ផ្ដើមរឿង+ភាគទី០១

70 4 0
                                    

តណ្ហាសង្រ្គាមស្នេហ៍
ផ្ដើមរឿង

រឿងរ៉ាវស្នេហាមានច្រើនរាប់មិនអស់នៅក្នុងពិភពលោកមួយនេះ!ដែលស្ថិតនៅក្នុងរឿងរ៉ាវស្នេហាទាំងអស់នោះក៏មានអ្នកខ្លះតែងតែសម្រេចនៅគោលបំណង និងអ្នកខ្លះទៀតក៏មិនអាចនិងសម្រេចនៅសេចក្ដីសេ្នហារបស់ខ្លួនដូចគ្នា ទន្ទឹមនិងនោះស្នេហាខ្លះក៏តែងតែទាមទានៅឧបសគ្គមកច្រើនរាប់មិនអស់ ។

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
ភូមិគ្រឹះគីម

ត្រកូលគីម គឺជាត្រកូលអំណាចមួយនៅក្នុងទីក្រុងដែលមានទាំងមាសប្រាក់អំណាចនៅទីផ្សារងងឹត ចំណែកឯនៅផ្នែកភ្លឺក៏គ្មានអ្នកណាហ៊ានក្អក់ជាមួយត្រកូលមួយនេះឡើយ

ដោយបច្ចុប្បន្នអ្នកគ្រប់គ្រងត្រកូលមួយនេះគឺអ្នកនាងធំ គឺ គីម ជីស៊ូ ចរឹកចាស់ទុំនិងមើងមាត់។ ដែលនាងមានក្មួយស្រីមហារសែនស្រស់ស្អាត គឺ នាងក្រមុំជេននី រាជធានីសម្រស់មនុស្សប្រុសណាឃើញហើយត្រូវតែងាកមកសម្លឹងដកភ្នែកមិនរួច

ដែលជេននីបានធ្វើឲ្យមីងម្នាក់នេះត្រូវតាមដានគ្រប់គ្រងសកម្មភាពរបស់នាងគ្រប់ទីកន្លែង មិនថាជានៅស្ថានការណ៍ណាមួយក៏ដោយ ។

ដែលថ្ងៃនេះខុសពីសព្វមួយដង នាងក្រមុំជេននីបានវិលត្រឡប់មកកាន់ភូមិគ្រឹះវិញជាមួយនិងសភាពស្រវឹងជោគកាយ!ដោយមានមនុស្សប្រុសជូននាងមកដល់ខាងមុខភូមិគ្រឹះ ដែលសកម្មភាពរបស់នាងបានស្ថិតនៅក្រោមក្រខ្សែរភ្នែកជីស៊ូដែលមាននាមជាអ្នកមីងគ្មានបាត់
«លោកទៅវិញចុះណាបាយៗ»ជេននីស្ដីឡើងដោយសម្លេងស្រវឹង!ភ្នែកនាងសឹងតែធ្លាក់មកដល់បាតជើងទៅហើយ
«បាទបាយៗ»សម្លេងមនុស្សប្រុសម្នាក់នោះបានបន្លឺឡើងមកកាន់នាងដោយស្នាមញញឹមស្រស់ ដែលឈ្មោះរបស់គេនោះគឺ ជីន
គ្រាន់តែស្ដីចប់ ឡានរបស់ជីនក៏បានបើកចេញទៅ!ជាមួយនិងដំណើរនាងក្រមុំជេននីបានបោះចូលមកកាន់ខាងក្នុងភូមិគ្រឹះ

ខាងក្នុងភូមិគ្រឹះ

«វានោះជាអ្នកណា!?»គ្រាន់តែចូលមកដល់ភ្លាមសម្លេងមាំរបស់ជីស៊ូក៏បានបន្លឺឡើងមក ដែលធ្វើឲ្យអ្នកដែលស្រវឹងបើកភ្នែកឡើងធំៗសម្លឹងមកកាន់ជីស៊ួមិនដាក់មុននិងស្ដី
«យ៉ាងមិច?ខ្ញុំធំហើយណា...មីងចង់គ្រប់គ្រងខ្ញុំដល់ពេលណា?»
«យើងសួរឯងមានសិទ្ធត្រឹមនិយាយគ្មានសិទ្ធសួរ!»ជីស៊ូពោលដោយកំហឹងតិចៗ
«មិនប្រាប់...ជារឿងរបស់ខ្ញុំទេ!»ជេននីស្ដីមកទាំងស្រវឹង
«យើងសួរឯងត្រូវឆ្លើយ!»
«មិនប្រាប់!ងងុយដេក ចង់ទៅដេក!»
«នាងជេន..ឯងចេះប្រហើនពីពែលណាមកហាស់»ជីស៊ូពោលមកទាំងកំហឹងពេញមុខ!
«មិនខ្វល់ទេ..ទៅដេកហើយ!»
ជេន!!!សម្រែកជីស៊ូបានបន្លឺឡើងមកជាមួយនិងដៃទាំងគូរស្ទុះចូលទៅត្រកងកាយម្ចាស់ឈ្មោះជាប់និងរង្វង់ដៃ!ព្រោះតែជេននិយាយចប់ភ្លាមកាយនាងក៏បានទ្រេតមកកាន់ទំនាញផែនដីពេលដែលគ្មានលំនឹង!គង់តែដៃតូចនាងក្រមុំជីស៊ូរហ័សកុំអីបានបែកក្បាលចំណែញពេទ្យទៅហើយ!
ជីស៊ូបានយកកាយនាងក្រមុំជេននីមកដាក់នៅលើពូកមុននិងនាងយកកន្សែងមកជូតមុខមាត់ឲ្យកាយដែលដេកលង់លក់នោះទាំងមុខរៀបស្មើ
ដៃតូចបានចាប់ទាញសម្លៀកបំពាក់ក្មួយស្រីខ្លួនចេញមកដោយលើកជញ្ជើមឡើង មុននិងនាងក្រមុំជីស៊ូយកកន្សែងមកជូតឲ្យសព្វសាច់គ្មានចន្លោះ ស្របពេលដែលខួរក្បាលកំពុងតែគិតមុននិងនាងលាន់មាត់ឡើង
«នេះឯងធំល្មមហើយឬ?»
ធំល្មម?មានន៏យយ៉ាងមិច?ជីស៊ូនាងកំពុងតែគិតអ្វី?នាងមានអ្វីនៅខាងក្នុងចិត្តឬ?

8PM_9PMWhere stories live. Discover now