ភាគទី០៥
ក្រោយពេលទៅដល់ហ៊ាងហើយជីមីនក៏ឲ្យរាងតូចអង្គុយឲ្យត្រជាក់ចិត្តសិនហើយក៏យកទឹកមកឲ្យរាងតូចផឹក។
«ញ៉ាំទឹកសិនទៅណា»ជីមីនហុចទឹកឲ្យទៅរាងតូចហូប៊ីក៏ទទួលយកមកផឹកទាំងញ័រដៃ។
«ប្រាប់យើងបានហើយឬនៅថាឯងមានរឿងអី?»ជីមីនដាកើបង្អុញអង្គុយជិតរាងតូចហើយក៏សួរនាំរាងតូច។
«កាលពីយប់នោះខ្ញុំនឹងលោកថេយ៍បានគេងជាមួយគ្នាតែគេស្មានតែខ្ញុំជាមិត្តស្រីរបស់គេទើបគេ...»រាងតូចនិយាយដល់ត្រឹមនេះក៏ចាប់ផ្ដើមយំឡើងម្ដងទៀត។
«បានហើយៗឈប់យំទៅថ្ងៃស្អែកយើងទៅប៊ូសានទៅយ៉ាងម៉េចដែរ?»ជីមីនចូលទៅឱបអ្នកជាមិត្តហើយក៏និយាយលួងលោមរួចក៏បរបួលហូប៊ីទៅនៅប៊ូសានវិញ។
«ចុះហ៊ាងនោះហ៊ាងកំពុងតែលក់ដាច់ផងណា»ហូប៊ីយកដៃវាសទឹកភ្នែកចេញហើយក៏និយាយទៅកាន់ជីមីន។
«យើងមិនខ្វល់ទេបិទហ៊ាងចោលទៅណា»ជីមីននិយាយបែបហីៗ។
«តែ....»
«គ្មានតែគ្មានស្ករអីទេទៅរៀបខោអាវទៅ»ជីមីនមនុស្សគេចូលចិត្តធ្វើអីបែបលឿនៗមិនចូលចិតគិតច្រើនទេ។
«អ៊ឹម!»រាងតូចរកងើបទៅហើយក៏ស្រាប់តែមានសម្លេងស្រ្តីចំណាស់ម្នាក់ស្រែកសួររកគេ។
«នៅទីនេះមានអ្នកណាឈ្មោះថាហូប៊ីទេ»ស្រ្តីចំណាស់ក្នុងឈុតពណ៌សរបែបអ្នកថ្លៃថ្នូកាន់កាបូរដៃមើលទៅរាបសាទឹកមុខម៉ត់ចត់ណាស់។
«បាទ!គឺខ្ញុំអ្នកស្រីមានការអ្វីមែនទេ?»ហូប៊ីដើរចូលមករកគាត់ទាំងញញឹមតិចៗព្រោះគិតថាគាត់ជាភ្ញៀវ។
«មិនអញ្ជើញខ្ញុំអរគុយចុះសិនទេហេស៎?»គាត់សួរទៅកាន់រាងតូចប្រកបដោយទឹកមុខមិនពេញចិត្ត។
«អរ...បាទសូមអញ្ជើញអរគុណអ្នកស្រីចាំខ្ញុំទៅយកទឹកមកជូន»និយាយហើយហូប៊ីក៏ដើរទៅលើកទឹក។
«ហូប៊ីអ្នកណាគេ?ឯងស្គាល់ហេស៎?»ស្របពេលដែលហូប៊ីដើរមកលើកទឹកជីមីនក៏សួរ។
«មិនស្គាល់ទេទើបតែចួបលើកទីមួយនេះឯង»ហូប៊ីក្រវីក្បាលស្របពេលលើកទឹកដាក់ថាស។
YOU ARE READING
YOU'RE MY CRUSH ✨ (ចប់)✅
Short Storyវាផ្ដើមឡើងដោយក្ដីស្រឡាញ់តែម្ខាងក្ដីស្រឡាញ់ដែលវាមិនអាចទៅរួច "ខ្ញុំបានលួចស្រឡាញ់ទៅលើបុរសម្នាក់ទាំងដែលខ្ញុំជាមនុស្សប្រុសដូចគ្នាខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។បុរសម្នាក់នោះគេសង្ហារខ្លាំងណាស់ហើយថែមទាំងជាអ្នកមានថែមទៀតគេជាមនុស្សដែលជាទីប្រាថ្នា។គេមានជម្...