ចាប់ផ្តើម...
(ច្បាប់កែសម្រួលថ្មី)ពេលវេលាបានកន្លងផុតពីមួយសម័យកាលទៅមួយ
សម័យកាលដោយបានផ្លាស់ប្តូររឿងរ៉ាវថ្មីចាស់ជាច្រើន
របស់សត្វលោករួមទាំងមនុស្សម្នាក់ដែរកំពុងស្ថិតនៅក្នុងពិភពលោកថ្មីយ៉ាងត្រចះត្រចង់ដោយគេមិនធ្លាប់ចង់គិតពី អតិតជាតិថាយ៉ាងណាប៉ុន្តែបច្ចុប្បន្ននេះគេ
បានឈរជើងយ៉ាងរឹងមាំនៅលើទឹកដីដ៏ធំធេងដោយបានក្តោបក្តាប់អំណាចជាម្ចាស់ផែនដីជាងពាក់កណ្តាល
និងបង្កើតច្បាប់យ៉ាងតឹងរឹងបំផុតដែរមិនធ្លាប់មាន។
គេបានក្លាយជាបុរសអស្ចារ្យនៅក្នុងក្រសែរភ្នែកនារីជា
ច្រើនគ្រប់ស្រទាប់វណ្ណៈ ហើយគេក៏បានឈរឈ្មោះជា
បុរសមហិមារបស់នារីគ្រប់រូបដែរមានចិត្តប្រាថ្នាចង់បាន
គេជាគូរគ្រោង។គេបានធំធាត់ឡើងដោយមានលោក
យាយនិងលោកប៉ាដែរមានប្រពន្ធទីបីម្នាក់រស់នៅជា
មួយហើយគេក៏ធំធាត់ឡើងដោយភាពរឹងមាំជារបស់
ខ្លួនតែម្នាក់គត់ បូកផ្សំពីការគាំទ្ររបស់លោកយាយជា
ទីស្រលាញ់។
ផ្ទាំងកញ្ចក់ធំកំពុងឆ្លុះបង្ហាញពីទស្សនីយភាពនៃប៉ម
Tower នៅផ្នែកខាងមុខគេ ដៃម្ខាងកាន់កែវស្រា
គ្រលែងផឹកទៅមកទាំងទឹកមុខស្ងប់និងចរិកស្ងប់ដូច
វាលលំហរនាកណ្តាលសមុទ្រ ខណៈពេលដែរកូនចៅ
កំលោះឈរពើងទ្រូងយ៉ាងមាំនៅខាងក្រោយខ្នង។"ស្រាលើកនេះមិនឆ្ងាញ់ប៉ុន្មានទេ!!"កន្លងផុតយូរ
ប៉ុណ្ណាមិនដឹង អ្នកកំលោះរបូតសំឡេងស្តែងការមិន
ពេញឡើងមកមុននិងដាក់កែវស្រានៅលើតុក្បែរដៃ
គេចងចិញ្ចើមក្នុងកិច្ចទើសទាល់ចិត្តខ្លាំង។"ស្រានេះនាំចេញពី រុស្សុី និងមានការសម្រិតសម្រាំង
ខ្ពស់ណាស់!ហេតុអ្វីក៏ចៅហ្វាយថាមិនឆ្ងាញ់ទៅវិញ?"
មិនឲ្យរួចផុតកូនចៅឈានជើងមកមុខជ្រួញចិញ្ចើម
ចូលគ្នាសំឡឹងមើលកែវស្រាឆ្លាស់ដោយមិនសំឡឹងមេ
កើយ សម្តីរៀបរាប់បង្ហាញពីគុណភាពនៃស្រាតែគេ
តវ៉ាថាមិនឆ្ងាញ់ទើប ហ្វាងយន់ អធិប្បាយប្រាប់។"មិនឆ្ងាញ់ជាមាត់យើង!របៀបធ្វើជាដៃអ្នកដទៃ!បើយើង
មិនពេញចិត្តមានអ្នកណាហ៊ានឃាត់ទេ?"អ្នកកំលោះ
គ្រហឹមក្រឺតក្រតមិនភ្លេចខាំថ្គាមណែនមាត់ចោលកន្ទុយ
ភ្នែកកាចសំឡក់មនុស្សជំនិត ដៃមាំទម្លាក់លើតុវឹបកូន
ចៅស្ទុះងើបត្រង់ខ្លួនភ្លែត។
YOU ARE READING
ស្រមោលរាត្រី I
Romanceព្រេងនិទានតែងតែកើតមានឡើងចំពោះខ្សែរភាគយន្តប៉ុន្តែព្រេងនិទានដ៏អស្ចារ្យមួយក៏បានកើតឡើងចំពោះគេដោយនាំយកនរណាម្នាក់ពីអតីតកាលជាតិមករកគេដោយចេតនានឹងមិនដឹងថារឿងនោះពិតដោយវិធីណាមួយទាល់តែសោះ