Hold Me Tight

5 0 0
                                    

ភាគ3
ផាំង
នាងក្រមុំទាញទ្វារបិតមួយទំហឹងស្ទើរតែត្រូវកណ្ដាលមុខJiminទៅហើយ
«ចំមែននាងជើងល្អ»ថាហើយអ្នកកម្លោះក៏ដើរទៅបន្ទប់ខ្លួនវិញហើយគេងតាមធម្មតា
ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យផ្ដើមរះមកម្ដងទៀតធ្វើអោយនាយកម្លោះក្រោកមកទាំងញីក្បាលប៉ុន្ដែមានអារម្មណ៍ថាថ្ងៃនេះអារម្មណ៍ល្អមិនធុញទ្រាន់ដូចរាល់ដងឬមួយក៏មានអ្នកខ្លះនៅជិតនោះទើបធ្វើអោយនាយកម្លោះស្រស់បោះបែបនេះ
ទីងៗៗ សំឡេងកណ្ដឹងក៏រោរ៍ឡើងបន្ទាប់មកនាយក៏ដើរទៅបើកទាំងមិនពាក់អាវមានតែខោគេងយប់មួយនៅនិងខ្លួន
ក្រាក!!!
«អាយ!»សំឡេងស្រួយស្រឹបស្រែកចាចពេលឃើញផ្ទៃខាងលើរបស់នាយកម្លោះននោលបែបនេះដៃតូចទាំងគូរស្រវាបិតភ្នែកខ្លួនកុំអោយមើលចំនៅសាច់ដុំ6កង់នោះ
«យ៉ាងមិចនិងកើតអីបានជាស្រែកដូចគេចាប់រំលោភបែបនេះ»ជីមីនឈរច្រត់ចង្កេះសួរទាំងឆ្ងល់
«ហេតុអី លោ លោក មិនពាក់អាវ» HaEun និយាយទាំងបិតភ្នែកនៅឡើយ
«ហើយពាក់ឬមិនពាក់មានទាក់ទងអីនិងនាងតូចឯងដែរ»Jiminតប
«ជួយខ្ញុំបន្ដិចបានទេខ្ញុំប្រញាប់»
«អរ!តាមពិតបោកប្រើទេតើនេះ»
«លោកទៅពាក់អាវសិនទៅចាំមកនិយាយគ្នា»
«មិនពាក់»
«បើមិនពាក់ក៏ហីទៅខ្ញុំទៅចិញហើយ»
«នែ ឈប់ មិញនេះចង់អោយជួយអី» Jimin ស្រវាចាប់ដៃនាងតូចទាំងដែលនាងមិនហ៊ានទាំងបើភ្នែកមើលគេចំផង
«គឺបន្ទប់ទឹកមិនចេញទឹកខ្ញុំធ្វើយ៉ាងណាក៏មិនចេញទើបសុំអោយលោកជួយព្រោះមិនចង់រំខានពូសន្ដិសុខ»
«មិនចង់រំខានសន្ដិសុខបែរជាចង់រំខានខ្ញុំហេស បោកប្រើច្បាស់ណាស់»
«បើលោកមិនជួយក៏ហីទៅហើយលែងដៃទៅ មនុស្សអត់ចិត្ដ
គ្រាន់តែពឹកបន្ដិចមិនបាន»នាងតូចក៏ដើរទៅបន្ទប់ហើយដោយមិនដឹងJimin ដើរតាម
ប្រឹប
ទ្វាររកបិតហើយតែក៏ត្រូវដៃនាយកម្លោះចាប់ជាប់ហើយក៏ដើរចូលទៅទាំងម្ចាស់ផ្ទះមិនអនុញ្ញាត្ដ
«ចេញទៅវិញទៅ»
«ឃើញក្មេងគួរអោយអាណិតទើបមកជួយមើលអោយ» នាយនិយាយហើយក៏ដើរទៅបន្ទប់ទឹកហើយក៏មើលនៅវ៉ានទឹកទើបដឹងថាវ៉ានមិនបានបើកចឹងតើបានជាមិនមានទឹក
«ធ្វើរួចហើយគ្រាន់តែបើកវ៉ានទឹកសោះក៏ពិបាកដែរ»
នាងក្រមុំមិនខ្វល់បានត្រឹមឈរអោបដៃបែមុខចេញព្រោះមិនហ៊ានមើលនាយទេក៏ព្រោះតែអត់អាវនេះឯង
«នែ មិនគិតចង់អគុណបន្ដិចទេអី»
«អគុណហើយទៅវិញបានហើយ»
«តែប៉ុណ្នឹងទេ?»
«ហើយលោកចង់បានអីទៀត»
«អគុណបង និយាយចឹងមក»
«អត់ ខ្ញុំមិននិយាយ»
«ក្បាលរឹងផងហេស»
«អាយ មនុស្សចង្រៃ» ជីមីនចាប់ទាញមុខនាងតូចអោយប្រសប់និងមុខខ្លួនហើយមុខនាយក៏ខឹតទៅជិតនាងតូចជិតទៅៗ
«បើមិននិយាយខ្ញុំនិងចាប់ថើបនាង»
«នេះលោក»នាងតូចដូចជាអស់ជម្រើសជាមួយនាយកម្នាក់នេះហើយដូចជាខ្លាបាក់ចង្កូមយ៉ាងមិចមិនដឹងទេ
«និយាយឬមិននិយាយ»
«អ-អគុណ បង»
«បងណា?»
«បង Ji Jimin»
«ឆ្លាតណាស់អូនសម្លាញ់» Jiminនិយាយបណ្ដើរសើចរលាក់សឹងបែកបន្ទប់
«អ្នកណាជាអូនលោក»
«អូន Ha Eun»
«ហ៉ើយមនុស្សឆ្គួតខ្ញុំនិងសម្លាប់លោក» HaEun ទាញខ្នើយមកគប់ Jimin ពួកគេដេញគ្នាលេងដូចក្មេងពេញបន្ទប់តែម្ដង
«បានហើយៗទៅងូតទឹកទៅនិងអាលទៅរៀន»
«ថ្ងៃនេះខ្ញុំមិនរៀនទេ»
«ហេតុអី»
«អើយមិនបាច់ដេញដោលទេទៅបន្ទប់លោកវិញទៅ»
«បោកប្រើហើយក៏ដេញយើងដូចឆ្កែដូចឆ្មា ខូចចិត្ដណាស់»
«លោកចង់បានអី»
«ខ្ចិលធ្វើបាបក្មេង បងJimin របស់អូន HaEun ទៅវិញហើយណា៎ បាយៗ muah» Jimin ដើរចេញទៅជាមួយនិង fly kiss យ៉ាងច្រឡើម
«គួរអោយខ្ពើម»នាងតូចនិយាយចប់Jiminក៏ទៅផុតល្មមតែមួយរំពេចស្រាប់តែស្នាមញញឹមក៏ចេញនៅលើមុខនាងតូចមិនដឹងយ៉ាងមិចអារម្មណ៍និងបេះដូងលោតញាប់ហើយរំភើបបែបនេះ។
ឯJimin ឯនេះក៏មិនខុសពីនាងតូចដែរអាចនិយាយបានថាបេះដូងលោតញាប់ហើយរំភើបអីបែបនេះ
(អារម្មណ៍មានស្នេហា ហាសហា)
សាកលវិទ្យាល័យ
«មិចថ្ងៃហ្នឹងប្អូនឯងមិនមករៀន»Jimin សួរទៅ Taehyung
«បងប្អូនមកលេងទេដឹង»Taehyung
«ហាស គ្មានផងយើងឃើញតែនាងម្នាក់និង»Jimin
«អាចង្រៃឯងចូលបន្ទប់ប្អូនយើងធ្វើស្អី»Taehyung
«ក្រែងផ្ដែផ្ដាំយើងអោយជួយមើលនាងហីនេះហើយយើងមិនមើល»
«និយាយចឹងបងប្អូនមកលេងមែនអីតែតាមយើងដឹងនាងមានតែ
ម្នាក់ឯងនិងគ្មានអ្នកណាទេក្នុងបន្ទប់»
«អាយុចង់ក្លាយជាឪគេហើយនៅភ្លីភ្លើគ្រាន់តែរឿងប៉ុណ្នឹង អាស្អីនោះដែលមនុស្សស្រីមានប្រចាំខែនោះអី»
«អ! ហើយក៏មិនប្រាប់អោយត្រង់ៗមកចាំបាច់និយាយចឹងយើងស្មានថាបងប្អូនឯងមកលេងមែន»
«និយាយចឹងអាTaeប្រាប់គ្រូផងយើងរវល់អត់បានរៀនទេថ្ងៃនេះ»
«ឯងទៅណា»
«ទៅសន្សំពិន្ទុទៅហើយ»ថាហើយJiminទាញកាតាបរត់ប្រុសចេញទៅដោយមិនប្រាប់មិត្ដអោយដឹងថាទៅណាអោយប្រាកដ
«សន្សំពិន្ទុក្បាលវាស្អី»Taehyung និយាយបែបងើយឆ្ងល់មិនដឹងថាមិត្ដរបស់គេម្នាក់នេះទៅណាទៅណីនោះទេ
ខុនដូ
ជីមីនទិញរបស់យ៉ាងច្រើនយួរពេញដៃហើយដើរហួចយ៉ាង
សង្ហារមិនដឹងថាក្នុងដៃនាយមានអ្វីខ្លះនោះទេ
សំឡេងកណ្ដឹងក៏រោរ៍ឡើងធ្វើអោយ HaEun ដែលអង្គុយក្ដោបពោះព្យាយាមងើបឈរដើរទៅបើកទ្វារ
ក្រាក!
«យ៉ាងមិចនិងហេតុអីក៏ស្លេកស្លាំងបែបនេះពីព្រឹកមិនឃើញកើតអីផង»Jiminសួរព្រោះឃើញទឹកមុខនាងតូចស្លេកស្លាំងដូចមនុស្សឈឺយ៉ាងចឹង
«ចុកពោះ»នាងតូចគ្មានកម្លាំងប្រកែកនិងនាយដូចមុនទេបានត្រឹមតបដោយសំឡេងខ្សោយៗប៉ុណ្ណោះ
«អាចចូលទៅបានទេ»Jiminនៅឆ្លៀតសុំការអនុញ្ញាតិពីម្ចាស់ផ្ទះគេសិននាងតូចក៏ងក់ក្បាលហើយដើរអោនៗទៅគេងលើសាឡុង
Jimin ក៏ដាក់របស់ចុះហើយឆ្លៀតទៅចង្រ្កានបាយមិនច្បាស់ថានាយកំពុងធ្វើអ្វី
មួយសន្ទុះក្រោយនាយក៏ដើរមកជាមួយនិងទឹកមួយកែវនិងឧបករណ៍ស្អំកម្ដៅ
«ស្អំពោះសិនទៅ»Jiminហុចឧបករណ៍នោះទៅអោយនាងតូច
«មិចក៏លោកដឹង»
«បងនាងប្រាប់ចឹងតើបានមិនទៅរៀន»
«ហឹម»នាងទទួលពីដៃគេហើយក៏យកទៅស្អំពោះខ្លួនឯង
«នេះលេបទៅ»
«ជាអី»
«ថ្នាំបំបាត់ការឈឺចាប់»
មិនចាំយូនាងតូចក៏យកពីដៃនាយកម្លោះហើយលេបទៅតែម្ដង
«បានញុំាអីឬនៅ»Jimin នៅតែបន្ដសួរទាំងដែលមើលឃើញថានាងតូចដូចជាខ្សោះទៅៗបែបនេះ
«នៅទេ»
«ចាំបន្ដិចខ្ញុំទិញរបស់មកច្រើនដែរ»នាយរើមើលរបស់ដែលខ្លួនទិញតែមើកទៅសុទ្ធតែនំ ស្កសូកូឡា និងរបស់ជាច្រើន
ទៀតមើលទៅដូចជារបស់ក្មេង
«លោកទិញអីច្រើនម្លេសខ្ញុំមិនមែនក្មេងទេ»
«ក្រែងមនុស្សស្រីត្រូវការ ការលួងលោមពេលដែលនាងមកថ្ងៃខែមិនចឹង»
«តែខ្ញុំមិនដែលទទួលបានរបស់អស់ទាំងនេះផង»
«បងប្រុសនាងពិតជាចោម្សៀតមែន»
«នែ លោក»
«និយាយលេង យករបស់អស់នេះទៅញុំាសិនទៅខ្ញុំទៅធ្វើអីអោយញុំាហើយគេងមួយកន្លែងទៅមិនបាច់ធ្វើអីទេ»ថាហើយមិនបង្អង់យូរJiminក៏ដើរទៅផ្ទះបាយម្ដងទៀតដោយនាយមិនដឹងឡើយថាទង្វើរអស់ទាំងនេះកំពុងយកឈ្នះបេះដូងក្រមុំឆ្នាស់
ម្នាក់នេះហើយនាងតូចគេងញញឹមដោយភ្លេចអស់ការឈឺចាប់ហើយយកនំសូកូឡាមកកាន់ជាប់និងដៃស្នាមញញឹមដែលមានក្ដីសុខកាន់តែរីកឡើងលើផ្ទៃមុខនាងព្រោះនេះជាលើកទីមួយ
ដែលមានគេមកធ្វើបែបនេះនាងធ្លាប់តែឃើញតាម Dramaឬក៏ VDO ផ្សេងៗដែលគូសង្សារគេធ្វើបែបនេះហើយថ្ងៃនេះនាងក៏ទទួលបានវា ហេតុអីក៏មានអារម្មណ៍ថាមានក្ដីសុខបែបនេះនេះធជាអារម្មណ៍ដែលនារីៗគ្រប់រូបទទួចចង់បាន......
To be continue!

You've reached the end of published parts.

⏰ Last updated: Nov 09, 2022 ⏰

Add this story to your Library to get notified about new parts!

Hold me tight Where stories live. Discover now