ដែនសមុទ្រ​ស្នេហ៍ ភាគទី4

69 5 0
                                    

ឆ្លងកាត់ព្យុះជាមួយគ្នា

ដោយសារ​តែប៉ុន្មានថ្ងៃនេះមិនឃើញមានព្យុះដូចដែលខាងឧតុនិយមបានផ្សាយ ទើបថ្ងៃពួកគេនាំគ្នាងើបពីព្រលឹមឡើងទៅលើភ្នំដើម្បីមើលថ្ងៃរះជាមួយគ្នា"ថ្ងៃរះនៅពេលព្រឹកគឺស្រស់ស្អាតបំផុតវាប្រៀបដូចជាថ្ងៃថ្មីត្រូវចាប់ផ្តើមជីវិតថ្មីសម្រាប់បន្តដំណើរទៅមុខទៀតអីចឹង"​

"ហើយឯងចូលចិត្តពេលណាជាងរវាងថ្ងៃរះនឹងថ្ងៃលិច"​គេហៅរាងក្រាស់ដោយសព្ទនាមស្និទ្ធស្នាលជាងមុនបន្ទាប់ពីនៅក្បែរគ្នាយូរ

"ក៏ថ្ងៃរះពេលព្រឹកនេះឯង វាស្រស់ស្រាយមិនសោកសៅដូចពេលថ្ងៃលិចដែលឃើញហើយមានអារម្មណ៍ថាកណ្តោចកណ្តែងឯកាណាស់"

"​ឯងមិនមានសង្សារទេហីបានឯងថាឯងឯកាបែបនេះ? "ជិនជូសួរដោយចិត្តចង់ដឹង

"យើងគ្មានសង្សារទេ ចុះឯងវិញខ្ចូតៗគួរអោយស្រលាញ់បែបនេះយើងជឿថាមិនខ្វះអ្នកស្រលាញ់ឯងទេ"​គេធ្វើជាលើកដៃមកចង្អុលសួរ

"​ក៏យើងមិន​ចង់បាន​ គិតតែឯងវិញទៅកម្លោះទីក្រុងបែបនេះមិនមានសង្សារយើងមិនជឿឯងទេ បើមិនមានសង្សារចឹងមានតែឯងមានប្រពន្ធ"

"​ចុះបើយើងចង់បានឯងធ្វើសង្សារឯងព្រមអត់"​
រាងក្រាស់ចាប់ផ្តើមវាយលុកគោលដៅគេ

"​ឆ្កួត​... ឯងឆ្កួតទេហីមកស្រលាញ់ប្រុសគ្នាឯងយ៉ាងមិចនៀក មិនខ្លាចរន្ទះបាញ់ទេហី"ជិនជូចាប់ផ្តើមអៀន

"​អោយវាបាញ់មកអោយតែឯងព្រមស្រលាញ់យើង យើងមិនខ្លាចទេ"រាងក្រាស់មិនព្រមដកថយ

"​ឆ្កួត​ឯងរោគចិត្តហើយ យើងឈប់និយាយរកឯងហើយទៅជួយការងារម៉ាក់នៅហាងវិញ"ជិនជូគេក៏ងើបឈរឡើងហើយដើរទៅរកកង់របស់គេ ហារ៉ូតូឃើញដូចនេះក៏ងើបមកតាម
"​អេ... ប្រញាប់រត់ទៅណា៎មិនទាន់ឆ្លើយជាមួយយើងផង!!! "

ពេលដែលរាងក្រាស់រត់ជិតមកដល់ជិនជូពេលនោះមេឃដែលកំពុងស្រឡះសុខៗក៏ស្រាប់តែប្រែទៅជាខ្មៅងងឹតហើយភ្លៀងក៏ស្រាប់តែបង្អុរចុះមកខ្លាំងៗដោយមិនប្រាប់ទុកមុន
"​ជិនជូ នេះមានរឿងអីនឹង? ថ្ងៃរះមេឃស្រឡះសុខមិចក៏ទៅជាបែបនេះ?"​

រឿងខ្លី: ដែនសមុទ្រស្នេហ៍ (ចប់) Where stories live. Discover now