Friendship (part 3)

810 46 7
                                    

Skip

#សាលារៀន

"Minយប់មិញឯងកើតអីសុខៗក៏ដើរចេញទៅបែបនោះ?"JKអង្គុយរៀនបណ្តើរនៅឆ្លៀតសួរទៅកាន់Jiminអំពីររឿងយប់មិញបណ្តើរទៀត។

"គ្មានអីទេ.យើងគ្រាន់តែមានអារម្មណ៍ថាមិនស្រួលខ្លួនទើបចង់ទៅផ្ទះវិញលឿនៗប៉ុណ្ណោះ!"

"ហើយចុះហេតុអីឯងប្រាប់ពួកយើងតាមសម្រួលទៅ.ទុកអោយយើងនៅឈរឆ្ងល់ទៅកើត!"

"យើងខ្ជិលប្រាប់ពួកឯង.ក្រែងល៎ពួកឯងបារម្ភ!"

"អើ.ត្រូវតែបារម្ភហើយព្រោះពួកយើងជាមិត្តសម្លាញ់និងគ្នានោះអី!លើកក្រោយបើមានអ្វីមិនស្រួលប្រាប់ពួកយើងផងយ៉ាងណាក៏ឯងជាមិត្តរបស់យើងដែរវើយ"Yoongiដែលអង្គុយក្បែរនោះក៏បាននិយាយតបជាមួយJimin&JKដែរ

(យើងបានត្រឹមជាមិត្តសម្លាញ់របស់ឯងប៉ុណ្ណោះមែនទេ?)

"ត្រូវ!!អាyoonនិយាយត្រូវ!ឯងតែងតែបែបនិងអាminមានអីមិនដែលប្រាប់ពួកយើងទេ"Jk

"មកពីរវាខ្លាចពួកឯងបារម្ភនិងហើយ!ឯងកុំទៅថាអោយវាអី!"Vដែលជាមនុស្សយល់ស្ថានការណ៍ក៏បាននិយាយឡើង។

"បានហើយៗឈប់ប្រកែកគ្នាទៅលើកក្រោយបើមានអីចាំយើងប្រាប់ពួកឯង!"

"ហុឹម."

និយាយគ្នាចប់ហើយពួកគេក៏នាំគ្នរៀនបន្តទៀតរហូតដល់ម៉ោងចេញទៅផ្ទះ។

#មុខសាលារៀន

"អើ.យប់នេះទៅក្លិបទេហាស៎!ទើបប្រឡងចប់ចង់ជប់លៀងម្តងវើយ!"JKនិយាយស្របពេលស្ថានការណ៍ហាក់មើលទៅដូចជាស្ងប់ស្ងាត់ខុសធម្មតា។

"អាKookក្នុងខួរក្បាលរបស់ឯងនេះណាគិតបានតែពីររឿងដើរលេងនិងហើយ..ឯងមានដែលប្រើខួរអោយមានប្រយោជន៍ខ្លះទេហាស៎?"VឮJKនិយាយបែបនេះក៏និយាយកាត់..តែកាលដែលVនិយាយបែបនេះក៏ត្រូវដែរណាព្រោះថាអារឿងដើរលេងសុីផឹកនេះណាបើសិនជាគ្មានJKជាអ្នកផ្តើមទេគ្មានអ្នកណាអាចផ្តើមបានឡើយរឿងបែបនៀកគឺជំនាញបងKookយើងហើយណា។

"អៅ៎!!!នេះយើងបំណងល្អដាក់ពួកឯងគ្រប់គ្នាវើយ..សាកគិតទៅបើពួកឯងគ្មានយើងនាំដើរទេពួកឯងបានសប្បាយដូចសព្វថ្ងៃនេះទេហាស៎?"

friendship💔(ចប់)ខ្នាតខ្លីWhere stories live. Discover now