*បន្តោងអតីតកាល*
ភាគ:០៤៚ក្រោយជេនធ្វើឲ្យគ្រប់យ៉ាងត្រឡប់ទៅដូចដើមវិញ ទាំងឆេយ៉ុង ទាំងលីសា ទាំងជីស៊ូ ក្លាយទៅជាសភាពដើមវិញ ជាមនុស្សមិនស្គាល់គ្នាដូចមុនដំបូង ចំណែកជេនវិញគ្រាន់តែប្រតិបត្តិទៅតាមតួនាទីដែលខ្លួនត្រូវបំពេញឲ្យឆេយ៉ុង...
" មិត្តបងយ៉ាងម៉េចហើយលី? " ឆេយ៉ុងប្រញាប់រត់មកសួរលីសា ព្រោះជីស៊ូត្រូវគ្រាប់កាំភ្លើង ដែលកំពុងតែនៅក្នុងបន្ទប់ពេទ្យនៅឡើយ...
" គេនៅលាងរបួស! មានអីហ៎? " លីសាបកមកឆ្លើយជាមួយឆេយ៉ុង...
" អាវ៎! គឺសួរបារម្ភនិងហើយ មិនឲ្យសួរសុខទុកអ្នកជំងឺទេហ៎! ខ្ញុំក៏ជាអ្នកជួយគាត់ម្នាក់ដែរ នេះបងចង់បានគុណសម្បតិ្តតែម្នាក់ឯងទេមែនអត់? ប្រាប់មកថាបែបហ្នឹងមែន! " ឆេយ៉ុងនិយាយនិងបានស្រវាចាប់ដៃរបស់លីសា...លីសាបែរទៅសម្លឹងមុខឆេយ៉ុងទាំងចងចិញ្ចើមហើយក៏ពោលទៅកាន់ឆេយ៉ុងថា...
" ឆ្កួត! " លីសាក្រវាសដៃឆេយ៉ុងចេញ...
លីសាក្រោកពីកៅអីហើយដើរចេញពីឆេយ៉ុង ដោយគ្រាន់តែបន្សល់ទុកពាក្យមួយម៉ាត់យ៉ាងចុកឈាមនោះ...
(ចាំមើលថាខឹងពេលគេតាមនិងបានប៉ុន្មាន?)
" ខ្ញុំចាំតែមើលថាបងខ្លាំងបែបហ្នឹងបានប៉ុណ្ណាលី? " ឆេយ៉ុងពោលទាំងញញឹមចុងមាត់!
" ន៎ែឯងកុំគិតតែសើច! យើងរកអាលីសមិនឃើញទេ គេទៅណាក៏មិនដឹងតាំងពីគេទៅហៅលីសាមកម្ល៉េះ! ខ្ញុំព្យាយាមរកគេគ្រប់កន្លែងហើយប៉ុន្តែមិនឃើញ មិនអាចសូម្បីទាក់ទងអារម្មណ៍! " ជេនមកពីក្រោយនិងបានពោលទាំងព្រួយបារម្ភ...
" នោះ..! " ឆេយ៉ុងលើកដៃចង្អុលទៅលីសា និងបាននិយាយបន្តថា...
" គាត់គ្មានវិញ្ញាណទេ! ហើយជេនឯងឈប់ទៅរកអាលីសទៀតទៅបើមិនអញ្ចឹងទេ សូម្បីតែលីសាក៏អាចស្លាប់ដោយសារកម្លាំងបញ្ជ្រាស់របស់ឯងដែរ! ឯងគួរតែទៅរកមនុស្សរបស់ឯងទៅ... "ជេននីមិនតបអ្វីនោះទេគេក៏ព្រមចេញទៅបែរទៅកម្លាំងរបស់នាងចូលទៅដល់ក្នុងបន្ទប់ភ្លាមហើយបានដើរទៅក្បែរជីស៊ូ។ ឯជីស៊ូត្រូវគេបាញ់ចំពិតមែនប៉ុន្តែគ្រាន់តែចំស្មាខាងស្ដាំបញ្ឆិត មិនប៉ះពាល់ទៅដល់កន្លែងសំខាន់ណាមួយឡើយ...
YOU ARE READING
រឿង"ដំណក់ភ្លៀងនិមិត្តស្នេហ៍"[Chealisa] GxG
Bí ẩn / Giật gânការចាប់ផ្ដើមដោយការចងចាំ អារម្មណ៍ដែលកើតមាននៅក្នុងចិត្ត..! ថ្ងៃមួយខ្ញុំនិងបានជួបមនុស្សដែលខ្ញុំចង់ជួប..!💞