ដែនសមុទ្រ​ស្នេហ៍ ភាគទី3

67 6 0
                                    

ដំណើរកំសាន្តជាមួយអ្នក

ព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្តើមរះជះពន្លឺមកកាន់ដែនកោះសានយ៉ាបន្ទាប់ពីភ្លៀងមួយមេយ៉ាងធំកាលពីយប់មិញ​នេះ.បន្ទាប់ពីមុជទឹកផ្លាស់សម្លៀក​បំពាក់រួចហារ៉ូតូក៏ចុះមករកអាហារពេលព្រឹកញ៉ាំនៅអាហារដ្ឋានរបស់ជិនជូដែលបើកនៅខាងក្រោមផ្ទះសំណាក់.

ពេលមកដល់ម៉ាក់របស់ជិនជូក៏រាក់ទាក់គេ
"អ្នកកម្លោះខាងនេះគឺអ្នកមកជួលបន្ទប់កាលពីម្សិលមិញនេះមែនទេ?"

"បាទ! សួស្តីគឺខ្ញុំ"​គេញញឹមរាក់ទាក់តប

"អាជូគេប្រាប់ខ្ញុំថាអ្នកកម្លោះជួលបន្ទប់មួយសប្តាហ៍​ ហើយចង់អោយគេនាំអ្នកប្រុសដើរកំសាន្តទើបគេមកសុំខ្ញុំ​"

"បាទមានបញ្ហាអ្វីមែនដែរទេ? បើមានខ្ញុំមិនរំខានប្អូនទេខ្ញុំអាចរកអ្នកផ្សេងបាន"

"​អូ!!! ចាសអត់ទេអ្នកកម្លោះដោយសារតែរដូវនេះជា
រដូវភ្លៀងអាចមានព្យុះ ហើយថ្ងៃអាចម្តងមានម្តងអត់ ទើបអ្នកនៅកោះនេះមានទម្លាប់មិននាំភ្ញៀវទេសចរណ៍ដើរឆ្ងាយទេដើម្បីសុវត្ថិភាព រឿងជិនជូគេជូនអ្នកកម្លោះដើរកំសាន្តខ្ញុំក៏បានអនុញ្ញាតរួចហើយអ្នកកម្លោះដើរកំសាន្តតាមសប្បាយចុះ"ម៉ាក់ជិនជូ
និយាយបណ្តើររៀបចំអាហាររបស់រាងក្រាស់បណ្តើរ

"​នេះអាហាររបស់អ្នកកម្លោះ អញ្ជើញញ៉ាំតាមសម្រួលចុះ"គាត់ហុចថាសអាហារអោយ

"​បាទអគុណ"រួចរាងក្រាស់ក៏កាន់អាហារមកអង្គុយនៅតុដែលជិនជូកំពុងអង្គុយកត់អ្វីម៉្យាង

"​សុំរួមតុម្នាក់ផងបាទ!!! "គេសួរដោយញញឹម

"​គឺលោកទេហី បាទបានអញ្ជើញលោក"រាងស្តើងងើយមើលពេលលឺសម្លេងសួរ ពេលដឹងថាជាហារ៉ូតូគេក៏ខិតសៀវភៅអោយរាងក្រាស់បានដាក់ថាសអាហារ

"​លោក​កំពុងធ្វើអី​នឹង?"​គេសួរពេលឃើញដៃតូចនៅតែកត់អ្វីម៉្យាងចូលសៀវភៅមិនចាប់អារម្មណ៍គេ (គេខំមកអង្គុយជិតហើយចាប់អារម្មណ៍គេផង😖)

" អូ៎... ខ្ញុំ​ជួយកត់បញ្ជីអោយប៉ាព្រោះជិតដាច់ខែហើយខ្ញុំត្រូវជួយមើលបញ្ជីគាត់"

រឿងខ្លី: ដែនសមុទ្រស្នេហ៍ (ចប់) Where stories live. Discover now