មិត្តភក្តិ |~1~

15.2K 76 0
                                    

           

          " ដេវូ " សម្លេងស្រួយស្រឹបរបស់ម្ចាស់កាយតូច បានបន្លឺឡើងទៅកាន់មិត្តប្រុសរបស់នាង ពេលដែរឃើញគេកំពុងអង្គុយចាំនាងនៅហាងកាហ្វេ នាងដើរទៅកាន់គេហើយអង្គុយចុះទាំងអារម្មណ៍រំភើប
" បងណាត់ជួបអូនបែបនេះ មានអីសំខាន់ចង់ប្រាប់អូនមែនទេ? ព្រោះរាល់ដងមិនបែបនឹងសោះ "

" ណាត់ជួបប្រាកដជាមានហើយ " គេនិយាយទៅនាងទាំងទឹកមុខស្មើរធេងធ្វើឲ្យអ្នកម្ខាងទៀតដែរអង្គុយទល់មុខចម្លែកក្នុងចិត្ត គេមានរឿងអីមិនសប្បាយចិត្តទេដឹង ។
" ខ្ញុំគិតថាពួកយើង គួរតែបែកគ្នាទៅ " ជ្រឹប!!! ពាក្យសម្តីមួយឃ្លានេះដូចជាយកមកាំបិតមកចាក់ទម្លុះបេះដូងនាងឲ្យខ្ទិចខ្ទីយ៉ាងចឹង ស្តាប់ហើយវាឈឺណាស់ ។
" រវាងពួកយើងមិនអាចបន្តស្នេហាមួយនេះទៀត នោះទេ " ដេវូ

" ហេតុអី? មិចក៏បងនិយាយបែបនេះ? អូនមិនល្អត្រង់ណា ? " នាងនិយាយទៅកាន់សង្សារខ្លួនសឹងតែអួលដើមកទៅហើយ រយៈ២ឆ្នាំហើយ ហើយថ្ងៃនេះក៏ត្រូវបញ្ចប់ទាំងបែបនេះមែនទេ?

" បែកក៏បានខ្ញុំយល់ព្រមតាមលោក ប៉ុន្តែខ្ញុំគ្រាន់តែចង់ដឹងហេតុផលតែប៉ុណ្ណោះ " នាងមិនចង់យំដោយសារមនុស្សប្រុសក្បត់ម្នាក់នេះទេទោះចង់យំយ៉ាងណាក៏ត្រូវឃាត់ចិត្ត មិនត្រូវទន់ជ្រាយនៅមុខ មនុស្សប្រុសដូចជាគេឡើយ ។

" ហេតុផលដែរបែកនេះហេ៎ស? នាងគួរតែដឹងខ្លួនហើយ ពួកយើងទាក់ទងគ្នា 2ឆ្នាំជាងហើយ តែបើសួរថាខ្ញុំដែរថើបនាងមួយដងឬអត់ ចម្លើយគឺអត់ បានត្រឹមតែចាប់ដៃ នេះហេសជាសង្សារ ? កំណាញ់ខ្លួនជាមួយខ្ញុំ សូម្បីតែឱបតិចតួច នាងគិតមើលខ្លួនឯងទៅ គូស្នេហ៍ដទៃគេឡើងគ្រែជាមួយគ្នាប៉ុន្មានដងហើយ? គេមិនកំណាញ់ខ្លួនជាមួយសង្សារនោះទេ នាងឱបថើបមិត្តភក្តិខ្លួនឯងតាមចិត្តតែមិនមែនសង្សារខ្លួនឯង " ស្តាប់ការបកស្រាយគេហើយធ្វើឲ្យនាងហួសចិត្តខ្លាំងណាស់ ចឹងបានន័យថាគេទាក់ទងនាងព្រោះតែចង់បានខ្លួនប្រាណទេមែនទេ?

" លោកទាក់ទងនឹងខ្ញុំព្រោះតែចង់បានខ្លួនខ្ញុំទេមែនទេ? ហុឹសសំណាងខ្លាំងណាស់ដែរខ្ញុំមិនល្ងង់ព្រមជាមួយលោក ស្តាប់ការបកស្រាយលោកហើយខ្ញុំគ្មានអីត្រូវខូចចិត្តនោះទេព្រោះលោកមិនបានស្រឡាញ់ខ្ញុំទេកន្លងមក មួយវិញទៀតជុងគុគជាមិត្តរបស់ខ្ញុំតាំងពីក្មេងធ្លាប់ទាំងគេងបន្ទប់ជាមួយគ្នាទៀតពីក្មេងៗទៀតខ្ញុំឱបពួកម៉ាកខ្ញុំចង់យ៉ាងមិច " និយាយចប់ ជូយ៉ុន ក៏ដើរចេញទៅបាត់មិនងាកក្រោយសូម្បីបន្តិច ធ្វើឲ្យនាក់ម្ខាងទៀតខឹងមិនស្ទើរនោះទេនាងសង្សារនិងគេតែនាងមើលមិនឃើញតម្លៃគេស្មើរនឹងមិត្តភក្តិរបស់នាងផង។

Short novel | 18+Where stories live. Discover now