយដោយរត់ទៅចាប់ដៃjungwon ចូលក្នុងផ្ទះ!! ពួកគេទាំង7រត់ចូលក្នុងផ្ទះបានដោយសុវត្ថិភាព។តែមកមើលស្ថានភាពខាងក្រៅវិញមានទាំងផ្គររន្ទះភ្លៀងធ្លាក់លាយឡំជាមួយខ្យល់យ៉ាងខ្លាំង!! មួយម៉ោងកន្លងផុតទៅព្យុះក៏ស្ងប់ភ្លៀងក៏ចាប់ផ្ដើមរាំងតិចតិច ពួកគេទាំង7ក៏កំពុងអង្គុយរងចាំមើលកាណូតដែលត្រឡប់មកយកពួកគេវិញតែមិនឃើញសូម្បីស្រមោល!! មិនយូរប៉ុន្មានសម្លេងទូរស័ព្ទរបស់jayបានបន្លឺឡើង!!jayរហ័សលើកវាមកទទួលតែមិនយូប៉ុន្មានទឹកមុខរបស់គេក៏ប្រែប្រួលមួយរំពេច មិនយូរទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់jay ដាក់ទូរស័ព្ទចុះទាំងទឹកមុខស្រពោន!!
         អ្នកណាគេខលមក!! Heeseung
         ម្ចាស់កាណូត!! Jay
         គេថាយ៉ាងមិច ហេតុអីបងធ្វើមុខចឹង!! Sunoo
         គេថាមិនបានបកមកយកពួកយើងវិញទេ ព្រោះថ្ងៃនេះមានព្យុះខ្លាំងបើទោះបីជាគេបកមកក៏មិនកើតដែលព្រោះអាចថានឹងមានគ្រោះថ្នាក់!!jay និយាយ
         ហើយពេលណាគេមកយកពួកយើងទៅ !! Sunghon
         អាចនឹងស្អែកបើមិនចឹងក៏ខានស្អែកដែល អាស្រ័យទៅតាមអាកាសធាតុតើវាមានព្យុះឬអត់!!jay
         ហួយ ធុញណាស់ខ្ញុំមិនចង់នៅទីនេះទេ!! Sunoo
         ឯងមិនចង់នៅក៏ហែលទឹកសមុទ្រទៅវិញទៅ!! Jake
         ឯង....!! Sunooនិយាយដោយចង្អុលទៅកាន់ Jake
         បានហើយ ឥឡូវយើងគួរតែទៅរកធ្វើអីញាំុសិនទៅ ខ្ញុំឃ្លានហើយ !! Niki
         Niki និយាយហើយក៏បម្រុងនឹងនាំគ្នាទៅធ្វើអីញាំុប៉ុន្តែស្រាប់តែពេលនោះ  ... ផាំង ....សម្លេងរន្ទះបាញ់ធ្វើឲពួកគេភ្ញាក់ព្រមគ្នាតែម្ដង !!
         មានរឿងអីនឹងមិចក៏នៅសុខសុខមានរន្ទះទាំងមេឃគ្មានភ្លៀងផងនឹង!! Jake
        
         ខ្ញុំថាពួកយើងចាក់ចេញពីទីនេះទៅ!! Jungwonនិយាយឡើងធ្វើឲអ្នកទាំង6រហ័សងាកមើល!! មិនយូរប៉ុន្មានខ្យល់ក៏ចាប់ផ្ដើមបក់មកយ៉ាងខ្លាំង ធ្វើបង្អួចក៏របើក បើងទៅបើងមកតាមកម្លាំងខ្យល់បក់ !!
         មានរឿងអីហ្នឹងខ្ញុំខ្លាចខ្លាំងណាស់!! Sunoo
         យើងឆាប់ទៅ!! Jungwon
         ពួកគេរៀបនឹងដើរទៅហើយពេលនោះ... ផាំង ....សម្លេងធ្វាដែលត្រូវបានបិទដោយកម្លាំងអ្វីម្យ៉ាង!!ភ្លើងដែលនៅក្នុងផ្ទះក៏ចាប់ផ្ដើមបិទបើកដោយឯកឯង ! ហាសហាសហាស ..... ពួកឯងចេញទៅណាមិនបានទាំងអស់ ពួកឯងនឹងត្រូវសងកម្ម ធ្វើខ្មោចយាមនៅទីនេះ !!សម្លេងមនុស្សស្រីម្នាក់បានបន្លឺឡើងព្រមជាមួយសម្លេងសើចដែលគួរឲខ្លាច សម្លេងសើចក៏កាន់តែបន្តទៅរវើយៗព្រមជាមួយនឹងសម្លេងឆ្កែលូអើងកងរំពងយ៉ាងគួរឲខ្លាច ទិដ្ឋភាពនៅក្នុងផ្ទះក៏ប្រែទៅជារញេរញៃមានសំបុកពីងពាងរុំយ៉ាងស្ដុកធ្វា កញ្ចក់ក៏ប្រែជាប្រះបែកសភាពក្នុងផ្ទះក៏ប្រែទៅជាគួរឲខ្លាចសឹងតែដូចទៅនឹងផ្ទះខ្មោចដែលគេទុកចោលគ្មាននរណានៅ
       សម....សម្លេងអីនឹង ហើយហេតុអីក៏សភាពក្នុងផ្ទះប្រែទៅជាបែបនឹង !! Sunoo និយាយទាំងភ័យខ្លាច
       Jungwon ក៏រហ័សរត់ទៅបើកធ្វាបានសម្រេច!!"ឆាប់នាគ្នាចេញមក" សម្លេងjungwonបានហៅពួកគេឲឆាប់ចេញពីផ្ទះនេះ !! ពួកគេនាំគ្នារត់ចូលព្រៃទាំងមេឃកំពុងតែភ្លៀង លាយលំនិងផ្គររន្ទះ ផ្លេកបន្ទោរផ្លឹបភ្លេតសឹងតែមិនដាច់ !! រត់កាន់តែឆ្ងាយមេឃក៏ចាប់ងងឹតខ្លាំងដោយសារដើមឈើខ្ពស់ៗធំៗដែលបិទបាំងនៅពន្លឺសឹងតែ80%ទៅហើយ !! កាន់តែរត់កាន់តែមិនដឹងទិសដៅកាន់តែមិនដឹងថាផ្លូវចេញនៅទិសខាងណា !!
         Jungwon ឯងគិតនាំយើងរត់ដល់ពេលណាទៀតទៅ !! Niki និយាយទាំងដកដង្ហើមដាច់ៗ
         គឺរត់ឲផុតពីទីនេះនោះអី !! Jungwon
         រត់ឲផុតពីទីនេះយ៉ាងមិចឯងមើលទៅវាសុទ្ធតែព្រៃក្រាស់ ទោះរត់យ៉ាងណាក៏រកផ្លូវចេញមិនឃើញដែល !! Sunoo
         ខ្ញុំក៏មិនដឹងថាផ្លូវចេញនៅឯណាដូចគ្នាប៉ុន្តែពេលនេះយើងត្រូវតែរត់ឲឆ្ងាយពីទីនេះសិន !! Jungwon
         ពួកយើងគួរតែរត់តាមសម្ដីរបស់Jungwonទៅ !! Jay
         ពួកគេព្យាយាមនាំគ្នារត់ ទោះរត់យ៉ាងណាក៏នៅតែមកកន្លែងដដែលវិញ ទោះពួកគេព្យាយាមរត់ទៅដល់ណាក៏មិនអាចចេញផុតពីកន្លែងដែលពួកគេកំពុងតែឈរនេះបានដែល !! មេឃក៏ចាប់ផ្ដើមកាន់តែងងឹត មេឃក៏ភ្លៀងមិនឈប់ ដែលធ្វើឲបាត់ពន្លឺសឹងតែ100%ទៅហើយ អាកាសធាតុក៏ប្រែជាចុះត្រជាក់កាន់តែខ្លាំងសឹងតែមិនអាចទ្រាំបាន ខ្យល់បក់កាន់តែខ្លាំងទាញយកមេឃឈើធំៗអោយកកិតប៉ះគ្នាបង្កជាសម្លេងរំពងពេញព្រៃរួមផ្សំជាមួយនឹងសម្លេងមនុស្សស្រីសើចផងយំផងយ៉ាងគួរឲខ្លាច !!
         តើនេះមានរឿងអីកើតឡើងហ្នឹង ខ្ញុំខ្លាចណាស់ ហឹហឹហឹ ...!! Sunoo
         តើពួកយើងត្រូវខ្មោចលងមេនទេ !! Jake និយាយទាំងឈរអោបដៃខ្លួនញ័រទទ្រើត ..
         យើងមិនចង់ស្លាប់នៅក្នុងព្រៃនេះទេ !! Sunghon
         និយាយអី អព្ពមង្គល់ពិតមេន នេះមិនមែនជាពេលដែលមកឈរខ្លាចស្លាប់ទេ!! Heeseung
      Jungwon តើយើងគួរធ្វើយ៉ាងមិចទៀត!! Jay និយាយព្រមទាំងដើរទៅអង្រួនដៃjungwonដែលឈរបែរខ្នងឆ្ងាយពីគេឯងបន្តិច ចំណែកJungwon ក៏មិនបានតបតអ្វីបានត្រឹមតែឈរធ្មឹងមិននិយាយអ្វីសូម្បីមួយម៉ាត់ jay នៅតែឈរអង្រួនដៃនឹងហៅឈ្មោះjungwonជារឿយៗ ប៉ុន្តែស្របពេលនោះ Jungwon ក៏បែរមក សឹងតែធ្វើឲ Jay ដែលឈរពីក្រោយភិតភ័យជាខ្លាំង មុខមាត់របស់គេស្លេកស្លាំងដូចមនុស្សគ្មានឈាមដៃជើងត្រជាក់ដូចទឹកកកភ្នែកក៏ប្រែជាពណ៌ខ្មៅ  ពេលនោះស្រាប់តែ Jungwon ស្ទុះមកច្របាច់ករjayភ្លាមៗធ្វើឲអ្នកទាំង5ស្រឡាំងកាំងនឹងភិតភ័យជាខ្លាំង ...
         Jungwon គេកំពុងធ្វើអីនឹង!! Jake និយាយឡើងទាំងភ័យ
         អាឆ្គួតឯងមិនមើលទេJungwonកំពុងតែច្របាច់ករJayណា!! Sunghon
         ហេតុអីក៏គេបែរជាច្របាច់ក៏បង Jay ឬមួយគេត្រូវខ្មោចចូល !! Sunoo
         Jungwonគួរឲខ្លាចខ្លាំងណាស់!!niki
         រវល់តែឈរនិយាយគ្នានៅនឹងហើយឆាប់ទៅជួយគ្នាទៅjayស្លាប់អីុឡូវហើយ!! Heeseung
         ពួកគេស្ទុះទៅចាប់ទាញដៃ jungwonចេញពីកររបស់jay រហូតបានសម្រេច  jayពេលដែលរួចពីដៃរបស់jungwonហើយក៏ព្យាយាមដកដង្ហើមសឹងតែដាច់ម្ដងៗបើពួកគេជួយមិនទាន់ទេjayប្រហែលជាស្លាប់ក្រោមដៃរបស់jungwonមិនខាន !!
         ណែJungwonឯងកើតឆ្គួតអីនឹង នៅសុខសុខមកធ្វើបាបគ្នាឯងទៅកើត!! Sunoo និយាយខ្លាំងៗទៅកាន់ Jungwonដែលឈរស្ងាមប៉ុន្តែភ្នែកកំពុងសម្លឹងមើលមកពួកគេ
         ណែខ្ញុំថាអ្នកដែលឈរនៅពីមុខយើងពេលនេះដូចមិនមែនជាJungwonទេ!! Jake និយាយទាំងខ្លាចៗ
         Jungwon ឯងកើតអី !! Jayនិយាយដោយព្យាយាមដើរតិចតិចទៅកាន់រាងតូចដែលឈរធ្មឹងមិននិយាយអ្វីទាំងអស់
         ព្រួស ភ្លាមៗនោះក៏ស្រាប់តែរាងកាយjungwonដួលទៅនឹងដីភ្លាមៗ jayក៏ស្ទុះទៅត្រកងរាងកាយដែលដួលទៅនឹងដីសើមៗលាយស្មៅតិចតិចដោយដំណក់ទឹកភ្លៀង នាយព្យាយាមអង្រួនខ្លួនរាងតូចនឹងហៅឈ្មោះគេឲដឹងខ្លួនឡើង ប៉ុន្តែនៅតែមិនបានផលពេលនោះដែលអាកាសធាតុក៏ប្រែមកធម្មតាវិញ សម្លេងខ្យល់បក់ក៏បានបាត់បន្សល់នៅតែសម្លេងសត្វតូចតូចយំនាពេលយប់ !! ពួកគេទាំង7ក៏សម្រេចចិត្តគេងនៅទីនេះព្រោះមើលទៅវាហាក់វិលមកសភាពដើមវិញហើយ ......jayក៏បីរាងកាយ Jungwon ឲគេងផ្អែកនឹងដើមឈើរធំមួយ ពួកគេផ្សេងទៀតក៏នាំគ្នាសម្រាប់ជាបន្តបន្ទាប់ ....... ពួកគេទាំង7ក៏កេងលង់លក់នាពេលនោះ ភ្លាមៗធ្វើឲយើងឃើញនៅស្រ្តីចំណាស់នោះទៀតហើយ កាត់មកលើកនេះមិនបានមិនធ្វើអីដូចលើកមុនទេគាត់ដើរទៅចេញពីទីនេះដោយមានអូសរាងកាយJungwonដែលសន្លប់មិនដឹងអីនោះទៅជាមួយ......
         ________
         ពេលព្រឹកក៏មកដល់  ពន្លឺព្រះអាទិត្យក៏ចាំងចូលតាមប្រឡោះមេឃឈើធ្វើឲអ្នកទាំង6ភ្ញាក់ពីការកេង !!បាត់ Jungwon ហើយ Jayដែលភ្ញាក់មកនោះក៏សម្លឹងទៅរករាងតូចប៉ុន្តែមិនបានឃើញគេទេ !! អ្នកទាំង6ចាប់ផ្ដើមឆោលោនឹងភិតភ័យម្ដងទៀត ពួកគេចាប់ផ្ដើមស្រែកហៅរក Jungwon ភ្លាមៗ   ពេលនេះក៏លឺតែសម្លេងរបស់ពួកគេទាំង6ស្រែកហៅរាងតូចយ៉ាងរំពងពេញព្រៃ ..... Jungwon..... Jungwon លឺពួកយើងហៅថាទេ ពួកគេទាំង6ក៏នៅតែមិនទទួលបានក៏ឆ្លើយតបមកវិញ ពួកគេចាប់ផ្ដើមអស់សង្ឃឹមជាខ្លាំងJayចាប់ផ្ដើមពិបាកចិត្តមុខក៏ប្រែជាស្រពោន អាចនិយាយបានថាJayបារម្មណ៍ពីJungwon ខ្លាំងណាស់ខ្លាំងជាងអ្វីៗទាំងអស់ទៅទៀត ដ្បិតតែពួកគេជាមិត្តនឹងគ្នាក៏ពិតមេនប៉ុន្តែសម្រាប់ jay Jungwon គឺជាមនុស្សសំខាន់សម្រាប់គេណាស់ !! ពួកគេទាំង៦ចាប់ផ្ដើមអស់កម្លាំង ព្រោះតាំងពីម្សិលពួកគេគ្មានបានអីចូលពោះនោះទេសូម្បីតែទឹកមួយដំណក់ !!
         យើងសម្រាកទីនេះសិនទៅ !! Heeseung
         សម្រាកមិនបានទេនេះ Jungwon បាត់ខ្លួនទាំងមួលពួកឯងមិនបារម្មណ៍ទេមេនទេ ពួកឯងជាមិត្តរបៀបណា !!Jay និយាយខ្លាំងៗទៅពួកគេទាំង5
         ពួកយើងមិនមែនមិនបារម្មណ៍ទេ Jungwonក៏មិត្តពួកយើងដូចគ្នាប៉ុន្តែបងមើលសភាពពួកយើងពេលនេះទៅម្នាក់ម្នាក់សឹងតែគ្មានកម្លាំងសម្រាប់ងើបឈរដើរទៅមុខបាន ម្នាក់ៗខ្សោយខ្លាំងណាស់ព្រោះមិនបានហូបអីតាំងពីព្រឹកម្សិលមិញ !! Niki
         Niki និយាយត្រូវ ពួកយើងគួររកអីមកធ្វើហូបសិនដើម្បីមានកម្លាំងដើររក Jungwon បន្ត !! Jake
         ត្រូវហើយ Jay យើងដឹងថាឯងបារម្មណ៍ពីJumgwonពួកយើងក៏មិនខុសពីឯងប៉ុន្មានដែលប៉ុន្តែពេលនេះយើងត្រូវធ្វើឲខ្លួនឯងមានកម្លាំងសិនដើម្បីទៅដើររកគេបន្ត !! Heeseung និយាយដោយដាក់ដៃទៅប៉ះស្មាJayជាការលួងលោម
         បើចឹងក៏បានដែល!!Jay
         បន្ទាប់ពីស្រុះស្រួលគ្នារួចហើយពួកគេក៏បំបែកគ្នាទៅរកអាហារមកញាំុ Jake sunghonជាអ្នកទៅរកផ្លែឈើ
         Sunoo Niki ក៏ទៅរកទឹក Heeseung ក៏ទៅរកត្រីសម្រាប់យកមកអាំងញាំុចំណែកJay ក៏នៅចាំកន្លែងគេមិនបានទៅរកអ្វីជាមួយពួកគេនោះទេ !! .....
         ពួកគេនាំគ្នាមកវិញដោយអ្នកខ្លះបានត្រីបានទឹកបានផ្លែឈើទៅតាមបរិមាណដែលពួកគេរកបាន !!
         ____________
         បន្ទាប់ពីញាំុឆ្អែត មានកម្លាំងពួកគេក៏ត្រៀមនាំគ្នាទៅតាមរកJungwonបន្តរ
         ជួយផង.....ភ្លាមៗសម្លេង Jungwon បន្លឺឡើងស្រែកឲពួកគេទាំង6អ្នកជួយខ្លួន !!
         សម្លេងរបស់Jungwonតើគេស្រែកឲពួកយើងជួយទៀតផង!!sunoo
         Jay លឺដូច្នោះក៏ប្រញាប់ប្រញាល់រត់ទៅតាមប្រភពសម្លេង ....... Jungwon...... Jungwon .....លឺពួកយើងហៅទេ......ពួកគេព្យាយាមដើរតាមសម្លេងរវស់Jungwonប៉ុន្តែនៅតែមិនបានឃើញសូម្បីស្រមោលរបស់គេ ដើរកាន់តែឆ្ងាយក៏ចូលដល់ព្រៃកាន់តែជ្រៅមិនយូពួកគេក៏ប្រទះនឹងខ្ទមចាស់មួយដែលមើលពីក្រៅទៅគឺធម្មតាប៉ុន្តែខាងក្នុងវិញគឺពោរពេញទៅដោយឈាមមនុស្សដែលជ្រកទុកក្នុងក្រឡនឹងមានទាំង អាសនៈសម្រាប់ធ្វើពីធីអ្វីម្យ៉ាងមានទាំងក្បាលខ្មោចរូបក្រមួនអីជាដើម ......
         ពួកគេទាំង6ឃើញបែបនេះក៏ស្រឡាំកាំងគ្រប់គ្នាតែម្ដងពួកគេសឹងតែមិនដែលជឿមិនដែលឃើញរបស់ទាំងនេះពីមុនមកទេ !!
     តើនេះជាស្អីនឹង គួរឲខ្លាចណាស់!! Sunoo
     ធ្លាប់តែឃើញក្នុងរឿង សឹងតែមិនជឿថាវាមានពិតនៅខាងក្រៅ !! Sunghon
     កំពុងតែសម្លឹងមើលក្នុងខ្ទមនោះមិនយូប៉ុន្មានJayក៏លឺសម្លេងអ្វីម្យ៉ាងដែលនៅមិនឆ្ងាយពីខ្ទមនេះប៉ុន្មានទេ !!
     ពួកឯងលឺអីទេ !! Jay និយាយឡើងដោយកំពុងផ្អៀងត្រចៀកស្ដាប់រកប្រភពនៃសម្លេង
     សម្លេងដូចមាននរណាកំពុងសូតអ្វីម្យ៉ាង !!Jake
     ឆាប់ចេញទៅរកមើលទៅ !! Heeseung និយាយហើយពួកគេក៏នាំគ្នាចាកចេញពីខ្ទមនោះដលរទៅតាមប្រភពសម្លេង_____
       ពេលពួកគេមកដល់អ្វីដែលពួកគេឃើញមុននោះគឺ មានស្រ្តីចំណាស់ម្នាក់កំពុងតែអង្គុយសូតអ្វីម្យ៉ាងដោយមានការរៀបចំដូចពួកគេឃើញក្នុងខ្ទមអំបិញមិញអញ្ចឹង !! មិនយូគាត់ក៏ងើបឈរកាន់កាំបាត់យ៉ាងមុតស្រួចដើរតម្រង់ទៅកាន់ក្មេងប្រុសម្នាក់ដែលត្រូវបានគេចង់ដៃចងជើងទាំងពីរជាប់នឹងឈើមើលទៅវាដូចជាឆ្កាងមនុស្សទាំងរស់អញ្ចឹង ...កាំបិទមុតស្រួចក៏ត្រូវបានចាក់ទំលុះទៅនឹងស្បែកដៃរបស់ក្មេងប្រុសទន់ខ្សោយនោះដោយមិនអាចធ្វើអីបានបានត្រឹមតែស្រែកដោយការឈើចាប់ !! គ្រាន់តែឃើញថាក្មេងនោះជា Jungwon ពួកគេទាំង6ស្លុតចិត្តសឹងតែមិនអាចធ្វើអីបានព្រោះសភាពJungwon ពេលនេះវាប្រៀបទៅនឹងមនុស្សដែលជិតស្លាប់ទៅហើយ Jay ឃើញភ្លាមក៏ស្ទុះរត់ចូលទៅជួយរាងតូចដោយមិនខ្លាចស្លាប់ពួកគេទាំង5ក៏នាំគ្នាចូលមកទាំងអស់តែម្ដង Jay ព្យាយាមស្រាយខ្សែរដែលចងជាប់រាងតូចទាំងទឹកមុខភិតភ័យនឹងបារម្ភ
       ពួកឯងជាអ្នកណាហេតុអ្វីថ្លើមធំហ៊ានមកបំផ្លាញពីធីរបស់យើង !! ស្រ្តីចំណាស់នោះនិយាយទាំងខឹងកាន់កាំបិទតម្រង់ទៅពួកគេ
       ពីធីឆ្គួតឡប់អីរបស់អ៊ុុំឯងនឹង យកមនុស្សទាំងរស់មកចាក់ដូចជារបស់លេងបែបនេះ !! Sunoo និយាយទាំងញ័រមាត់ទទ្រើតព្រោះគេអាណិតដល់ Jungwon ណាស់ត្បិតតែsunooមិនចូលចិត្តjungwonក៏ពិតមេនប៉ុន្តែគេក៏នៅនឹកឃើញរឿងល្អៗដែលពួកគេទាំង7ធ្លាប់ធ្វើជាមួយគ្នាដែល .....
       ពួកឯងឆាប់ចេញទៅហើយប្រគល់វាមកឲយើង!!ស្រ្តីចំណាស់នោះនិយាយទាំងរាកាំបិទទៅមកនឹងទាមទាឲគេប្រគល់Jungwon ឲខ្លួន
       ពួកឯងថយចេញទៅ វាជារឿងរបស់ខ្ញុំដែលត្រូវដោះស្រាយជាមួយគាត់ !! Jungwon
       គ្រប់គ្នាស្រឡាំកាំងពេលដែលJungwonនិយាយបែបនេះ
       ឯងនិយាយស្អីនឹង រឿងឯងជាមួយគាត់យ៉ាងមិច !! Jay
       ខ្ញុំមិនអាចបកស្រាយប្រាប់ពួកឯងពេលនេះបានទេប៉ុន្តែបើពួកឯងចង់រស់ឆាប់ចាក់ចេញពីទីនេះឲលឿនជាទីបំផុត បើខ្ញុំមានជីវិតខ្ញុំនឹងទៅតាមពួកឯង !! Jungwon និយាយសឹងតែមិនចង់ចេញព្រោះរបួសនោះសឹងតែពាស់ពេញសាច់របស់គេ
       ឯងនិយាយឆ្គួតអី ពួកយើងជាមិត្តនឹងគ្នាឲបោះបង់ឯងចោលបានយ៉ាងមិច !! Sunoo និយាយទាំងយំទឹកភ្នែកហូរសឹងតែដូចទឹកទន្លេ
       ល្អបុរស7នាក់ ឈាមរបស់ពួកឯងនឹងគ្រប់សម្រាប់យើងធ្វើពីធីហើយ យើងមិនចាំបាច់ចំណាយពេលហត់សម្រាប់ដើររកឈាមបុរសបរិសុទ្ធទាំងនោះទេ !! គាត់និយាយដោយសម្លេងសើចយ៉ាងគួរឲខ្លាច
       ប្រញាប់រត់ទៅ!! Jungwon ព្យាយាមរុញពួកគេចេញទាំងត្រដាបត្រដួស
       អត់ទេខ្ញុំមិនអាចចោលJungwon ទៅស្លាប់បានទេ!! Jay និយាយទាំងយំសស្រាក់
       ពួកឯងស្លាប់ទៅ!!ស្រ្តីចំណាស់នោះលើកកាំបិទឡើងមកគាត់បម្រុងចាក់ពួកគេតែត្រូវបានJungwon ចាប់ជាប់នឹងរុញគាត់ទៅម្ខាង
       ឈប់ទៅអ្នកមីង បញ្ចប់ត្រឹមខ្ញុំម្នាក់បានហើយកុំប៉ះពាល់ពួកគេអីវាជាកំហុសខ្ញុំធ្វើមកតែលើខ្ញុំម្នាក់បានហើយពួកគេមិនដឹងអីទេ !! Jungwon និយាយព្រមជាមួយទឹកភ្នែកស្រក់មកជាច្រើនដំណក់
       បញ្ចប់មេនទេ ឯងនិយាយពិតជាស្រួលតែយើងនេះគ្រាំគ្រាស្ទើស្លាប់ហើយរយះពេល៥ឆ្នាំដែលយើងរស់នៅជាមួយការឈឺចាប់តើឯងយល់អារម្មណ៍អ្នកជាម្ដាយដូចយើងទេ !! គាត់និយាយទាំងយំទឹកភ្នែកហូរមកសឹងតែដូចទឹកភ្លៀង
       ខ្ញុំក៏ឈឺចាប់មិនចាញ់អ្នកមីងដែល ខ្ញុំសោកស្ដាយដែលបាត់បង់ eunchea ទៅ !! Jungwon
       ឯងសោកស្ដាយហេតុអ្វីឯងមិនព្រមចូលទៅជួយនាង !! ស្រ្តីចំណាស់
       ពួកអ្នកទាំង6ក៏ចាប់ផ្ដើមស្លឺស្រឡាំងកាំងជាខ្លាំងពួកគេមិនយល់ថាមានរឿងអីកើតឡើងរវាងJungwonនឹងស្រ្តីចំណាស់នោះ
       រឿងក៏ស្រមៃទៅ៥ឆ្នាំមុន
       eunchea នាងគឺជាមិត្តរបស់ Jungwon ពួកគេមានអាយុ13ឆ្នាំដំណាលគ្នាគេស្គាល់គ្នាតាំងតែពីតូចតូចព្រោះផ្ទះរបស់ពួកគេនៅជិតគ្នាម៉ាក់របស់eunchea ដែលជាស្រ្តីចំណាស់នោះគាត់ពិតជាស្រឡាញ់ Jungwon ណាស់ស្រឡាញ់ដូចកូនបង្កើតចឹង។មានថ្ងៃមួយសាលារបស់គេមានការចុះវិស្សមកាលទៅដើរកំសាន្តនៅកោះចំនួន១ថ្ងៃ(កោះដែលពួកគេទាំង7មកលេងហ្នឹង) ថ្ងៃនោះ eunchea មិនចង់ទៅទេព្រោះខ្លួនមិនធ្លាប់បែកផ្ទះកេងឆ្ងាយពីគ្រួសារប៉ុន្តែដោយសារមានការទទួចសុំពីJungwon euncheaក៏ព្រមទៅព្រមទាំងJungwon បាននិយាយថានឹងមើលថែការពារeuncheaឲល្អមិនឲមានរឿងអីកើតឡើងទេប្រាប់ទៅកាន់ម្ដាយeunchea ។ដល់ថ្ងៃទៅដោយបារម្មណ៍ពីកូនស្រ្ដីចំណាស់នោះគាត់ក៏បានលួចតាមក្រុមសិស្សទៅជាមួយដែល។ ពេលមកដល់កោះនោះភ្លាមទេសភាពស្អាតខ្លាំងណាស់ក្រុមក្មេងៗក៏នាំគ្នាលេងបិទពួនដោយមាន Jungwon euncheaចួលរួមលេងដូចគ្នា ......ពួកគេនាំគ្នារត់ពួនតាមកន្លែងរាងខ្លួនចំណែកeunchea ក៏ចេះតែដើរចូលព្រៃជ្រៅពួនតែម្នាក់ឯងពេលនោះនាងមិនដឹងទេថាក្នុងព្រៃមិនមែនមានតែពួកក្មេងៗនោះទេ។មិនយូបុរសប្លែកមុខ៣នាក់ក៏លេចឡើងពីក្រោយខ្នងនាង eunchea ភ័យណាស់ក៏ស្រែកឲគេជួយសម្លេងស្រែករបស់នាងបានធ្វើឲលឺដល់ jungwon នឹងម៉ាក់របស់នាង។ Jungwon ក៏ស្ទុះមករកនាងទាំងភិតភ័យប៉ុន្តែពេលគេមកឃើញនោះអ្វីដែលធ្វើឲJungwon តក់ស្លុតនោះបុរសទាំងនោះកំពុងតែរំលោភeuncheaដោយយកដៃបិទមាត់នាងដៃម្ខាងក៏ច្របាច់កររបស់នាងរហូតដល់ដាច់ខ្យល់ស្លាប់មុននឹងស្លាប់កែវភ្នែកទាំងគូររបស់Eunchea ក៏បានសម្លឹងមកឃើញJungwonដែល!! Jungwon  មិនអាចធ្វើអីបានបានត្រឹមតែពួនសម្លឹងមើលមិត្ត !!ស្ត្រីចំណាស់នោះក៏មកក្រោយឃើញហេតុការទាំងនោះប៉ុន្តែវាយឿតពេលហើយeuncheaបានស្លាប់ទាំងអាក្រាតកាយបុរសទាំងបីនោះក៏រត់កេច្ចខ្លួនបាត់អ្វីដែលធ្វើឲគាត់ខឹងនោះគាត់បែរជាឃើញJungwonនៅទីនោះ !!មិនមែន Jungwon មិនបានជួយនោះទេព្រោះស្រប់ពេលភ្លាមៗគេមិនដឹងថាគួរធ្វើយ៉ាងមិចអារម្មណ៍របស់គេតក់ស្លុតជាខ្លាំងទម្រាំតែJungwonដាច់ចិត្តឲគេជួយវាហួសពេលបាត់ទៅហើយបុរស់ទាំងនោះក៏នាំគ្នារត់ចូលព្រៃបាត់
       ដោយសារតែបែបនឹងបានជាម្ដាយeuncheaប្រែក្លាយទៅជាបែបនឹងសម្លាប់មនុស្សប្រុសទាំងអស់ឲតែបានមកកោះនេះមិនលើកលែងសូម្បីJungwon !! ចំណែកJungwonក៏ផ្លាសទៅនៅទីក្រុងគេ ក៏ប្រែទៅជាស្ងៀមស្ងាត់មិននិយាយស្អីមិនលេងសើចដូចមុនទើបតែគេបានជួបមិត្តល្អទាំង6នាក់នឹងទេទើបធ្វើឲគេអាចមានអារម្មណ៍ល្អមកវិញបានខ្លះនឹងភ្លេចនៅរឿងដែលកើតឡើងប៉ុន្តែអ្វីដែលនៅតែដក់ជាប់ខួរក្បាលរបស់គេនោះគឺពាក្យដែលeuncheaនិយាយមកកាន់គេមុនពេលស្លាប់" ឯងត្រូវតែទៅឲឆ្ងាយកុំត្រលប់មកទីនេះវិញឲសោះប៉ុន្តែបើឯងត្រលប់មកវិញឯងនឹងក្លាយជាខ្មោចយាមនៅទីនេះ".......
         ខ....ខ្ញុំ ....ខ្ញុំពិតជាសូមទោសពិតមេន!! Jungwon និយាយ ទាំងអួលអាក់ទឹកភ្នែកស្រក់ចុះមកសឹងតែប្រែក្លាយទៅជាឈាមទៅហើយ !!
         សូមទោសក៏ eunchea មិនអាចរស់ឡើងវិញបានដែល យ៉ាងណាពួកឯងត្រូវតែស្លាប់ទាំងអស់គ្នា !!គាត់និយាយដោយលើកកាំបិទបម្រុងទៅចាក់ពួកគេតែត្រូវបានJungwon ចាប់ជាប់ម្ដងទៀត
         ឆាប់រត់ទៅ .....ឲលឿន !! Jungwon និយាយដោយដៃកាន់កាំបិទទាំងឈឺចុកចាប់
         តែពួកយើងនឹងមិនទៅណាទេ ហឹហឹហឹ!Jay
         ឆាប់ទៅកុំឲការលះបង់របស់ខ្ញុំអាសារបង់អី!! Jungwon
         អត់ទេពួកយើងមិនទៅទេ!! Heeseung
         ល្អបើឯងព្រមលះបង់ដើម្បីពួកវា  យើងនឹងធ្វើតាមបំណងរបស់ឯង.....
         អឹក ......កាំបិទយ៉ាងមុតស្រួចបានចាក់ទំលុះសាច់ពោះរបស់Jungwon មិនតែប៉ុណ្ណឹងគាត់ក៏កាន់កាំបិទនោះចាក់ទម្លុះកាន់តែជ្រៅឆ្គៀលទៅឆ្គៀលមកឈាមដែលស្រក់មកសឹងតែដូចទឹកទៅហើយ !! ខ្ញុំបានសងគម្មនេះរួចហើយឥឡូវដល់វេនអ្នកមីងម្ដងហើយដែលត្រូវសងកម្មព្រោះអ្នកមីងសម្លាប់មនុស្សដែលគេមិនដឹងអីច្រើនណាស់ !! Jungwon ព្យាយាមនិយាយទាំងឈឺចុកចាប់នឹងដក់កាំបិទដែលនៅនឹងពោះរបស់ខ្លួនទៅចាក់ចំកណ្ដាលដើមទ្រូងស្រ្ដីចំណាស់នោះស្លាប់មួយរំពេច ......ចំណែក Jungwon ក៏ដួលទៅនឹងដីដូចគ្នា Jay ស្ទុះមកត្រកងរាងកាយដែលទន់ល្មើយគ្មានកម្លាំងសូម្បីបន្តិច
         Jungwon តាំងស្មារតីណាពួកយើងនឹងនាំឯងចេញពីទីនេះ !!Jay និយាយទាំងទឹកភ្នែកហូរចុះមកសឹងតែដូចទឹកបាក់ទំនប់
         មិនបាច់ទេខ្ញុំដឹងថាខ្ញុំមិនរស់ទេ វាជាកម្មរបស់ខ្ញុំដែលខ្ញុំបានធ្វើវា ខ្ញុំសប្បាយចិត្តដែលខ្ញុំបានការពារពួកឯងនៅដង្ហើមចុងក្រោយរបស់ខ្ញុំ ខ្ញុំរីករាយណាស់ដែលស្គាល់ពួកឯង ខ្ញុំស្រលាញ់ពួកឯងទាំងអស់គ្នា ពួកឯងជាមិត្តល្អរបស់ខ្ញុំរហូតទៅ វាជាវិស្សមកាលចុងក្រោយរបស់ជីវិតខ្ញុំប៉ុន្តែវាពិតជារីករាយខ្លាំងណាស់!! Jungwon
         ពួកយើងក៏ស្រឡាញ់ឯងដែលJungwon ហឹហឹហឹ!! Niki
         Sunoo ខ្ញុំមិនដែលខឹងឬស្អប់ឯងទេព្រោះឯងជាមិត្តល្អរបស់ខ្ញុំ !! Jungwon
         អឹម យើងដឹង !! sunoo សឹងតែមិនអាចនិយាយចេញបានទឹកភ្នែកគេហូរមកសឹងតែអស់ទៅហើយ
         បង Jay ខ្ញុំមានពាក្យមួយដែលចង់ប្រាប់បងខ្ញុំលាក់វាទុកមកជាយូហើយ ...ខ្ញុំ... ខ្ញុំស្រឡាញ់បង !! ......
         បាទ បងគក៏ស្រឡាញ់Jungwon ដូចគ្នាណា៎!!jayកាន់តែអូលដើមក៏ទឹកភ្នែកក៏ហូរចុះមកកាន់តែខ្លាំង
         ខ្ញុំចង់សុំរឿងមួយពីអ្នកទាំងអស់គ្នា សូមជួយមើលថែប្អូនស្រីរបស់ខ្ញុំជំនួសខ្ញុំផងគេមានអាយុទើបតែ២ឆ្នាំទេខ្ញុំបារម្មណ៍ពីនាង!!
         បាន បានពួកយើងនឹងជួយមើលថែគេ !! Jay
         ពាក្យចុងក្រោយដែលខ្ញុំចង់និយាយ សូមកុំភ្លេចខ្ញុំអី ខ្ញុំចង់ឲពួកឯងនៅតែចាត់ទុកខ្ញុំជាមិត្តនឹងចង់ចាំខ្ញុំទោះខ្ញុំបាត់ពីលើលោកនេះក៏ដោយ !! Jungwon ព្យាយាមនិយាយទាំងដង្ហក់ខ្យល់
         បាន បានយើងនឹងមិនភ្លេចឯងទេ !! Sunghon
         Jay Sunghon Jake Heeseung sunoo Niki Jung....won ពាក្យបន្ថែមដែលនិយាយដោយJay ព្រោះJungwon បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ !! គ្រប់គ្នាយំជាខ្លាំងនៅពេលដែលបាត់បង់មិត្តល្អរបស់គេ !!
         ពេលនោះក៏ធ្វើឲយើងឃើញព្រលឹងeuncheaកំពុងឈរមើលមកពួកគេហើយក៏រលាយទៅបាត់ !!
         កន្លងផុតទៅ7ថ្ងៃនៅក្នុងថ្នាក់រៀនដែលគ្មានមនុស្សសូម្បីមួយផ្កាកូលាបសរជាច្រើនទងត្រូវបានដាក់នៅលើតុរបស់របស់Jungwon គ្មាននរណាម្នាក់ភ្លេចនៅអំពើរល្អរបស់គេទេគ្មាននរណាម្នាក់ភ្លេចនៅការលះបង់ជីវិតដើម្បីការពារមិត្តទាំង6របស់គេទេ អ្វីដែលមិនភ្លេចនោះគឺមិត្តទាំង6នៅតែចងចាំគេជានិច្ច ការលះបង់របស់Jungwonមកលើមិត្តរបស់គេអ្នកទាំង6គ្មានថ្ងៃភ្លេចឡើយ!!
  
end........ !!

        
        

Short Novel Where stories live. Discover now