@Next Day ~~~~~~
ក្រោយពេលអាចរកភស្តុតាងមកបញ្ជាក់ពីភាពស្អាត ស្អំថាខ្លួនមិនបានធ្វើការងារស្មោកគ្រោកដូចជាការចោតប្រកាន់ទាំងនោះនៅពេលនេះ ជុងហ្គុក
ក៏បានយកភស្តុតាងដែរខ្លួនរកមកបាននឹងនាំប្រុសម្នាក់ទៀតដែលជាអ្នកធ្វើរឿងនោះបញ្ជូនគេទៅកាន់ប៉ុស្តិ៍ប៉ូលីសបាត់ហើយ< ក្រាក >
< លោកប្ដី! > ថេយ៉ុង បើកទ្វាសម្រុកចូលមកក្នុងបន្ទប់ការិយាល័យធ្វើការរបស់ ជុងហ្គុក ដោយមិន បានខ្វល់ថានាយកំពុងធ្វើការឬកំពុងនៅជាមួយនឹង នរណាទេព្រមទាំងរត់ទៅអង្គុយលើភ្លៅមាំលើកដៃស្រាក់.ករបស់នាយយ៉ាងរហ័ស
< មកធ្វើអី? > ជុងហ្គុក ស្រដីសួរទៅកាន់អ្នកម្ខាង ទៀតដោយមិនទាន់លើកដៃអោបគេវិញនៅឡើយ
< អូននឹកបង នឹងមានរឿងចង់និយាយជាមួយបងដូចគ្នា > ថេយ៉ុង ប្រាប់ព្រមទាំងងើយមុខទៅថើបបបូរមាត់របស់នាយបន្តិចទើបដាក់ក្បាលចុះផ្អែកនៅលើទ្រូងមាំរបស់នាយដោយបាញ់ក្រសែវភ្នែក
សម្លឹងមើលទៅកាន់មនុស្សស្រីម្នាក់ដែលអង្គុយនៅទល់មុខខ្លួននោះ< ចេញទៅវិញបាន តែលើកក្រោយសង្ឃឹមថានាងនឹងមិនធ្វើបែបហ្នឹងទៀតព្រោះខ្ញុំផ្ដល់ឱកាសអោយនាងតែម្ដងនេះប៉ុណ្ណោះបើសិនជាមានលើកទីពីរក៏ត្រៀមខ្លួនទៅរកការងារថ្មីធ្វើបាន > ជុងហ្គុក ងាកបែរទៅនិយាយប្រាប់ស្រីស្រស់ដែលត្រូវជាលេខារបស់ខ្លួនដោយសម្លេងធម្មតាជាមួយនឹងទឹកមុខ
រាប់ស្មើរតាមទម្លាប់< ចាស៎ ខ្ញុំយល់ហើយលោកអង្គនាយកអោយខ្ញុំសូមទោសម្ដងទៀតដែលធ្វើការងារមិនបានល្អបែប នេះ >
< អឹម~ > ជុងហ្គុក គ្រាន់តែគ្រហឹមទើបស្រីស្រស់ជាលេខានោះមិនហ៊ាននឹងនិយាយអ្វីច្រើនទៀតប្រញាប់ងើបដើរចេញត្រឡប់ទៅធ្វើការងាររបស់ខ្លួនបន្តទៀត
< តើនាងបានធ្វើអ្វីខុសហ្ហេស? > ខណៈពេលបាន ឃើញស្រីម្នាក់នោះចេញទៅបាត់ហើយនោះរាងតូចក៏ស្រដីសួរទៅកាន់ ជុងហ្គុក
< មុននឹងនាងយកឯកសារមកអោយខ្ញុំសុីញ៉ែនាងបានពិនិត្យឯកសារមិនច្បាស់លាស់ទើបមាន ឯកសារក្លែងក្លាយដោយមកជាមួយសំណាងហើយ ដែលខ្ញុំនៅមិនទាន់បានសុីញ៉ែបើមិនដូច្នេះទេប្រហែលជាត្រូវផ្ទេរភាគហ៊ុន50%អោយទៅអាចង្រៃណាក៏មិនដឹងបាត់ទៅហើយ > ជុងហ្គុក និយាយ ប្រាប់ទាំងដែលខាងក្នុងចិត្តក៏លួចក្ដៅក្រហាយដូច គ្នាព្រោះអស់ពីរឿងមួយចូលរឿងមួយទៀតប៉ុន្តែរឿងបែបនេះវាអាចនឹងក្លាយជារឿងធម្មតាទៅហើយដែរតែងតែមានពួកមនុស្សអាក្រក់លួចបន្លំឯកសារបែប នេះ
YOU ARE READING
Catch me if you can 💙🦋 [ចប់]
Ficción Generalរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។