🔞SHORT NOVEL🔞 ( 3 ) ត្រូវថើបឲ្យរោលរាល

10.6K 141 2
                                    

*ថ្ងៃស្អែកក៍បានមកដល់

" គ្រប់គ្នាបានចុះពីរលើឡានដែលជិះអស់រយះពេល3ម៉ោងមកកាន់តំបន់ជើងភ្នំនេះមិនឆ្ងាយពីរទីក្រុមប៉ុន្មានទេ។ មានដើមឈើតូចធំព្រៃមិនក្រាស់ពេកមានផ្កាប្លែកៗដុះជំុវិញដើមឈើនីមួយមានស្មៅលាយឡំនិងផ្កាស្មៅវាពិតជាស្រស់ស្អាតខ្លាំងអ្វីដែលពិសេសទៀតមានទឹកធ្លាក់និងមានទន្លេនៅក្បែរនិងទៀតផង សិស្សនិមួយៗបាននាំគ្នាទៅថតរូបជាក្រុមៗថតម្នាក់ម្ដងៗយ៉ាងសប្បាយរីករាយខុសប្លែកអីតែអ្នកទាំង3អ្នកនេះនៅឈរជំុគ្នាធ្វើលីលឺៗ ថេយ៉ុងនាងមិនដឹងធ្វើយ៉ាងម៉េចក៍ឈរនៅស្ងៀម រីឯជុងហ្គុកនាយពិតជាចង់ទាញដៃថេយ៉ុងទៅដើរលេងជំុវិញទីកន្លែងនិងណាស់តែមិនហ៊ានខ្លាចបែកការ ព្រោះពួកគេទាំង2 privateនោះអី!!! "

( អ្នកគ្រូថេយ៉ុងយើងដើរពិនិត្យមើលកន្លែងលេងៗទៅតើល្អដែរទេ? ) យ៉ុនគីដាច់ចិត្តសួរថេយ៉ុងតែអ្នកដែលឆ្លើយនោះមិនមែនថេយ៉ុងទេគឺជុងហ្គុក

( ខ្ញុំថាគ្រាន់តែរឿងប៉ុណ្ណឹងមិនចាំបាច់ឲ្យមនុស្សស្រីត្រូវទៅដើរពិនិត្យទេ លោកគ្រូជាមនុស្សដើមទ្រូច6;7ហត្ថចឹងមិនបាច់ឲ្យអ្នកគ្រូថេយ៉ុងទៅទេ ) ជុងហ្គុក / ថេយ៉ុងងាកទៅមើលរាងសង្ហារ

( ម៉េចក៍បងនិយា... ជុងហ្គុកម៉េចក៍ប្អូននិយាយបែបនេះទៅលោកគ្រូ? ) ថេយ៉ុងភ្លេចខ្លួននាងក៍ប្រញាប់ប្ដូរពាក្យយ៉ាងលឿន

( ឲ្យខ្ញុំសំុទោសជំនួសគេផង ប្រហែលគេមានរឿងអីមិនសប្បាយចិត្តហើយបាននិយាយស្ដីបែបនេះ ) ថេយ៉ុងបែរទៅរកលោកគ្រូយ៉ុនគីវិញយ៉ាងប្រញាប់

( បាទមិនអីទេ គេនិយាយក៍ត្រូវម្យ៉ាងដែរ ចឹងខ្ញុំសូមដើរមើលបរិវេណទីនេះមួយសន្ទុះក្រែនល៌មានអ្វីមិនប្រក្រតី ) យ៉ុនគីថាហើយបម្រុងចេញដើរទៅ ជុងហ្គុកលឺបែបនេះលួចញញឹមក្នុងចិត្ត ស្របពេលនោះក៍មានដំណើរបង្ខត់លោកគ្រូ

( លោកគ្រូចាំផង ខ្ញុំទៅដែរ ) ថេយ៉ុងប្រញាប់ទៅតាមយ៉ុនគីហើយពួកគេក៍បណ្ដើរគ្នាដើរចេញទៅ ធ្វើឲ្យអ្នកកម្លោះបើកភ្នែកធំភ្ញាក់ផ្អើលនេះនាងហ៊ានទៅជាមួយមនុស្សប្រុសផ្សេងចោលគូរដណ្ដឹងផងមែនទេ

🔞SHORT NOVEL🔞 ( ចប់ )Where stories live. Discover now