ភាគ04+05:ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍ ស្រីផិតក្បត់ នាងស្រីឃាតករ!!

22 1 0
                                    

ពេលព្រឹកព្រលឹម ព្រះអាទិត្យចាប់ផ្តើមរះឡើងខ្ពស់ត្រដែតបញ្ចេញពន្លឺភ្លឺជញ្ចាចជះមកកាន់បន្ទប់របស់រាងក្រាស់ថេយ៉ុងដែលកំពុងតែគេងអោបរាងកាយតូចនៅក្នុងរង្វង់ដៃ។បន្លឺបានជះមកលើផ្ទៃមុខសទន់រលោងរបស់ស៊ូវីយ៉ា ជាហេតុធ្វើឲ្យនាងត្រូវយកដៃទន់ស្រឡូនមកបាំងការពារពន្លឺភ្លាមៗ ត្របកភ្នែកក្រាស់ចាប់ផ្តើមកម្រើកឡើងតិចៗ នាងដឹងខ្លួនឡើង នាងមានអារម្មណ៍ថាឈឺនៅផ្នែកចន្លោះជើងជាខ្លាំងប្រៀបបីដូចជាត្រូវគេចាប់ហែកជាចម្រៀកៗយ៉ាងអញ្ចឹង ហើយរាងកាយនាងទាំងមូលឈឺស្រគៀសព្វសាច់អស់ទៅហើយ នាងព្យាយាមរកនឹកមូលហេតុដែលធ្វើឲ្យនាងឈឺពេញសព្វសារពាង្គកាយបែបនេះ ស្របពេលដែលរឿងទាំងអស់កាលពីម្សិលមិញលោតពេញខួរក្បាលរបស់នាង បណ្តាលឲ្យភ្នែកដែលស្រក់ស្អាតលម្អទៅត្របកភ្នែកក្រាស់ៗរលីងរលោងទឹកភ្នែកដែលរៀបនឹងស្រក់ចុះមក នាងខឹងនឹងខ្លួនឯងជាខ្លាំងដែលបណ្តោយឲ្យមនុស្សដូចជាគេមកឆក់យកភាពបរិសុទ្ធដែលនាងខំថែខំរក្សា ដើម្បីទុកឲ្យអនាគតស្វាមី ប៉ុន្តែពេលនេះវាលែងមានទៀតហើយ ខ្ទិចអស់ហើយគ្មានសល់អ្វីទេ ក៏ព្រោះតែគេម្នាក់ គេជាអ្នកបំផ្លាញគ្រប់យ៉ាងរបស់នាង នាងកាន់តែគិតទឹកភ្នែកក៏កាន់តែស្រក់តក់ៗចុះមកកាត់ផែនថ្ពាល់ដែលទន់រលោងគ្មានស្នាម មនុស្សដូចជានាង មិនងាយនឹងបង្ហាញភាពទន់ជ្រាយឲ្យអ្នកណាឃើញទេ តែនាងបែរជាបង្ហាញវាឲ្យទៅប្រុសឃោឃៅម្នាក់នេះបានឃើញទៅវិញ វាពិតជាគួរឲ្យអស់សំណើចណាស់ត្រូវទេ? បន្ទាប់ពីសម្រក់ទឹកភ្នែកអស់ចិត្តហើយ នាងបម្រុងនឹងក្រោកចេញហើយ តែក៏ត្រូវបញ្ឈប់កាលបើនាងចាប់អារម្មណ៍ថាមានដៃក្រាស់មាំទាំពោពេញទៅដោយសសៃរវាមរបស់ម្ចាស់កាយមាំ ដែលជាន់ឈ្លីនាងកាលពីម្សិលមិញនៅអោបក្រសោបនាងនៅពីក្រោយយ៉ាងណែន នាងបែរមុខទៅនាយកម្លោះថេយ៉ុងដែលកំពុងតែគេងសុខស្រួលឯណោះ លាយឡំជាមួយនឹងកំហឹងពេញទ្រូង កាន់តែមើលមុខគេនាងក៏កាន់តែខឹង ខឹងដែលគេឆក់យកភាពបរិសុទ្ធនាង ខឹងដែលគេជាន់ឈ្លីរាងកាយនាង ហើយក៏រឹតតែខឹងដែលទម្លាក់កំហុសមកលើនាង ថានាងជាអ្នកធ្វើឲ្យគេឈឺចាប់ ទាំងដែលនាងមិនស្គាល់គេផងនោះ។
ផាច់!!!
ម្រាមដៃស្រឡូនរបស់នាងតូចស៊ូវីយ៉ាបានទះកំផ្លៀងរបស់នាយកម្លោះដែលកំពុងតែគេងតាមកំហឹងរបស់នាង។ ថេយ៉ុងក្រោយពីសុីមួយកំភ្លៀងទាំងព្រលឹមពីស៊ូវីយ៉ាហើយ ក៏ត្រូវភ្ញាក់ពីដំណេកវិញទាំងមមីមមើ មុននឹងចាប់ផ្តើមជ្រួញជញ្ចើមទាំងកំហឹង តើអ្នកណាអីក៏ហ៊ានម្លេះ៉ ដែលធ្វើបែបនេះមកកាន់គេ? វាពិតជាគួរឲ្យខឹងពិមែនហើយ
"ថោកទាប លោកពិតជាថោកទាបណាស់!!" នាងតូចបន្លឺប្រយោគមួយឃ្លាទៅកាន់ថេយ៉ុងទាំងកំហឹង នាងតូចគ្រវាសដៃថេយ៉ុងដែលកំពុងតែអោបខ្លួននោះចេញមួយទំហឹង រួចស្រវេស្រវាភួយមករុំនឹងខ្លួនបម្រុងនឹងក្រោកទៅហើយតែក៏ត្រូវរាងក្រាស់ទាញនាងមកវិញទាំងកម្រោលឲ្យមកនៅក្រោមទ្រូងរបស់នាយព្រមទាំងកំហឹងពេញទ្រូង
"នាងចង់ទៅណា?! វាយយើងហើយចង់រត់គេចចឹងហេស៎?!" ថេយ៉ុងស្រែកគំហកខ្លាំងៗទៅកាន់ស៊ូវីយ៉ា ដែលនាងហ៊ានណាស់ ហ៊ានវាយគេពេលដែលគេភ្លេចខ្លួន
" មនុស្សដូចជាលោកវាសមហើយដែលត្រូវសុីមួយកំផ្លៀងទាំងព្រឹកបែបនេះនោះ!!"
"កុំបានសម្តីពេក ប្រយ័ត្នយើងទ្រាំមិនបានសម្លាប់នាងនៅត្រង់នេះ!! ហើយកុំថាយើងគ្មានធម៌មេត្តានោះ ព្រោះជានាងខ្លួនឯងទេដែលធ្វើឲ្យយើងអស់ភាពអត់ទ្រាំជាមួយនឹងនាង"
"សម្លាប់មក!!! សម្លាប់ខ្ញុំឥឡូវនេះមក ព្រោះមនុស្សដូចជាលោកវាគ្មានធម៌មេត្តាតាំងពីដើមស្រាប់ហើយ មនុស្សដូចជាលោកនាក៎ វាព្រៃផ្សៃជាងសត្វទៅទៀត អាគម្រ-"
ផាច់ !!
ផ្ទៃមុខសរលោងរបស់ស៊ូវីយ៉ាត្រូវងាកទៅម្ខាងភ្លាមៗក្រោយពីត្រូវថេយ៉ុងទះនាងមួយទំហឹងដៃរបស់មនុស្សប្រុស។ នាងតូចបែមុខមករកថេយ៉ុងវិញតិចៗ ឯគែមមាត់របស់នាងស្រាប់តែជ្រាបឈាមចេញមកក្រៅបង្ហាញយ៉ាងច្បាស់ៗទៅកាន់បុរសដែលនាងស្អប់។
"យ៉ាងមិច ព្រមស្ងាត់ហើយហេស៎? ទាល់តែសុីមួយកំផ្លៀងបែបនេះទើបព្រមស្ងាត់ឬ? ហុឹស!! មនុស្សដូចជានាងប្រើធម៌ត្រជាក់មិនចង់ ទាល់តែប្រើធម៌ក្តៅបែបនេះ"
"ខ្ញុំមិនប្រកាន់មនុស្សដូចជាលោកទេ ដោយយល់ថាលោកជាមនុស្សសតិមិនល្អ អញ្ចឹងហើយទើបខ្ញុំខ្ចិលប្រកាន់ជាមួយលោកច្រើន ហឹម!! គិតទៅលោកគួរឲ្យអាណិតណាស់ នេះដាច់ដាបដល់ថ្នាក់ជម្រិតខ្ញុំយកមករំលោភទាំងថ្ងៃ..ពុទ្ធោ!! ប្រហែលពួកស្រីៗអស់នោះមិនព្រមដាក់ទានឲ្យមនុស្សអត់ឃ្លានតណ្ហាដូចលោកទេមើលទៅ តើខ្ញុំនិយាយត្រូវដែលទេ??" ផាំង!! ពាក្យសម្តីរបស់នាងដូចជាដាល់គេចំកណ្តាលមុខយ៉ាងអញ្ចឹង នាងតូចមើលទៅទឹកមុខរបស់ថេយ៉ុងដែលកំពុងតែខឹងនឹងនាងឡើងក្រហមអស់ទៅហើយ នាងថែមទាំសើចចំអកទៅកាន់គេទៀត
"មីន យូរ៉ា!!!!" សម្រែករបស់ថេយ៉ុងលាន់ឮឡើងខ្ទរពេញបន្ទប់របស់គេប្រៀបដូចជាតោកំណាច តែវាក៏មិនបានធ្វើឲ្យស្រីតូចកោតខ្លាចនឹងគេសូម្បីតែបន្តិច ផ្ទុយទៅវិញនាងបែរជាអស់សំណើចហើយញញឹមឌឺដងទៅកាន់គេទៅវិញ។ នាយកម្លោះថេយ៉ុងក៏កាន់តែខឹងនឹងនាងទៅទៀតប្រៀបបីដូចជាមានរងើកភ្លើងកំពុងតែដុតកម្តៅពេញទ្រូងរបស់គេយ៉ាងអញ្ចឹង។
"ក៏ប្រាប់ប៉ុន្មានដងហើយថាខ្ញុំមិនមែនជា យូរ៉ា! ត្រចៀកលោកមានបញ្ហាឬក៏យ៉ាងមិច? អ៎..ឬក៏ជាភ្នែករបស់លោកទេដែលមានបញ្ហា?"
" នាងកុហក!!! នាងជាយូរ៉ាពិតប្រាកដណាស់ គិតថាយើងមិនដឹងឬ?! ទោះជានាងចង់ក្លែងបន្លំអត្តសញ្ញាណរបស់នាងយ៉ាងក៏យើងនេះនៅតែមើលដឹងថាជានាង! នាងស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍ ស្រីផិតក្បត់ នាងឃាតករ!!!!!!" ថេយ៉ុងស្រាប់តែគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ដល់ថ្នាក់កម្រោលចូលខ្លួន ហ៊ានលូកដៃច្របាច់ករបស់នាងតូចស៊ូវីយ៉ាជាមួយនឹងកំហឹងគំនុំគុំគួនរបស់គេយ៉ាងខ្លាំងធ្វើឲ្យស្រីតូចសឹងតែដាច់ខ្យល់ស្លាប់ទៅហើយ
"អឹក!! លែង..អឹក..លែង..ខ្ញុំ ហុឺ.." ទោះបីជានាងព្យាយាមយកដៃរបស់នាងទាញដៃរបស់ថេយ៉ុងចេញពីបំពង់កនាងក៏ដោយ ក៏កម្លាំងដៃមនុស្សស្រីដូចជានាងមិនអាចទប់ទល់នឹងកម្លាំងដៃរបស់បុរសមាឌមាំ គីម ថេយ៉ុងបានដែរ។
"នាងសមតែស្លាប់!!! នាងស្រីឃាតករ!!" រាងក្រាស់កាន់តែសង្កត់ច្របាច់កនាងខ្លាំងទៅៗ នាយពេលនេះដូចជាមនុស្សរោគចិត្តយ៉ាងចឹង។ ឯស៊ូវីយ៉ា ដោយទ្រាំលែងបាននាងក៏លើកជើងធាក់ចំប្អូនប្រុសរបស់ថេយ៉ុងយ៉ាងដំណំ ដែលធ្វើឲ្យថេយ៉ុងត្រូវប្រលែងដៃពីបំពង់កនាង ប្តូមកខ្ទប់ប្អូនប្រុសរបស់នាយដែលពេលនេះវាអួល ចុកស្ទើតែស្លាប់ទៅ។ ដែលនេះវាឱកាសដែលអាចស្រីតូច រួចផុតពីកណ្តាប់ដៃរបស់បីសាចកំណាចម្នាក់បាន
"ហុឹស!! ខិះ ខិះ..ហុឺ" នាងតូចយកដៃមកអង្អែលបរិវេនករបស់ខ្លួនដោយដកដង្ហើមញាប់ស្អេកស្ទើតែមិនដល់គ្នា។ ឯនាយកម្លោះដែលកំពុងតែដេករមួលខ្លួនឯណោះកំពុងតែថ្ងួច ថ្ងូយ៉ាងឈឺចាប់នៅចន្លោះជើងរបស់គេ
"ស្ហឺត អូយ៎!! នាង!! នាងហ៊ានណាស់ ហ៊ានដែលយកជើញដ៏គម្រក់របស់នាងមកធាក់កូនយើង បើកូនយើងប្រើការលែងកើតអ្នកណាទទួលខុសត្រូវហ៎ាស?!!"
" ក៏មកពីលោក!! នៅសុខៗក៏ស្រាប់តែមកច្របាច់កខ្ញុំដូចជាមនុស្សរោគចិត្ត ឡប់សតិ !!" គេក៏ជាអ្នកបង្ករឿងមុន សមហើយដែលនាងត្រូវធ្វើបែបនេះ បើមិនធ្វើបែបនេះទេនាងច្បាស់ដាច់ខ្យល់ស្លាប់ព្រោះតែកម្លាំងដៃដែលគេចាប់ច្របាច់កនាងជាមិនខាន នាងធ្វើបែបនេះព្រោះតែចង់ការពារខ្លួនឯងពីកណ្តាប់ដៃគេទេតើ។ ថេយ៉ុងមិនតប ដោយគេព្យាយាមក្រោកនាំខ្លួនមួយអស់កំពស់ដោយរាងកាយរបស់គេមានត្រឹមកន្សែងរុំជាប់នឹងចង្កេះប៉ុណ្ណោះ គេសម្លឹងមុខនាងព្រមជាមួយកែវភ្នែករឹង កំព្រឹស កាចសាហាវទៅ ដែលធ្វើឲ្យនាងតូចដែលនៅលើគ្រែចាប់ផ្តើមភ័យនឹងការសម្លឹងរបស់គេ
"លោកសម្លឹងស្អី?!! ឈប់សម្លឹងខ្ញុំទៅ ហើយដោះលែងឲ្យខ្ញុំត្រឡប់ទៅវិញទៅ ខ្ញុំមិនចង់ឃើញមុខមនុស្សចង្រៃយ៍ដូចជាលោកទេ វាគួរឲ្យខ្ពើ-អាយ៎" នាងរៀបនឹងបញ្ចប់សម្តីរបស់ខ្លួនទៅតែក៏ត្រូវបញ្ឈប់ប្តូរមកជាសម្រែកដ៏ឈឺចាប់ជំនួសវិញ ព្រោះត្រូវរាងក្រាស់ចាប់បោចសក់នាងពីក្រោយមួយទំហឹងស្ទើរតែរបូតលលាដ៍ក្បាលទៅហើយ
"លោកឆ្កួតហើយ!! ឆាប់លែង យកដៃស្មោគគ្រោករបស់លោកចេញពីសក់ខ្ញុំទៅ អាថោកទា- អាយ៎" សម្រែករបស់នាងត្រូវពន្លឺម្តងទៀតពេលត្រូវនាយកម្លោះថេយ៉ុងចាប់អូសនាងស្ទើតែធ្វើឲ្យនាងធ្លាក់ពីគ្រែទៅហើយ។ ស៊ូវីយ៉ាខំប្រឹងស្រវ៉ាយកភួយមកខ្ទប់បិទបាំងរាងកាយអាក្រាតរបស់ខ្លួន មុននឹងដើរទៅតាមថេយ៉ុងដែលកំពុងខ្ញាំសក់នាងអូសទាញនាងទៅតាមកម្លាំងដៃរបស់គេប្រៀបបីដូចជាសត្វធាតុ។ ទោះបីជានាងខំរើបម្រាស់យ៉ាងយ៉ាងណាក៏ដោយក៏គេមិនព្រមបញ្ឈប់វាត្រឹមនឹងដែល គេបន្តអូសដល់បន្ទប់មួយដែលងងឹតស្លុបត្បិតថាវាជាបន្ទប់ដាក់ឥវ៉ាន់ចាស់ៗ
*ព្រូស!!
រាងកាយស៊ូវីយ៉ាត្រូវខ្ទាតចូលទៅក្នុងបន្ទប់នោះទាំងកម្រោលក្រោមស្នាដៃប្រុសបីសាចថេយ៉ុង។ នាងតូចងាកមកមើលនាយកម្លោះទាំងកំហឹង ខឹងដែលនាងមិនអាចធ្វើអ្វីគេបាន នាយកម្លោះថេយ៉ុងក៏បន្ទន់ចង្គង់នៅនឹងមុខនាងបន្តិចមុននឹងយកដៃដែលពោពេញទៅដោយសសៃរវាមទៅវែកសក់វែងអន្លាយដែលបិទបាំងផ្ទៃមុខស្រស់ផូផង់របស់នាងក្រមុំ
"អុឹស!! កុំយកដៃស្មោគគ្រោករបស់លោកមកពាល់ខ្ញុំឲ្យសោះ!" នាងងាកគេចចេញពីថេយ៉ុងដែលកំពុងតែវែកសក់នាងដោយការស្អប់ខ្ពើម អាចថានាងខ្ពើមរអានឹងថេយ៉ុងណាស់នាគ្រានេះ គ្រាដែលគេធ្វើទង្វើគួរឲ្យស្អប់ដាក់នាង។
" យ៉ាងមិច?! គ្រាន់តែប៉ុន្នឹងនាងកំណាញ់ដែរឬ?! គិតថាយើងចង់យកខ្លួនទៅបៀតជាមួយនឹងឃាតករដូចជានាងឬ?! យើងធ្វើបែបនេះក៏ដើម្បីតែការសងសឹកប៉ុណ្ណោះ!! យើចង់ឃើញនាងឈឺចាប់ដូចជាយើងរាប់ពាន់រាប់រយដង" ថេយ៉ុងយកដៃទៅច្របាច់មាត់នាងខ្លាំងៗសឹងតែបាក់ថ្គាមរបស់ស្រីក្រមុំទៅហើយតាមកំហឹងដែលគេកំពុងតែមាន ព្រមទាំងបោះពាក្យសម្តីមួយឃ្លាដែលធ្វើឲ្យនាងក្រមុំហួសចិត្តជាខ្លាំង។ នាយកម្លោះថេយ៉ុងគ្រវាសមុខនាងទៅម្ខាងតាមដៃកម្លាំងយក្សរបស់គេ
"អ្នកណាជាឃាតករ?! លោកគួរតែរៀននិយាយឲ្យស្រួលស្តាប់បន្តិចទៅ ចាប់ខ្ញុំយកមករំលោភ បោះពាក្យសម្តីមើលងាយមើលថោកមកកាន់ខ្ញុំហើយនៅមកចោទប្រកាន់ថាខ្ញុំជាឃាតករទៀត ចិត្តគំនិតលោកសាងពីអី?! ហេតុអីក៏អាក្រក់ឃង់ឃ្នងឃោឃៅបែបនេះ? ខ្ញុំទៅមានគំនុំគំគួនជាមួយលោកតាំងពីពេលណា?! កុំយកគំនុំរបស់លោកជាមួយនឹងអ្នកដទៃមកទម្លាក់លើមនុស្សមិនដឹងអីដូចជាខ្ញុំ!!"
"មនុស្សមិនដឹងអីអញ្ចឹងឬ?! នាងបាត់ការចងចាំមែនទេ? អ៎..ឬក៏មកពីដើរហាច់ហើកន្ធែកលើកជើងឲ្យប្រុសច្រើនពេកទើបបណ្តាលឲ្យនាងឆ្កួតលីលាដ៍មិនដឹងរឿងអីបែបន- ផាច់!!" នាយម្លោះត្រូវងាកមិខទៅម្ខាងភ្លាមៗតាមកម្លាំងដៃរបស់ស្រីតូច។ ឯនាងតូចក្រោយពីទះគេហើយ ក៏ចាប់ផ្តើមក្រហមភ្នែក អួលៗដើមក ដៃនាងក្តាប់ចូលគ្នាឡើងប៉ោងសសៃទៅហើយ ព្រោះនាងខឹងហើយក៏ឈឺចិត្តនឹងសម្តីដែលគេមើលងាយនាង។ គេហាក់មិនផ្តល់តម្លៃឲ្យនាងទាល់តែសោះ សម្តីរបស់គេនិយាយចេញមកម្តងណាក៏ដូចជាជះលាមកទាំងធុង វាគួរឲ្យស្អប់
" នាងទះយើង2ដងហើយណា មីនយូរ៉ា!!! " នាយកម្លោះសង្គ្រៀតធ្មេញទាំងខឹងសម្លឹងមើលទៅមនុស្សស្រីដែលក្លាហាន ក្លាហានហ៊ានទះគេ ទាំងដែលពីមុនមកគ្មានអ្នកធ្វើទង្វើដាក់គេឡើយ គ្រប់គ្នាឲ្យតែលឺឈ្មោះគេក៏ខ្លាចរអាគ្រប់គ្នា តែមើលនាងចុះ នាងមិនបានខ្លាចរអានឹងគេសូម្បីតែបន្តិច វាពិតជាគួរឲ្យខឹងណាស់។
"ប៉ុន្នឹងខ្ញុំគិតថាវានៅតិចទៀតផងសម្រាប់លោក!!" សម្លេងរបស់នាងប្រែជាក្រងួលៗ ឯភ្នែករបស់នាងឡើងក្រហមដូចម្ទេសទុំ ត្បិតថានាងខំប្រឹងទប់ភាពទន់ខ្សោយ មិនចង់សម្រក់ទឹកភ្នែកចំពោះបុរសដែលនៅនឹងមុខនាងឡើយ
"ល្អ!! អ៊ីចឹងនៅក្នុងនេះលេងជាមួយកណ្តុរឲ្យសប្បាយទៅ!!"
គ្រាំង*
ទ្វារបន្ទប់ត្រូវបានបិទយ៉ាងខ្លាំងក្រោមស្នាដៃនាយកម្លោះថេយ៉ុង
ផាំង ផាំង!!!
"ឆាប់បើកទ្វា!! លោកគ្មានសិទ្ធមកឃុំខ្ញុំទុកបែបនឹងទេ!!ឆាប់បើកទ្វារវិញមក អាគម្រក់ អាតិរិច្ឆាន ឆាប់បើកទ្វាឲ្យខ្ញុំ ហុឺ" ស៊ូវីយ៉ាស្រែកបណ្តើគោះទ្វាបណ្តើរដើម្បីឲ្យថេយ៉ុហដោះលែងនាងខណ:ដែលថេយ៉ុងកំពុងតែចាក់សោបន្ទប់ពីខាងក្រៅ គេឆ្កួតហើយដែលនៅសុខៗមកចាប់ឃុំនាងស្រស់ៗបែននេះនោះ
"អង្វរទៅ!! អង្វរយើងទៅ យើងនឹងដោះលែងនាង"
"ខ្ញុំសុខចិត្តស្លាប់ក៏មិនអង្វរលោកដែរ អាថោកទាប!! លោកឯងវាឆ្កួតហើយ"
"អឺ!! យើងវាឆ្កួត ឆ្កួតដោយសារតែនាង!! "
"ឆាប់ដោះលែងខ្ញុំ ខ្ញុំចង់ទៅផ្ទះ!! ខ្ញុំនៅមានលោកយាយនិងប្អូនត្រូវមើលថែរ ពួកគេនឹងបារម្ភបើសិនជាមិនឃើញខ្ញុំទៅផ្ទះ!! លឺទេ?! ឆាប់បើកទ្វារ ផាំង..ផាំង!!" ស្នូគោះទ្វានៅតែបន្លឺឡើងក្រោមស្នាដៃរបសនាងតូច ដែលខំស្រែកឲ្យបុរសនៅខាងក្រៅដោះលែងនាង តែវាក៏មិនបានផលត្បិតថានាយកម្លោះថេយ៉ុងមិនដឹងជាចេញពីមុខបន្ទប់នេះតាំងពីពេលណាមកទេ ធ្វើឲ្យនាងតូចអស់សង្ឃឹមក្នុងការបន្តគោះទ្វារឲ្យគេដោះលែងនាង។នាងសម្រូតខ្លួនបន្តិចម្តងៗរហូតដល់ផ្ទៃឥដ្ឋការ៉ូដែលត្រជាក់ស្រេប សម្បូរទៅដោយធូលីដី។ នាងតូចអោនមុខយំយ៉ាងកំសត់នៅក្នុងបន្ទប់ដែលពោពេញទៅដោយរបស់របរចាស់ៗដែលសុទ្ធតែធូលី។ នាងតូចអង្គុយសម្រក់ទឹកភ្នែកទាំងញ័រខ្លួនទទ្រើកដូចជាកូនសត្វ សភាពនាងពេលនេះគឺពិបាកមើលខ្លាំងណាស់ សក់ក្បាលឡើងកន្ទ្រីងកន្រ្ទើង ឯមុខមាត់វិញក៏ជោគជាំដាបទៅដោយទឹកភ្នែក រាងកាយនាងគ្មានសម្លៀកបំពាក់ទេ មានត្រឹមតែភួយមួយសម្រាប់បិទបាំងប៉ុណ្ណោះ
"អ្ហឹក..! ហុឺ លោកយាយ តើពេលនេះលោកយាយយ៉ាងមិចទៅហើយ? ហុឹក លោកយាយច្បាស់ជាបារម្ភពីចៅខ្លាំងណាស់ហើយត្រូវទេ? អ្ហឹក ចៅ...ចៅនឹកលោកយាយណាស់ ហុឺ!! ចៅចង់ទៅផ្ទះ ចៅនឹកផ្ទះខ្លាំងណាស់ ហុឹក!! "

ស៊ូវីយ៉ានាងពិតជាឈឺចិត្តខ្លាំងណាស់ ដែលនៅសុខៗស្រាប់ត្រូវបុរសចម្លែកនេះចាប់មកធ្វើបាបជាន់ឈ្លី គ្មានត្រាប្រណីដល់នាងអ្វីបន្តិចសោះ នាងចង់ដឹងណាស់ ចង់ដឹងថាអ្នកណាទៅជា មីន យូរ៉ា តើម្នាក់មោះបានធ្វើអីទៅលើគេខ្លះបានជាគេហាក់ស្អប់អ្នកដែលឈ្មោះយូរ៉ានោះខ្លាំងម្លេះ? ហើយហេតុអីបានជាគេថានាងជាយូរ៉ា? នាងនិងយូរ៉ាមានមុខមាត់ដូចគ្នាណាស់ឬ?បានជាគេច្រឡំ
នាងបានត្រឹមតែឆ្ងល់ ត្បិតថាគ្មានអ្នកណាអាចមកស្រាយចម្ងល់របស់នាងបានក្រៅពីគេ គីមថេយ៉ុង ..

You've reached the end of published parts.

⏰ Last updated: Nov 30, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង វង្វេងស្នេហ៍ [ស៊េរី: ភ្លើងគំនុំ]Where stories live. Discover now