រវាងយើង~~

216 14 9
                                    

Part 2

បាក់កណ្ដាលអាធ្រាតក៏ឈានចូលមកដល់ជាពេលដែលមនុស្សគ្រប់គ្នាគំពុងលង់លក់ជាមួយសុបិន្តក្នុងដំណេកដ៏ស្កប់ស្កល់មួយនេះ។គេគ្រប់គ្នាគេងអស់ហើយតែចំលែកអ្វីដែលបុរសម្នាក់នេះមិនទាន់គេងបែរជាចេញមកនិយាយទូរស័ព្ទនៅរានហាលខាងមុខផ្ទះទៅវិញ....

ខ្ញុំនឹងព្យាយាមចាត់ការអោយបានឆាប់ លោកពូមិនបាច់បារម្មណ៍ទេ...!!

កុំពន្យាពេលទៀតណាជេយ៍ឯងពន្យាពេលមក៦ឆ្នាំហើយ ពូដឹងថាឯងស្រឡាញ់គេហើយពូក៏ដឹងថាឯងនឹងមិនធ្វើអោយពូខកចិត្តនោះទេ!!

គ្រប់យ៉ាងវាហ្នឹងទៅតាមផែនការរបស់ខ្ញុំ ពូមិនបាច់បារម្មណ៍ទេ ទោះខ្ញុំស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ខ្ញុំមិនអាចអោយគ្រូសារខកចិត្តមកលើខ្ញុំបានឡើយ!!

ឯងនឹងចាត់ការនៅពេលណា កាន់តែឆាប់កាន់តែល្អលឺទេ!!

ថ្ងៃខួបកំណើតហើយក៏ជាថ្ងៃពិសេសរបស់ខ្ញុំនឹងគេ ខ្ញុំនឹងផ្ដល់ការដូយ៉ាងពិសេសដល់គ្រួសារមួយនោះ!!
ជេយ៍ទំលាក់ទូរសព្ទ័ចុះដកដង្ហើមធំទាំងភាពតានតឹងដែលបង្ហាញតាមរយះទឹកមុខ ហាក់ដូចជាមានសំពាធខ្លាំងសម្បើមណាស់។នាយសម្លឹងទៅមើលវួងផ្កាយដែលបញ្ចេញពន្លឺភ្លឺភ្លេតបណ្ដេញគ្នាចុះឡើងយ៉ាងស្រស់ស្អាត មិនបានប៉ុន្មានផងទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះមកពីភ្នែករបស់នាយ

ហេតុអ្វីក៏ជាអូនទៅវិញដែលជាអ្នកត្រូវមករងគ្រោះព្រោះតែរឿងនេះ អូនស្រស់ស្អាតប្រៀបដូចជាពន្លឺផ្កាយទាំងអស់នេះប៉ុន្តែហេតុអ្វីក៏អូនមកជួបរឿងអកុសល់បែបនេះ តើបងគួរតែធ្វើយ៉ាងណាចំពោះអូនបងមិនអាចជ្រើសបានទេបងមិនចង់បាត់បង់អូនប៉ុន្តែបងមិនអាចធ្វើអោយលោកប៉ាស្លាប់ដោយអយុត្តិធម៌បានឡើយ យ៉ាងជុងវ៉ុន អោយបងសុំទោស!! ជេយ៍ពោលពាក្យក្នុងចិត្តឡើងមកដោយការឈឺចាប់។ ប៉ុន្តែជេយ៍អត់ដឹងទេថាគ្រប់ម៉ាត់ដែលនាយនិយាយចេញមកមិនថាពេលដែលនាយនិយាយទូរស័ព្វឬពាក្យក្នុងចិត្តនោះទេគឺជុងវ៉ុនបានលឺគ្រប់យ៉ាងទាំងអស់
ជុងវ៉ុនទន់ជង្គង់រកដួលខំទប់មាត់ខ្លួនឯងកុំអោយយំមកលឺសម្លេងនាយគ្រវីក្បាលសឹងតែមិនជឿលើអ្វីដែលនាយបានលឺឡើយ លោកយ៉ាងនិយាយពិតជាមិនខុសមេនថាជេយ៍នឹងគ្មានបំណងល្អអ្វីនោះឡើយ ប៉ុន្តែជុងវ៉ុនដើរមកដល់ដំណាក់កាលនេះហើយនាយមិនអាចបកក្រោយបានឡើយមានតែបណ្ដោយអោយពេលវេលាដើរទៅមុខនឹងរងចាំមើលរឿងហេតុដែលត្រៀមនឹងកើតឡើងនាពេលខាងមុខ។មិនតែប៉ុណ្ណោះទេថ្ងៃ Anniversary ហើយក៏ជាថ្ងៃកំណើតរបស់ជុងវ៉ុនវាសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះតើវានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃនោះ?

Short Novel Where stories live. Discover now