៚ប្រទេសស្វីស
ក្រោយពីបានបញ្ចប់កម្មវីធី BRAND DIOR ដែលប្រជុំដោយកិត្តិយសតារាល្បីៗមកពីគ្រប់ទិសទី យើងឃើញថាក្នុងកម្មវិធីទាំងសុទ្ធតែជាតារាលំដាប់ ប្រុស ស្រី និងឯកអគ្គរដ្ឋទូតរបស់ប្រេននេះ ផ្ទាល់ ។ ក្នុងនោះដែរយើងប្រទះឃើញរាងតូចច្រឡឹងសែនលេច ធ្លោនូវសម្រស់ និងទឹកមុខឆ្នាស់ឆ្នើមគ្រប់កាយវិការបែបលះៗមិនចេះខ្លាចនរណា ទៅដល់កន្លែងណាក៏ដាច់គេក្នុងនាមជាលំដាប់ថ្នាក់ A ម្នាក់ដែរ ជាឯកអគ្គរដ្ឋទូតម៉ាកធំៗជាច្រើន ជាម៉ូឌែល តារាសម្ដែង និងមានហាង Collection Beauty ផ្ទាល់ទៀតផង។ដំណើរបោះជើងចេញពីកម្មវិធីលើកម្រាលព្រុំក្រហមឆ្អៅ មុខមាត់ ពណ៏សម្បុរស្រស់ស្អាតដូចផ្កាកុលាបមួយទងរីកស្គុះស្គាយពេញទីក្រុងនៃប្រទេសសុីស ត្រូវបាន អ្នកកាសែតផ្តិតយករូបភាពក្រឹបៗគ្រប់សកម្មភាព ហើយម្នាក់ដែលរៀបរាប់នេះគ្មានអ្នកណាក្រៅពី តារាដ៏ល្បី ជីមីន រីកជេនគីនទេ។
« ថយបន្តិច »ស្រមោលមនុស្សមាឌធំ ពាក់មុខស្មើរធេងគួរឲ្យខ្លាច មុខមិនចេះរាប់ញាតិ ដើរតាមក្រោយរាងតូចម្នាក់នេះរុញអ្នកណាដែលហ៊ានមកជ្រៀតផ្លូវព្រះនាងព្រិល ស គេយាងឡើងឡាន គេរុញចេញទាំងអស់ ហើយគេគឺមីន ដាល់តុន ជាអង្គរក្សនោះហើយ
« អញ្ជើញអ្នកប្រុសតូច » នាយហុចដៃឲ្យរាងតូចតោងមុននឹងឡើង ឡានរហ័សទាញទ្វាបិទមុនឡើងឡានបើកចេញទៅខុនដូរសម្រាក ។ គេមកស្វីស ម្ដងនេះមិនបានយកអ្នកចាត់ការមកទេ គឺការស្លៀក ពាក់ ការផាត់មុខ ជីមីនចេះធ្វើខ្លួនឯងទាំងអស់។
« ជូនខ្ញុំទៅហាងអាសុីមួយភ្លែត ខ្ញុំឃ្លាន » រាងតូចនិយាយឡើងទាំងទាញក្រដាសមកជូត make up លើមុខចេញ។
« អ្នកប្រុសគួរតែសម្រាក ត្រឡប់ទៅអូស្រ្តាលីវិញស្អែក ចាំខ្ញុំកម្មង់ មកខុនដូរឲ្យអ្នកប្រុស »ជីមីនងើបមុខឡើងសម្លឹងមើលអង្គរក្សម្នាក់នេះនិយាយមិនដែលចូលគ្នាម្ដងណា
« លោកជាកូនចៅខ្ញុំ ខ្ញុំឲ្យលោកទៅណាក៏ទៅៗ » ជីមីនបញ្ចេញចរិកញ៉ែតៗដាក់ភ្លាមៗ ធ្វើឲ្យរាងក្រាស់ស្រគារត្រចៀកសែនខ្នាញ់ អាសម្លេងស្រេកដាក់គេនឹង គ្រឺតណាស់ ចង់តែចាប់បោកទេបើមិនមែនជាកូនលោក រីកជេនគីន
YOU ARE READING
MY BODYGUARD ♡
Боевикស្មគ្រ័ធ្វើអង្គរក្សការពារបេះដូងអូន មើលថែអូនតែម្នាក់គត់ អាចទេពីរអ្នកតាមមើលថែរអូន ក្លាយជាអ្នកមើលថែអូនពេញមួយជីវិតបង គឺជាប្ដីរបស់អូន? Jeon Matthew James carter x Taehyung Andy Ryan Min dalton gemez x Jimin rick jenkin ប្រភេទរឿង: story line កាលអាកាស...