Whisper of the sea
ផាច់!!!
សម្លេងទះកំផ្លៀងបានលឺខ្ទរពេញភូមិគ្រឹះត្រកូលវ៉ាង...
នៅលើថ្ពាល់ក្រាស់មានស្នាមបាតដៃរបស់អ្នកជាឪពុកដៅក្រហមនៅលើនោះបង្ហាញអោយឃើញពីកំហឹងរបស់ម្ចាស់បាតដៃ.
"ឯងនេះពេលណាទើបចេះធ្វើខ្លួនអោយមាន
ប្រយោជន៍ខ្លះ ឯងចង់នៅបំផ្លាញលុយយើងដល់ពេលណាទៀតឯងមានគិតដល់យើងជាឪពុកឯងខ្លះទេ ឯងនេះកាន់តែព្រហើនឡើងហើយ ឯងធ្វើខ្លួនពាលាយើងមិនថាទេ តែឯងព្រហើនហ៊ានមកមើលងាយប្រពន្ធរបស់យើងផង ឯងនេះពិតជាកូនឥតពូជមែន""នេះប៉ាមកទះកំផ្លៀងខ្ញុំព្រោះតែស្រីប៉ាដែលខ្ញុំមិនទទួលស្គាល់ជាម៉ាក់នឹងមែនទេ ប៉ាមានដែលគិតពីអារម្មណ៍ខ្ញុំខ្លះទេ ខ្ញុំប្រាប់ប៉ារួចហើយថាទាល់តែខ្ញុំរៀនចប់សិនបានខ្ញុំទៅជួយការងារក្រុមហ៊ុនបា៉តែប៉ាបែរជាជឿស្រីម្នាក់នេះថាខ្ញុំធ្វើខ្លួនពាលាទៅវិញ ប៉ាធ្វើនេះហួសហេតុពេកហើយ បើម៉ាក់នៅរស់ម៉ាក់ប្រាកដជាមិនអោយខ្ញុំអាម៉ាស់មុខដោយសារតែស្រីប៉ាបែបនេះទេ"និយាយរួចរាងក្រាស់ក៏ដើរទៅទាញសោឡានហើយដើរចេញពីប៉ារបស់គេដែលកំពុងតែខឹងយ៉ាងខ្លាំង.
"អាកូនអត់ប្រយោជន៍ឯងមិនសមជាកូនប្រុសត្រកូលវ៉ាងទេ បើឯងទៅហើយកុំមកអោយយើងឃើញមុខឯងទៀតអោយសោះ "លោកវ៉ាងស្រែកជេរកូនប្រុសពីក្រោយដោយលើកដៃទប់ទ្រូងខាងឆ្វេងដែលឈឺព្រោះតែខឹងនឹងកូនប្រុសតែមួយរបស់ខ្លួន
"បងកុំខឹងខ្លាំងពេកប្រយ័ត្នបេះដូងបងធ្វើទុក្ខណា៎"ប្រពន្ធចុងលោកវ៉ាងក៏មកជួយគ្រាប្តីដែលកំពុងតែជំងឺរើឡើង.
វ៉ាង ហារ៉ូតូ គេជាកូនកាត់ចិន-ជប៉ុនដែលមានម្តាយជាជនជាតិជប៉ុនបានស្លាប់កាលពីគេទើបតែមានអាយុ12ឆ្នាំធ្វើអោយកំលោះតូចត្រូវរស់នៅកំព្រាម្តាយហើយខ្វះភាពកក់ក្តៅពីឪពុកចាប់តាំងពីថ្ងៃនោះមក. គេព្យាយាមធ្វើគ្រប់បែបយ៉ាងដូចជាខំប្រឹងរៀនអោយពូកែ ដើម្បីអោយឪពុករបស់គេចាប់អារម្មណ៍នឹងមានមោទនភាពលើគេតែឪពុករបស់គេបែរជាយកចិត្តទុកដាក់តែលើក្តីសុខខ្លួនឯងមិនចាប់អារម្មណ៍ពីគេសូម្បីតែបន្តិច.ដូចជាពេលនេះរាងក្រាស់គេតាំងចិត្តខំរៀនដើម្បីឆាប់ចប់ដើម្បីមកជួយគ្រប់គ្រងមុខជំនួញរបស់ឪពុកតែមិនស្មានថាគាត់បែរជាមើលមកខ្លួនជាកូនអត់ប្រយោជន៍បែបនេះសោះធ្វើអោយគេខឹងយ៉ាងខ្លាំង...
YOU ARE READING
រឿងខ្លី: ដែនសមុទ្រស្នេហ៍ (ចប់)
Romanceព្រោះតែគេចពីការបង្ខំអោយឡើងធ្វើជាCEOបន្តពីឪពុកអ៉ីប៉បានក៏រត់គេចមកលើកោះហៃណានដើម្បីកុំអោយឪពុកតាមរំខាន. ជាមួយសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរខ្សាច់សានយ៉ាដែលជាកន្លែងដែលល្បីមួយនៅលើកោះនេះ ពួកយើងបានឃើញកម្លោះសង្ហារមាឌតូចល្អិតម្នាក់កំពុងតែអង្គុយគូររូបអោយភ្ញៀវទេសចរណ៍ម...