០៤

239 11 0
                                    

ភាគទី04

#បេះដូងយមបាល

រាប់ពីថ្ងៃស្អែកទៅបងមានពេលទំនេររយះពេលបីថ្ងៃ តើជេនចង់ទៅណាទេ? បងនឹងជូនដើរលេងតាមដែលចិត្តជេនចង់ទៅ!

ជេននី 💭 ថ្ងៃនេះខ្ញុំយល់ថាមានក្ដីសុខពេលលឺថាគាត់មានពេលទំនេរ នឹងមានពេលជូនខ្ញុំដើរលេងទៀតផង តែខ្ញុំក៏យល់ថារៀងចំប្លែកចិត្តតិចៗទៅវិញ។

     “ គិតអីទៀតហើយ? ប្រាប់ហើយមែនទេថាកុំលួចគិតក្នុងចិត្ត ព្រោះបងស្ដាប់លឺគ្រប់យ៉ាង នេះមកសង្ស័យអីទៀតហើយ? ”

លឺសំនួររបស់លីសាហើយធ្វើអោយជេននីសើចលែងសម «ហូរ...!!! គ្រាន់តែចំឡែកចិត្តតើ! បើចឹងថ្ងៃនេះបងនៅទីនេះហើយគេងទីនេះហើយ ចាំស្អែកនាំខ្ញុំទៅដើរលេងល្អទេ?» នាងតូចនិយាយឡើងទាំងញញឹម

     “ ក៏បាន!!!”

និយាយត្រូវរូវគ្នាហើយក៏អង្គុយញញឹមដាក់គ្នាយ៉ាងស្រស់។ ពេលព្រឹកថ្ងៃថ្មីជាការណាត់គ្នាលើកដំបូងនៃយុវវ័យ19ឆ្នាំរបស់នាង   ដៃតូចស្រលូនក្ដោបដោយដៃស្រលូនៗម្រាមវែងកាន់យ៉ាងណែនដើរចូលទៅកាន់កន្លែងមានមនុស្សអូរអរច្រើន ព្រោះតែថ្ងៃនេះជិតដល់ថ្ងៃបុណ្យនៃព្រះជាម្ចាស់ មនុស្សស្រីរាងតូចមុខប៉ោងៗស្នាមញញឹមស្រស់កំពុងតែសើចយ៉ាងសប្បាយចិត្តពេលឃើញបែបនេះ ដែលមានភ្លើងនឹងពន្លឺអមយ៉ាងស្រស់ស្អាត

     “ វោវ...!!! ស្រស់ស្អាតខ្លាំងណាស់ដឹងទេលី!!! ” នាងតូចដែលកាន់ដៃរាងខ្ពស់ជាប់ហើយក៏បែរមកឈរទល់មុខរបស់គេ

ពេលនេះជេននីដែលបានឃើញស្នាមញញឹមរបស់យមបាលរបស់នាងនៅទល់មុខយ៉ាងស្រស់ មើលទៅពិតជាគួរអោយចង់ថើបតែម្ដង   «ថ្ងៃនេះបងស្រស់ស្អាតណាស់ មើលចុះមុខរបស់បងមិនស្លេកដូចរាល់ដងទេ សាច់មុខមានឈាមដូចមនុស្សចឹង!»   ជេននីលើកដៃអង្អែលថ្ពាល់រាងខ្ពស់ថើរៗរួចក៏ជំទើតកំម្ពស់នាងងើយមុខថើបមាត់រាងខ្ពស់តិចៗ  ជុប  ផ្ដល់ស្នាមថើបផ្តិតក្រែមលើបបូរមាត់ក្រាស់ហើយក៏ហូសដៃដើរទៅមុខបន្ត

     “ លីហា....! នេះបងដឹងទេថាតាំងពីកើតមកខ្ញុំមិនធ្លាប់មានស្នេហាឡើយ សុខៗក៏មកជួបបងដោយចៃដន្យ កាលនោះមិនយល់សោះថាមិចក៏ខ្ញុំអាចមើលបងឃើញ តែមានទៅដឹងថាបងនឹងខ្ញុំជាប់និស្ស័យនឹងគ្នាសោះ! ” ជេនដើរបណ្ដើរយោលដៃលីសាបណ្ដើរទាំងមុខញញឹមស្ងួត

បេះដូងយមបាលWhere stories live. Discover now