រវាងយើង..

406 25 4
                                    

Part1

~~~ខ្ញុំសុខចិត្តរស់នៅជាមួយវិប្បដិសារីដើម្បីបានសងសឹកអោយគ្រួសាររបស់ខ្ញុំ‍‍.....

~~~~តើរវាងយើងទាំងពីរអ្នកជាអ្វីអោយប្រាកដ តើបងស្រឡាញ់ខ្ញុំពិតចេញពីបេះដូងដែលឬអត់ឬមួយក៏បងស្រឡាញ់ខ្ញុំគ្រាន់តែដើម្បីបំពេញតម្រូវការសងសឹករបស់បង........
..............

ជេយ៍ហា៎រមើលអូនស្លៀកឈុតនេះស្អាតដែលទេ!! ជុងវ៉ុនឈរបង្វិលខ្លួនចុះឡើងនៅមុខសង្សាររបស់នាយ ព្រមជាមួយនឹងសម្លៀកបំពាក់គេងយប់ឈុតពណ៌ស្វាយខោជើងស្ទើរអាវរលុងកិបឡែវ ។ ជេយ៍ឃើញបែបនេះពិតជាហួសចិត្តខ្លាំងណាស់នាយអង្គុយសើចនៅលើសាឡុងដៃកំពុងកាន់លេបថប់ប៉ុន្តែមិនបានផ្ដោតអារម្មណ៍លើលេបថប់មួយនោះឡើយព្រោះតែនាយរវល់តែភ្លឹកហួសចិត្តនឹងសង្សាររបស់នាយជាខ្លាំង។មើលចុះក្រមិចក្រមើមគួរអោយស្រលាញ់ដល់ហើយ។

បងសើចអូនមេនទេ!! ជុងវ៉ុនប្រែទឹកមុខមួយរំពេច សួរទៅសង្សារទាំងធ្វើមុខជួររកយំដូចកូនក្មេង

បងមានបានសើចអូនឯណា!!

ចុះបងសើចអី!!

បងមើលរឿងនេះវាកំប្លែងពេកក៏ទប់សើចមិនបាននឹងណា!!

កុំមកកុហក់បងឯងសើចអូនច្បាស់ណាស់ ចាំមើលណាប្រុសកំហួចត្រូវរបស់អុនមិនខានទេ!!ជុងវ៉ុននិយាយហើយក៏ហក់ទៅលើជេយ៍មួយទំហឹងរួចក៏ចាប់ផ្ដើមយកដៃរបស់ខ្លួនទៅចាក់ចង្កេះជេយ៍ មកមើលជេយ៍ដែលត្រូវជុងវ៉ុនចាក់ជង្កេះឯនេះវិញរមូលចុះឡើងសើចផងអីផងព្រោះតែវារសើបខ្លាំងពេក

បានហើយជុងវ៉ុន បងរសើបណាស់!

មិនឈប់នេះជាទោសដែលបងឯងសើចអូនខុសរឿង!!

បងឈប់ហើយ ....អួយរសើបណាស់!!អ្នកទាំងពីរប្រលេងគ្នាចុះឡើង បានមួយសន្ទុះប្រហែលជាហត់ទើបពួកឈប់ហើយសម្រេចចិត្តគេងអោបគ្នានៅលើសាឡុងដែលមានទំហំធំល្មមអាចអោយមនុស្សពីរនាក់គេងបាន

ជេយ៍ហា៎រ សន្យាយជាមួយអូនរឿងមួយបានអត់!!

រឿងអ្វីអូននិយាយមកបងនឹងសន្យាជាមួយអូន!!

បងកុំទៅណាចោលអូនបានទេ អូនចង់អោយយើងទាំងពីរអ្នកនៅជាមួយគ្នាបែបនេះរហូតទៅ អូនមិនដឹងទេថាប្រសិនជាបងចាកចេញពីអូនតើអូនអាចរស់បានឬអត់ទេ!!

Short Novel Where stories live. Discover now