ភាគ ២: មុខដូចយក្សគួរឲ្យខ្លាច

472 56 3
                                    

ក្រោយពីតឹងសរសៃ ក ជាមួយលោកប៉ារួច រាងល្អិតគីមថេយ៉ុងពិបាកចិត្តយ៉ាងណា ក៏មិនភ្លេចបំពេញការងារ ព្រោះថ្ងៃនេះគេត្រូវថត concept មួយចំនួនឲ្យប្រេនរបស់ Lips bump 

« ហូយ! ស្អីរបស់ឯងនឹង » សម្ដីមួម៉ៅចេញពីមាត់រាងល្អិតគីមថេយ៉ុងសួរទៅកាន់ រាងល្អិតមួយតែងចំណាំដើរជាមួយខ្លួនជាប់រហូត ព្រោះគេជា stylist ផង អ្នកចាត់ការ និងរៀបចំការរងារឲ្យថេយ៉ុង ទាំងអស់។ សមត្ថភាពអាល្អិតនេះក៏ជាអ្នកបកប្រែពេលទៅក្រៅប្រទេសជាមួយថេយ៉ុងដែរ។

« នៅឲ្យស្ងៀមមើល និយាយរអ៊ូច្រើនខ្ញុំលាមក្រេមមិចកើត » អាល្អិតតូចចាប់ទាញមុខថេយ៉ុងឡើង គិតតែពីនិយាយស្អីៗខ្លះគេផាត់ មុខលាបក្រេមទាល់តែខុសមាត់បានដឹងប្រឹង

« យើងចង់ថា ក្រេមនឹងវាពណ៍ស្លេកណាស់ឆាខ្វៃ ដូរចេញទៅ »
« ដូរចេញក៏បាន concept គេស្លូតឯងរកតែលះរហូត »
« ឆាខ្វៃ!! »
« ឆោវ វៃជីន មិនមែនឆាខ្វៃទេចា៎ » អាល្អិតក៏មិនណយ ចឹងបានដើរជាមួយគ្នាកើត តមាត់ប៉ប៉ាច់ ណាអត់ទ្រាំបានបើគេឈ្មោះ ឆោវ វៃជីន ហៅគេឆាខ្វៃៗឡើងអាក្រក់។ 

ឆោវ វៃជីន អាយុ ២០ឆ្នាំ ជាជនជាតិចិនមកនៅអូស្រ្តាលីជាមួយគ្រួសារ។ មុខងារការងារគេជាមួយថេយ៉ុងគឺដើរជាមួយគ្នា ២ឆ្នាំជាងហើយ តួនាទីគេ: stylist make up artist, manager schedule, translator, និងដៃគូសុីត្រាវជាមួយថេយ៉ុង ។

SKIP ៚
ក្រោយចេញពីក្លឹបហាត់ប្រដាល់ ជុងគុកបើកម៉ូតូរបស់គេត្រឡប់មកផ្ទះវិញ ទាំងយកសម្ដីលោកមីនមកគិត គេត្រូវតែសម្រេចចិត្តឲ្យ ច្បាស់ទៅលើរឿងនេះ បើគេពឹងតែលើការវាយតប់គ្នាបានតែការ ឧបត្ថម្ភបន្តិចបន្តួច ហើយក៏កម្រមានកីឡាករណាមានគីឡូវាយប៉ុនគេដែរ មានតែយូរៗឡើងឆាកធំម្ដងម្កាលប៉ុណ្ណោះ។

« ម៉ាក់! » រាងក្រាស់សង្ហាដោះមួកសុវត្ថិភាពទុកចូលទៅរកម៉ាក់របស់នាយ ឃើញថាគាត់មានអាយុ ៥០ឆ្នាំជាងមិនចាស់ណាស់ណាទេសម្រាប់ស្ត្រីជនជាតិកូរ៉េហើយថែមទាំងមានជំងឺប៉ះពាល់ឆ្អឹងខ្នងថែមទៀតទាមទារឲ្យមានការវះកាត់ ទើបធ្វើឲ្យគាត់ពិបាកដើរ នឹងធ្វើការងារផ្សេងៗណាស់ ដូច្នេះទើបជុងគុកខ្នះខ្នែងរកលុយសន្សំទុកព្យាបាលម្ដាយ។

MY BODYGUARD ♡Where stories live. Discover now