ភាគទី១
ប្រទេសបារាំង
ពន្លឺព្រះអាទិត្យនាពេលព្រឹកប្រលឹមបានបញ្ចេញឥទ្ធិពលចាំងចូលបង្អួចខុនដូរបុរសសង្ហារដែលកំពុងគេងទាំងមិនទាន់អស់ងងុយតែដោយសារព្រះអាទិត្យចាំងចូលជាហេតុដែលធ្វើអោយនាយយកដៃមកបាំងពន្លឺហើយផ្ដើមបើកភ្នែកបន្ដិចម្ដងៗ ឯម៉ោងរោរ៍ក៏រោរ៍ឡើងធ្វើអោយរំខានការគេងរបស់នាយកម្លោះខ្លាំងណាស់
«ហ៉ើយ!ធុញៗៗ»កម្លោះសង្ហារនិយាយទាំងធុញទ្រាន់ហើយក៏ញីសក់ក្បាលខ្លួនឡើងរញ៉េរញៃតែនៅតែសង្ហារដដែលមនុស្សសង្ហារធ្វើអ្វីក៏ឃើញពីភាពសង្ហាររបស់គេដែរពិតជាមានឥទ្ធិពលមែន។ នាយកម្លោះក៏ប្រញាប់ចុះពីលើគ្រែហើយទាញកន្សែងចូលបន្ទប់ទឹកដើម្បីងូតទឹកជាងកន្លះម៉ោងក៏ចេញមកវិញហើយក៏យកកន្សែងជូតសក់ដើម្បីអោយវាអស់ទឹកមុននិងដើរទៅផ្ទះបាយដើម្បីធ្វើអាហារញុំានាព្រឹកនេះ គេប្រើពេលនៅម្នាក់ឯងក្នុងប្រទេសបារាំងនេះជាង3ឆ្នាំហើយដោយសារនាយត្រូវមករៀនបន្ដនៅទីនេះផងដែរនោះ។
«គួរតែធ្វើអ្វីចេះ»នាយនិយាយបណ្ដើរបើកទូទឹកកកមើលបណ្ដើររកមើលតើគួរធ្វើអីដើម្បីញុំាព្រឹកនេះហើយនិងអាលទៅរៀនតែមើលទៅដូចជាគ្មានអ្វីក្រៅពីពងទានិងនំបុ័ងដែលនៅក្បែរគ្នានោះសោះដោយគ្មានជម្រើសនាយក៏យកនំបុ័ងទៅអាំងនិងយកពងទាមកចៀនដើម្បីញុំាជាមួយគ្នាពេលដែលញុំារួចនាយក៏រៀបចំខ្លួនចេញទៅសាលា
មកនៅបារាំងនេះនាយបានចាប់យកជំនាញខាងច្នៃម៉ូដដោយហេតុថានាយស្រលាញ់ខាង fashion ទើបនាំចិត្ដអោយនាយរៀនជំនាញនេះទាំងដែលភាគច្រើនមនុស្សប្រុសមិនសូវរៀនជំនាញនេះប៉ុន្មានទេមិនអាចថាភាគច្រើនទេព្រោះចំណូលចិត្ដមនុស្សគឺខុសគ្នា
Paris College Of Art
ជាឈ្មោះនៃសាកលវិទ្យាល័យមួយដែលគេអាចហៅថារាប់ក្នុងTopនៃប្រទេសផងដែរនោះ រាងសង្ហារដើរដោយយកដៃ
សូកហោប៉ៅជាមួយនិងអាវក ក្អមខ្មៅពីខាងក្នុងខោសាច់
ក្រណាត់ពណ៌ខ្មៅនិងជាមួយនិងអាវក្រៅរាងវែងបន្ដិចដែលជាប្រេនរបស់ Chanel មើលទៅសាកសមនិងខ្លួនរបស់នាយខ្លាំងណាស់ហើយក៏សមជា Park Jimin ដែរ។នាយចេះតែដើរទៅមុខសុខៗក៏
បាំង!ព្រុស
មិនដឹងជាអ្នកណាមករត់បុកនាយមួយទំហឹងតែដោយសារនាយមានរាងក្រាស់និងមានកម្លាំងខ្លាំងធ្វើអោយអ្នកបុកនោះដួល
ដោយសារតែអ្នកដួលមិនអាចទប់លំនឹងបាន
«នែ៎!លោកមានភ្នែកឬអត់និងដឹងទេថាមនុស្សកំពុងប្រញាប់»មិនទាន់បានអោយនាយកម្លោះនិយាយពាក្យសុំទោសផងនាងក្រមុំខ្លួនតូចបបែជាមកថាអោយនាយទាំងព្រឹកតែម្ដង
«ភ្នែកមានតែមិនបានបើក យ៉ាងមិច»នាយតបទៅវិញភ្លាមៗព្រោះមិនចង់ចាញ់ក្មេងស្រីម្នាក់នេះទេនាយមិនបានខឹងតែចង់ញោះអោយដឹងម្ដង
«នេះលោក!»
«នែ៎ៗ ហាមចង្អុលមុខមើលមុខនាងក៏ដឹងថាអាយុប្អូនខ្ញុំមិនតិចដែរ»
«Michin!!»នាងតូចក៏ងើបឡើងហើយនិយាយពាក្យនេះជាភាសាកូរ៉េដែលបកថា(ឆ្គួត)
«នេះនាងជេរខ្ញុំហេស?ស្មានតែខ្ញុំមិនដឹងមែនទេ»នាយកម្លោះនិយាយទៅនាងជាភាសាកូរ៉េបកទៅវិញធ្វើអោយនាងបើកភ្នែកធំៗ
«នេះលោកជាជនជាតិកូរ៉េ?»
«ត្រូវហើយ»
«ទៅហើយចឹងមនុស្សឆ្គួត»នាងតូចរត់កាត់នាយកម្លោះ
ដោយមិនចាប់អារម្មណ៍ឡើយថានាយតាមមើលកាយវិកានាងរត់
ក្រឡាស់សោះពណ៌ត្នោតរបស់នាងគួរអោយស្រលាញ់ដែរតើ....
«ហ៉ើយ ហត់»
«Ha Eun ឯងមកពីខាងណានិងអីក៏ត្រហេបត្រហប់ម្លេះ»Moraដែលជាមិត្ដសួរទៅនាងតូច
«គឺស្មានតែគ្រូចូលរៀនទើបប្រញាប់រត់មកហើយបុកគេទៀតហើយយើងក៏ជេរគេនឹកស្មានថាគេស្ដាប់មិនបានតែគេជាកូរ៉េដូចគ្នាដែរ»
«ស៊យហើយឯង»Mora
«មិនស៊យទេមកពីគេនិងឃើញយើងរត់ហើយមិនព្រមជៀសផ្លូវទេអោយយើងបុកគេឡើងប៉ើង»
«ហាសហាសហាស»
«ឯងសើចអី?ឃើញមិត្ដរងទុកហើយសើចទៀត»
«បើកាត់បន្ថយភាពឆ្នាស់អ្វីៗនិងប្រសើរឡើងណា Ha Eun»
នាងនិយាយសើចខ្លាំងសឹងតែបែកថ្នាក់
«មកហើយហេស អាចង្រៃ Jimin»Taehyung គ្រាន់តែឃើញមិត្ដដើរចូលថ្នាក់ភ្លាមក៏ជូនកាដូរមួយទាំងព្រឹក
«គ្មានសេរីសួរស្ដីសោះ វ៉ី ទើបតែមានគេជេហើយឥឡូវមកជេរថែមទៀត»Jimin
«អ្នកណាគេជេរឯង»Taehyung
«មិនដឹងទេមិនដឹងក្មេងបែកស្លុយមកពីណារត់បុកយើងហើយជេយើងថាឆ្គួតជាភាសាកូរ៉េទៀតមើលទៅស្មានថាយើងជាជនជាតិបារាំងទេដឹង»Jimin
«អើរ!ស្រីក៏ប្រុសហើយស្អាតឬអត់»Taehyung
«ក្មេងស្រី ខ្លួនតូចហើយគួរអោយស្រលាញ់ដែរតើកុំអោយជួបទៀតអោយសោះបើជួបនិងធ្វើបាបអោយដឹងគ្នាម្ដង»Jimin
នាយនិយាយចប់ក៏ក្រឡេកឃើញនាងតូចម្នាក់នោះភ្លាមមើលទៅរត់សំដៅមកថ្នាក់នាយច្បាស់ណាស់
«នោះក្មេងស្រីនោះហើយហេតុអីចូលចិត្ដរត់ត្រេទៅត្រេមកយ៉ាងនេះ»Jimin
ផូស
«អូយ!ហេតុអីមកវៃក្បាលយើង»
«អាចង្រៃនោះជាប្អូនស្រីយើង»
«ប្អូនឯង?»
«អើរប្អូនយើង»
«អ្នកដែលយើងចង់និយាយគឺនាងតូចម្នាក់នេះហើយ អាTae»
«បងប្រុស!អើយហត់»Ha Eun
«មួយៗកុំប្រញាប់ពេកមើលឯងមករកបងធ្វើអី»Taehyung
«ខ្ចីកន្រ្ដៃបងសិនបានទេខ្ញុំភ្លេចយកមកបាត់ហើយ»Ha Eun
«នាង»
«នេះ លោក»នាងតូចស្រាប់តែភ្ញាក់ផ្អើរពេលដែលករឡេកឃើញJiminមនុស្សដែលនាងរត់បុកអម្បាញ់មិញនេះនោះអី
«បើជ្រុលជាចឹងទៅហើយពួកឯងស្គាល់គ្នាតែម្ដងទៅ»Taehyung
«ខ្ញុំមិនចង់ស្គាល់»
«យើងក៏មិនចង់ស្គាល់ក្មេងបែកស្លុយដែរ»
«អាMinនេះប្អូនយើងណាវើយ»
«ប្អូនឯងមិនមែនសាច់ញាតិយើងផងរឿងអីត្រូវស្គាល់»
«មិត្ដភក្ដិបងម្នាក់នេះបែកទេដឹងនិយាយអីគ្មានចេះគួរសមសោះ»
«នេះយកកន្ត្រៃហើយទៅថ្នាក់ទៅបើនៅទៀតច្បាស់ជាបែកឈាមមិនខាន»Taeហុចអោយហើយនាងតូចក៏មិនភ្លេចឆ្លៀតសម្លក់មុខJiminហើយក៏រត់ត្រុយទៅវិញ
«ប្អូនឯងចេះតែរត់ចឹងស្រលាញ់ខាងរត់មិនទៅរត់ប្រណាំងតែម្ដងទៅ»Jimin
«នែ៎ នាងជាមនុស្សរហ័សរហួនទើបនាងតែងតែបែបនេះហើយឯងស្អីក៏ណាស់ណាម្លេះ»Taehyung
«ចង់ញ៉ែ»Jimin
ផូស
«អូយ វៃយើងទៀតហើយ»
«ប្អូនយើងវ៉ើយមិនមែនជារបស់លេងទេ»
«ហើយយើងមានបានទៅលេងអីនាងឯណាយើងប្រាប់ថាយើងគ្រាន់តែចង់ញ៉ែតើវាស្អីឯងនិង»
«គ្រូមកហើយរៀនទៅ»Taehyung
To be continue......
YOU ARE READING
Hold me tight
Romance«បើសិនជាអាចបងចង់បានអូនមកនៅក្បែរបងម្ដងទៀត បងចង់អោបក្រសោបអូនអោយណែន វិលត្រឡប់មករកបងវិញបានទេ»