តើអ្វីទៅជាស្នេហា..?
(ពិបាកណាស់មែនទេនៅពេលដែលលួចស្រលាញ់នរណាម្នាក់ដោយមិនអោយគេដឹង.ពិសេសមនុស្សដែលជិតស្និតនិងយើងបំផុត)ពោល..
(យើងធ្លាប់គិតមករហូតថាហេតុអ្វីបានជាយើងស្រលាញ់ឯង.តែទោះខំគិតយ៉ាងណាក៏មិនអាចរកហេតុផលបានយើងដឹងតែម៉្យាងថាយើងស្រលាញ់ឯងស្រលាញ់មករហូត.ស្រលាញ់តាំងពីរជួបដំបូង..!)ពោល..
"ហ្ហើយ.ឯងល្ងាចនេះទៅសុីស៊ុបហី្ហ?"ក្មេងជំទង់បួននាក់ដើរកៀកស្មាគ្នាចេញពីសាលាមើលទៅពួកគេទំនងជាមិត្តនិងគ្នាហើយ.ចំណោមពួកគេទាំងបួនមានម្នាក់ក៏បាននិយាយឡើង។
"អើ.ល្អដែរវើយយើងខានសុីស៊ុបយូរហើយនៀក!"Kim Taehyungហៅកាត់Vដែលជាម្នាក់ក្នុងចំណោមពួកគេក៏បាននិយាយតប។
"ខានយូរក្បាលឯងស្អី?ក្រែងទើបសុីយប់មិញតាស៎ហី!"JKក៏បានតបឡើង
"អើមែនវើយ.យើងភ្លេចអោយឆឹង!"
"ចុះឯងអាYoonទៅដែរទេ?"
"អត់ទេវើយ!យើងមានណាតជាមួយមិត្តស្រីយើងហើយ!"Min Yoongiក៏ជាមិត្តម្នាក់ក្នុងចំណោមពួកគេទាំងបួននោះដែរ។
"ហ្ហើយ!ទៀតហាស៎ឯងទើបតែប្រាប់យើងយប់មិញទេណាថាឯងបែកគ្នាហើយ..នេះកុំប្រាប់ថា.....!!"
"អាភ្លើរអើយ..បែកមួយយើងក៏អាចរកថ្មីមួយទៀតបានដែរមិនអីញ្ចឹង!!"
"អើវើយ..យើងភ្លេចថាពួកម៉ាកយើងជាមនុស្សសំបូរស្នេហ៍!!ហើយចុះឯងអាMinទៅដែរទេ?"និយាយជាមួយYoongiរួចJkក៏បកមកនិយាយជាមួយJiminវិញម្តង!
"យើង..ក៏មិនទៅដែរ.មានអារម្មណ៍ថាមិនសូវស្រួលខ្លួនទេយើងទៅសម្រាកហើយ!"Jiminនិយាយទាំងទឹកមុខមិនសូវស្រួល
"អើ..អាyoonអាMinវាមិនស្រួលខ្លួនឯងជូនវាទៅផ្ទះផងណា.យើងនិងអាVទៅសុីស៊ុប!"Jk
"ហ្ហើយ.ហេតុអីក៏ជាយើងពួកឯងជូនវាទៅៗយើងមានណាត់ហើយមិនចង់អោយស្រីយើងចាំយូរទេទៅហើយវើយ!"និយាយរួចYoongiក៏បានរត់ចេញបាត់ទៅ។
"អើ.អាMinឯងទៅវិញបានឬអត់នៀក?"
"យើងមិនអីទេពួកឯងឆាប់ទៅៗយើងអាចត្រឡប់ទៅវិញខ្លួនឯងបាន!!"
YOU ARE READING
friendship💔(ចប់)ខ្នាតខ្លី
RomanceFriendshipជាប្រភេទប្រលោមលោកblខ្នាតខ្លីដែលនិពន្ធឡើងចេញពីរការស្រមើស្រមៃគំនិតឆ្នៃប្រឌិតពីរនាងខ្ញុំpark Yøønjï ផ្ទាល់។សាច់រឿងក៏ដូចជារឿងទាំងមូលនិយាយពីរសិស្សសាលាម្នាក់ដែលមានចិត្តលួចស្រលាញ់មិត្តជិតស្និតរបស់ខ្លួន។ចុងក្រោយក្មេងប្រុសម្នាក់នោះអាចជួបស្នេហ៍ពិតរប...