Friendship (part 1)

1.5K 51 2
                                    

តើអ្វីទៅជាស្នេហា..?

(ពិបាកណាស់មែនទេនៅពេលដែលលួចស្រលាញ់នរណាម្នាក់ដោយមិនអោយគេដឹង.ពិសេសមនុស្សដែលជិតស្និតនិងយើងបំផុត)ពោល..

(យើងធ្លាប់គិតមករហូតថាហេតុអ្វីបានជាយើងស្រលាញ់ឯង.តែទោះខំគិតយ៉ាងណាក៏មិនអាចរកហេតុផលបានយើងដឹងតែម៉្យាងថាយើងស្រលាញ់ឯងស្រលាញ់មករហូត.ស្រលាញ់តាំងពីរជួបដំបូង..!)ពោល..

"ហ្ហើយ.ឯងល្ងាចនេះទៅសុីស៊ុបហី្ហ?"ក្មេងជំទង់បួននាក់ដើរកៀកស្មាគ្នាចេញពីសាលាមើលទៅពួកគេទំនងជាមិត្តនិងគ្នាហើយ.ចំណោមពួកគេទាំងបួនមានម្នាក់ក៏បាននិយាយឡើង។

"អើ.ល្អដែរវើយយើងខានសុីស៊ុបយូរហើយនៀក!"Kim Taehyungហៅកាត់Vដែលជាម្នាក់ក្នុងចំណោមពួកគេក៏បាននិយាយតប។

"ខានយូរក្បាលឯងស្អី?ក្រែងទើបសុីយប់មិញតាស៎ហី!"JKក៏បានតបឡើង

"អើមែនវើយ.យើងភ្លេចអោយឆឹង!"

"ចុះឯងអាYoonទៅដែរទេ?"

"អត់ទេវើយ!យើងមានណាតជាមួយមិត្តស្រីយើងហើយ!"Min Yoongiក៏ជាមិត្តម្នាក់ក្នុងចំណោមពួកគេទាំងបួននោះដែរ។

"ហ្ហើយ!ទៀតហាស៎ឯងទើបតែប្រាប់យើងយប់មិញទេណាថាឯងបែកគ្នាហើយ..នេះកុំប្រាប់ថា.....!!"

"អាភ្លើរអើយ..បែកមួយយើងក៏អាចរកថ្មីមួយទៀតបានដែរមិនអីញ្ចឹង!!"

"អើវើយ..យើងភ្លេចថាពួកម៉ាកយើងជាមនុស្សសំបូរស្នេហ៍!!ហើយចុះឯងអាMinទៅដែរទេ?"និយាយជាមួយYoongiរួចJkក៏បកមកនិយាយជាមួយJiminវិញម្តង!

"យើង..ក៏មិនទៅដែរ.មានអារម្មណ៍ថាមិនសូវស្រួលខ្លួនទេយើងទៅសម្រាកហើយ!"Jiminនិយាយទាំងទឹកមុខមិនសូវស្រួល

"អើ..អាyoonអាMinវាមិនស្រួលខ្លួនឯងជូនវាទៅផ្ទះផងណា.យើងនិងអាVទៅសុីស៊ុប!"Jk

"ហ្ហើយ.ហេតុអីក៏ជាយើងពួកឯងជូនវាទៅៗយើងមានណាត់ហើយមិនចង់អោយស្រីយើងចាំយូរទេទៅហើយវើយ!"និយាយរួចYoongiក៏បានរត់ចេញបាត់ទៅ។

"អើ.អាMinឯងទៅវិញបានឬអត់នៀក?"

"យើងមិនអីទេពួកឯងឆាប់ទៅៗយើងអាចត្រឡប់ទៅវិញខ្លួនឯងបាន!!"

friendship💔(ចប់)ខ្នាតខ្លីWhere stories live. Discover now