ភាគ១ : ដេតឌីធ្វើដើម្បីកូន

1.3K 90 4
                                    

ប្រភេទរឿង: storyline
តួអង្គឯក : TAEKOOK
លក្ខណៈរឿង : ស្នេហារវាងមនុស្សពីរឋានៈ
ព្រឹត្តការណ៍រឿង : ប្រទេសអូស្ត្រាលី និងកូរ៉េ

៚Australia 🇦🇺 ទីក្រុង Melbourne
ដំណើរកញ្ឆក់កញ្ឆែងខ្លួនតូចច្រឡឹង ត្រគោះបោះបោកយ៉ាងឆ្មើងឆ្មៃចូលក្នុងវីឡាស្កឹមស្កៃនៃគ្រួសារអ្នកមាន អេនឌី រ៉ាយអិន
( Andy Ryan ) ។ ចរិកលក្ខណះឆ្មើងឆ្មៃមុននេះគ្មានអ្នកណាក្រៅ ពីកូនមាស កូនពេជ្រពៅសំណព្វចិត្តលោក រ៉ាយអិននោះទេ។

« ដេតឌី!! ហេតុអីចង់ធ្វើបែបនេះដាក់កូន » ស្រេកដូចកញ្ចែរឈរ ស្រេកដាក់លោកប៉ាមិនយកដៃខ្ទប់ត្រចៀកមិនបាន ព្រោះកូនគាត់ មួយនេះកើតមកសុីកញ្ជែហើយ បានស្រេកដូចកញ្ចែបែបនេះ។

កូនពេជ្រមួយគ្រាប់លោករ៉ាយអិន គឺជា ថេយ៉ុង អេនឌី រ៉ាយអិនអាយុ ២០ឆ្នាំ ជាកូនកាត់កូរ៉េ-អូស្ត្រាលី អាប់ប៉ារបស់ជាជនជាតិកូរ៉េត្រូវជាតារាសម្ដែងជើងចាស់ដ៏ស្រស់ស្អាតនៅកំឡុងឆ្នាំ ១៩៩០ ដ៏ល្បីម្នាក់ឈ្មោះ គីម វ៉ុនដូ ជាអតីតប្រពន្ធរបស់លោករ៉ាយអិន ក្រោយរៀនការរួចវ៉ុនដូបានបង្កើតកូនប្រុស ២នាក់ គឺ រីឆាត អេនឌី រ៉ាយអិន និងថេយ៉ុង អេនឌី រ៉ាយអិន។ ឈ្មោះកូន២នឹងខុសគ្នាដាច់ដូចមិនមែនបងប្អូនគ្នាអ៊ីចឹងដោយសារតែថេយ៉ុងគឺវ៉ុនដូដាក់អោយចំណែក រីឆាត គឺលោកធំគេដាក់ឲ្យកូន។  ការរៀនការរស់នៅជាមួយគ្នាមិនបានយូរប៉ុន្មានរ៉ាយអិន និងវ៉ុនដូ ក៏បានលែងលះចែកផ្លូវគ្នារៀងៗខ្លួន ទោះបីបែបនេះក៏ដោយវ៉ុនដូ មានចំណែកបានកូនម្នាក់គឺរីឆាត ទៅរស់នៅកូរ៉េវិញ និងទ្រព្យសម្បិត្តរបស់រ៉ាយអិនបានទិញផលិតកម្មល្បីមួយនៅកូរ៉េដែលគេទិញយូរមកហើយព្រោះតែវ៉ុនដូចង់បាន និងជាកន្លែងផ្ដើមស្នេហ៍ជាមួយវ៉ុនដូដំបូងៗនៅក្រោមផលិតកម្មមួយនឹង អញ្ចឹងទ្រព្យ ៥០% នៅកូរ៉េ រ៉ាយអិនប្រគល់ឲ្យដើម្បីចិញ្ចឹមបីបាច់កូនទាំងអស់នឹងក្ដីស្រម៉ៃរបស់វ៉ុនដូងប់ងល់នឹងសិល្បះ ដូច្នេះមកទល់ពេលនេះវ៉ុនដូវិវន្ដ៍ពីតារាអាចទៅជាម្ចាស់ផលិតកម្មគ្រប់គ្រង់សិល្បករប្អូនៗជំនាន់ក្រោយក៏ថាបាន ឯរីឆាតក៏ដើរតាមគន្លងអាប់ប៉ាគេនឹងឯង។

ដោយហេតុឈាមជ័រអាប់ប៉ាបែបនេះ ថេយ៉ុងគេមានដុងប្រឡូកក្នុងវិស័យសិល្បះតាំងពី ១៨មកម្ល៉េះ បទពិសោធន៍ជាតារាម៉ូដែល និងតារាសម្ដែងរបស់គេមិនធម្មតាទេ អាចថាបាន Grade A តែម្ដងរ៉ាយអិនមិនបានឃាត់កូនឡើយ ទោះខ្លួនមានលុយឲ្យកូនចាយវាយ មិនអស់ក៏ដោយ តែនេះជាក្ដីស្រម៉ៃកូន កូនចង់បាន គាត់ច្បាស់ណាស់ថេយ៉ុងមិនបានយកសិល្បះដើម្បីរកចំណូលនោះទេ បើតាមចិត្តគេចង់ដេកចាយតែលុយប៉ា ហុឺហាទៅណាមិនអស់ផង ប៉ាគេជាអ្នករកសុីខាងជំនួញផង លុយខ្វះអីមិនបាច់ទៅវេទនាប្រឈមមុខ ប្រឈមឈ្មោះនឹងមហាជន តស៊ូគ្រប់រឿងទេ តែវាការស្រឡាញ់ចេញពីក្រអៅបេះដូងរបស់កូន ដូចគេនិយាយថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពិតណាស់! ថេយ៉ុងដូចវ៉ុនដូអតីតភរិយាគាត់ខ្លាំងណាស់។

MY BODYGUARD ♡Where stories live. Discover now