ភាគទី០២
បន្ទាប់ពីនិយាយគ្នារួចរាល់ហើយពួកគេទាំងបីក៏បានមកដល់មុខ office របស់អគ្គនាយកក្រុមហ៊ុន។
តុ!តុ
«លោកអគ្គនាយពួកគេមកដល់ហើយចាស៎»លេខាស្រី គោះទ្វារប្រាប់ទៅកាន់អ្នកនៅខាងក្នុង។
«ឲ្យពួកគេចូលមក»សម្លេងគ្រលងបន្លឺឡើងចេញពីការិយាល័យមក។
«សូមអញ្ជើញចាស៎»លេខាស្រី បើទ្វារឲ្យពួកគេចូលមុនរួចខ្លួនក៏ចូលទៅតាមក្រោយដើម្បីប្រាប់ទៅកាន់ចៅហ្វាយនាយបន្ថែមទៀត។
«លោកអគ្គនាយ»លេខាស្រី ហៅទៅកាន់អ្នកដែលកំពុងតែឱនងើបៗមើលឯកសានោះមិនព្រមដកភ្នែកសោះ។
នាយកម្លោះងើបមុខឡើងតាមការហៅរបស់អ្នកនាងលេខាគ្រាន់តែងើបមុខមកភ្លាមធ្វើឲ្យនាយកម្លោះតូចទាំងពីភាំងជាមួយនឹងសម្រស់របស់ម្ចាស់ក្រុមហ៊ុន Kim Group នេះតែម្ដងព្រោះថាមើលទៅនៅក្មេងហើយសង្ហារទៀត។
«សួស្ដី!ខ្ញុំគីម ថេយ៉ុង ជាម្ចាស់ហ៊ាងដែលពួកលោកចង់ជួលនោះហើយ»នាយកម្លោះរូបសង្ហារដើរចេញពីតុធ្វើការមករាក់ទាក់ទៅកាន់នាយកម្លោះតូចទាំងពីរ។
«ប...បាទ...»ជីមីនឆ្លើយទាំងរដាក់រដុបហើយក៏លូកដៃទៅចាប់ដៃរបស់ថេយ៉ុង។
«អញ្ជើញអង្គុយសិនមក អ្នកនាងលេខាជួយយកទឹកមកទទួលភ្ញៀវផង»ថេយ៉ុង និយាយប្រាប់ទៅកាន់ពួកគេទាំងពីហើយក៏ងាកទៅនិយាយជាមួយនឹងលេខារបស់ខ្លួន។
«ចា៎សលោអគ្គនាយក»លេខាស្រីឱនគំនាបបន្តិចមុននឹងបើកទ្វារចេញទៅខាងក្រៅ។
«ដំបូងខ្ញុំសុំស្គាល់ឈ្មោះអ្នកទាំងពីរសិនបានទេ»ថេយ៉ុង សួរទៅកាន់ពួកគេទាំងនៅរក្សាទឹកមុខញញឹមស្មើរដដែល។
«ខ្ញុំឈ្មោះជីមីន ហើយនេះមិត្តរបស់ខ្ញុំហូប៊ី»ជីមីន ណែនាំខ្លួនឯងនឹងហូប៊ីឲ្យថេយ៉ុងបានស្គាល់។
«សួស្ដីបាទ»ហូប៊ី និយាយសួស្ដីទៅកាន់ថេយ៉ុងទាំងញញឹមពព្រាយ។
«បាទសួស្ដី»ថេយ៉ុង ក៏តបទៅកាន់ហូប៊ីវិញទាំងញញឹមដូចគ្នា។កែវភ្នែករបស់ពួកគេសម្លឹងមើលគ្នាទៅវិញទៅមកមិនដឹងទេណាចួបគ្នាលើកដំបូងក៏មានអារម្មណ៍ចម្លែកបាត់ទៅហើយ។
YOU ARE READING
YOU'RE MY CRUSH ✨ (ចប់)✅
Short Storyវាផ្ដើមឡើងដោយក្ដីស្រឡាញ់តែម្ខាងក្ដីស្រឡាញ់ដែលវាមិនអាចទៅរួច "ខ្ញុំបានលួចស្រឡាញ់ទៅលើបុរសម្នាក់ទាំងដែលខ្ញុំជាមនុស្សប្រុសដូចគ្នាខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។បុរសម្នាក់នោះគេសង្ហារខ្លាំងណាស់ហើយថែមទាំងជាអ្នកមានថែមទៀតគេជាមនុស្សដែលជាទីប្រាថ្នា។គេមានជម្...