រឿង: ដំណក់ភ្លៀងនិមិត្តស្នេហ៍(Chealisa)1

424 20 3
                                    

*តាមរកការចងចាំ*
ភាគ:០១៚

»ហេតុអ្វីព្រឹកនេះភ្លៀងធ្លាក់ខ្លាំងចម្លែកម្ល៉េះ?
អរុណសួស្ដីទៅកាន់ពិភពលោកដ៏ត្រជាក់នាព្រឹកប្រលឹមដែលមានភ្លៀងធ្លាក់មហាសែនត្រជាក់។ ហើយក៏សួស្ដីទៅអ្នកអានជាទីស្រលាញ់ផងដែរ ខ្ញុំលីសា ឬម៉្យាងទៀតអាលីសណាចាស៎! ថ្ងៃនេះចាប់ផ្ដើមមកដូចជាមានភាពរីករាយណាស់សម្រាប់ខ្ញុំ បើកឡានទៅធ្វើការដូចសបមួយដងក៏ពិតមែន ប៉ុន្តែដូចជាមានអ្វីម្យ៉ាងមកប្រាប់ថាខ្ញុំនិងជួយអ្វីម្យ៉ាងដែលល្អៗនាថ្ងៃនេះ...

"ឯងមកទៀតហើយហ៎? ទាំងប្រលឹមតែម្ដងន៎!"លីសា

ផ្សែងពណ៌សមួយក៏សាយភាយចេញមកនៅក្នុងឡានលីសាលើកៅអីផ្នែកខាងមុខរបស់គេ...

"មិនមែនយើងចង់មកទេ! ប៉ុន្តែជាឯងដែលហៅយើងមក! រកតែសម្រាកឲ្យបានច្រើនមួយថ្ងៃមិនបាន!"អាលីសនិយាយ

(អាលីសគេជាអារម្មណ៍ដែលខ្ញុំបង្កើតឡើងមកឲ្យបានជាគ្នានិងខ្ញុំ គ្រប់ពេលដែលខ្ញុំប្រើសតិគិតទៅលើគេ គេក៏ផុសចេញមកនៅក្បែរខ្លួនខ្ញុំជានិច្ច...)

"ចុះឯងគឺជាខ្ញុំ ទីណាមានខ្ញុំទីនោះក៏ត្រូវតែមានឯង!" លីសាបាននិយាយតបទៅកាន់អារម្មណ៍របស់ខ្លួន។

នៅក្នុងហាងអាហារមួយកន្លែង...

" អរុណសួស្ដីថៅកែរស្រី!"នារីបុគ្គលិកបានសួរទៅមនុស្សស្រីម្នាកមានអាយុប្រមាណជា២៥ដែលបានដើរចូលមក ហើយអ្នកធ្វើការទាំងអស់នៅក្នុងហាងបែរមកឱនគោរព...

" ចាស៎អរុណសួស្ដីទាំងអស់គ្នា! តោះចាប់ផ្ដើការងារសម្រាប់ថ្ងៃថ្មីរបស់ពួកយើង!" ឆេយ៉ុង បានចូលមក គេនេះហើយគឺជាថៅកែស្រី។

គ្រឺងៗ...

" អរុណសួស្ដី! សូមស្វាគមន៍មកកាន់ហាងរបស់យើងខ្ញុំ!" បុគ្គលិកនៅកន្លែងគោរទទួលភ្ញៀវទៅតាមទម្លាប់របស់គេ...

" ឯងចង់ញាំអី្វ?"លីសាបានសួរទៅកាន់អារម្មណ៍របស់ខ្លួន។
" គឺផាស្តា ជាមួយនិងទឹកស៊ុបក្ដៅៗ ភ្លៀងត្រជាក់ទាំងព្រឹកបែបនេះគឺល្អណាដែលបានញាំរបស់ក្ដៅៗ!" អាលីសក៏បានតបមកវិញ។

រឿង"ដំណក់ភ្លៀងនិមិត្តស្នេហ៍"[Chealisa] GxGWhere stories live. Discover now