Dark Side | part 2 "បន្ទាប់ពីគ្រប់យ៉ាងកាលពីយប់នោះបានបញ្ចប់មក អារម្មណ៍របស់គេនៅគិតពីនាងដិតដាមនៅនឹងនាងពីមួយថ្ងៃទៅមួយថ្ងៃ ព្យាយាមស្វែងរកនាង មិនថានៅក្លឹបកន្លែងចាស់ ក៏នៅតែមិនឃើញ ។
« ជេខេ! » កម្លោះសង្ហារពណ៍សក់ទង់ដែងជ្រែងហោប៉ៅ ដើរសំដៅមករករាងក្រាស់ ហៅឈ្មោះសម្លាញ់ខ្លួនលើដំបូលសាលារៀន វាជាកន្លែងដែលពួកគេចូលចិត្តមក...
« យ៉ាងមិច? »
« ប៉ុន្មានថ្ងៃមុនបាត់ទៅណាមិនឃើញមកសាលា ប៉ាម៉ាក់របស់ឯងមករកដល់ទីនេះទៀតផង » ថេយ៉ុង មកឈរជិតគេក្នុងមាត់ទំពារស្ករកៅស៊ូឥតឈប់ ចោទសំណួរមកនាក់ម្ខាងទៀត ។« ហឹស! មករកយើងហេ៎ស? »
« ហើយឯងមិនចូលផ្ទះទេហេ៎ស ទើបគាត់មករកឯងដល់ទីនេះ? »
« ឯងក៏ដឹងថាយើងនឹងគាត់ មិនត្រូវគ្នាតាំងពីដើម »« ហើយចុះ... »
« ឈប់និយាយរឿងនឹងទៅយើងមិនចង់ដឹង » ថេយ៉ុងហើបមាត់មិនទាន់ ជុងគុគក៏កាត់សម្តីគេភ្លាម ។
« អ៎! ថ្ងៃនេះឮគេនិយាយតគ្នា ថាថ្នាក់យើងមានសិស្សស្រីចូលថ្មីម្នាក់នាងផ្ទេរមកពីសាលាផ្សេង »
« ហេីយស្រស់ស្អាតទៀតផង! » ថេយ៉ុងខ្សឹបតិចៗចុងប្រយោគហើយដើរចេញទៅមុនបាត់ទៅ គិតថាជុងគុគខ្វល់ហេ៎ស? គេលែងមានអារម្មណ៍ជាមួយស្រីផ្សេងទៅហើយ មកពីស្រីម្នាក់នោះ ទើបគេមិនអាចឈប់គិតពីនាង គេឈ្លក់វង្វេងនឹងនាងហើយ ...មកដល់ថ្នាក់រៀនជុងគុគអង្គុយធ្មឹងមិនមាត់ករហូតដល់ទ្វារបន្ទប់រៀបបើកមានគ្រូ និងសិស្ស ស្រីចូលថ្មីដែលថេយ៉ុងប្រាប់គេមុននេះ តែជុងគុគនៅតែមិនចាប់អារម្មណ៍ ។
« ក្រាក...! »
« នេះជាសិស្សចូលថ្មី របស់យើងកុំភ្លេចជួយណែនាំនាងផង រាល់ចំណុចខ្វះខាត... ប្អូនណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់ទៅ! »
« សួស្តី! ខ្ញុំឈ្មោះ ហេណា ឌែលយូរិ រីករាយណាស់ដែរបានស្គាល់អ្នកទាំងអស់គ្នា » សម្លេងស្រទន់ខុសពីទឹកមុខរៀបស្មើររបស់នាង ធ្វើឲ្យជុងគុគងើបមុខ មើលមុខនាងបន្តិច គេបើកភ្នែកធំៗ បែបគួរឲ្យជឿ នេះគេយល់សប្តិទាំងថ្ងៃមែនទេ? គេចំណាំមុខនិងសម្លេងច្បាស់ណាស់ ស្រីដែលបានប្រលោមស្នេហ៍ជាមួយគេកាលពីយប់នោះ ពេលនេះនាងឈរនឹងមុខគេហើយរៀនថ្នាក់ជាមួយគ្នាទៀត តើគេគួរធ្វើយ៉ាងមិច ?
YOU ARE READING
Short novel | 18+
Short Storyមានពាក្យពេចន៍មិនសមរម្យ ហើយក៏សុំទោសផងដែរបើមានពាក្យលើសលួសត្រង់ណា💖