🔞Warning
*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ
ខណៈពេលវឹកហាត់សមវៃប្រដាល់រួចមកហើយនោះ
ជុងហ្គុក នឹងជំនិតរបស់ខ្លួនក៏បានដើរចូលទៅខាង ក្នុងភូមិគ្រឹះវិញកាន់កន្សែងជាប់នឹងដៃជូតញើសនៅលើខ្លួនថើរៗមុននឹងបានលឺសម្លេងសើចក្អាកក្អាយនៅឯខាងក្នុងបន្ទប់ទទួលភ្ញៀវទើបងាកក្រឡែកបែរទៅមើលក៏បានឃើញ ថេយ៉ុង កំពុងតែនៅអង្គុយនិយាយគ្នាជាមួយនឹងអ្នកបម្រើនៅទីនេះ< នាំគ្នានិយាយស្អីបានជាសើចលឺម្ល៉េះ? > ជុងហ្គុក ចូលទៅស្រដីសួរធ្វើអោយអ្នកបម្រើលឺអ៊ីចឹងប្រញាប់ឈប់សើចនាំគ្នាអោនមុខចុះរៀបរឹកធ្វើជាធម្មតាវិញ
< លឺសួរទេ? > នៅពេលដែលគ្មាននរណាឆ្លើយតបនឹងសំនួររបស់ខ្លួន ជុងហ្គុក ក៏បែរទៅនិយាយដាក់រាងតូចដែលអង្គុយលើសាឡុងធ្វើមុខងឺងើរហាក់បី ដូចជាមិនដឹងរឿងអ្វីនោះព្រមទាំងធ្វើទឹកមុខមាំទាំដាក់គេ
< ក៏លឺ! មិនបាននិយាយអីទេគ្រាន់តែនិយាយលេងជាមួយពួកគេតាមធម្មតាតើ > ថេយ៉ុង ងាកបែរ
ទៅសម្លឹងមើលអ្វីផ្សេងព្រោះតែអ្នកម្ខាងទៀតនៅមិន ទាន់ពាក់អាវនៅឡើយទេខ្លាចថាពេលបានឃើញសាច់ដុំក្បាលកង់ៗរបស់នាយហើយឈាមក្នុងខ្លួន
នឹងរត់លេងត្រូវទៀត< អឹម~ ថ្ងៃនេះនៅញាំបាយទីនេះជាមួយគ្នាទេ? >
ជុងហ្គុក< បងកំពុងតែបបួលអូនមែនហ្ហេស ?? > ថេយ៉ុង
កាលបើបានលឺអ៊ីចឹងប្រញាប់ងាកមុខទៅសួរនាយយ៉ាងលឿនញញឹមចេញមកយ៉ាងស្រស់ដោយសាររាល់ដងនាយមិនដែលនិយាយបបួលខ្លួនអ៊ីចឹង< និយាយចោលទេដឹង? ច្រមុះយ៉ាងមិចហើយនៅហូរឈាមទៀតឬអត់ ?? > ជុងហ្គុក លូកដៃទៅចាប់ចង្ការរាងតូចអោយងើយសម្លឹងមើលមកខ្លួនដើម្បី
ពិនិត្យច្រមុះរបស់គេថាយ៉ាងមិចហើយឈាមនៅហូរទៀតឬអត់?< អូន...អូនមិនអីទេ > ថេយ៉ុង តបតតាក់តតុនឹងព្យាយាមងាកមុខចេញមិនហ៊ានសម្លឹងមើលទៅនាយចំៗខ្លាចឈាមហូរមកទៀតពេលនេះមនុស្សច្រើនណាស់បើអ៊ីចឹងខ្មាស់គេស្លាប់មិនខានទេ
< នៅអោយស្ងៀម! > ជុងហ្គុក បង្គាប់អោយគេនៅស្ងៀមអោនទៅសម្លឹងមើលគេមិនដាក់ភ្នែក
YOU ARE READING
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។