(ផ្តើមរឿង)
មានភូមិគ្រឹះមួយមើលទៅដូចជារាជវាំងក៏ព្រោះតែវាធំស្កឹមស្កៃអ្នកមិនដឹងអាចច្រឡំថាជារាជវាំងផងមិនដឹង។ហើយភូមិគ្រិះនេះជាភូមិគ្រឹះត្រកូលkimដែលល្បីសុះសាយទូទាំងប្រទេស។មួយទៀតលោកគីមក៏មានកូនប្រុសម្នាក់ ហើយគេមានរូបសម្រស់សង្ហាដូចព្រះរាជបុត្រយ៉ាងចឹង ស្បែកសស្អាត មុខស្រួច រាងខ្ពស់ ហើយក៏ឈាមត្រជាក់ផងដែរ ហើយគេម្នាក់នោះមានឈ្មោះថាkim taehyungមានវ័យ27ឆ្នាំ។
_______________
នៅក្នុងហាងកាហ្វេមួយមានមនុស្សចូលច្រើនកុះករអ្នកធ្វើការនៅទីនោះក៏ព្យាយាមធ្វើការខ្លាំងណាស់ដែរ។ពួកគេធ្វើការយ៉ាងញាប់ដៃញាប់ជើងស្ទើតែដកដង្ហើមមិនដល់គ្នា ត្បិតថាហាងនេះមានមនុស្សចូលមកជាច្រើន។ពេលនោះមាននាងតូចម្នាក់ដែលនាងមានឈ្មោះ LI suviyaមានអាយុ19ឆ្នាំ នាងមានរូបរាងស្អាតណាស់ដែលប្រុសណាមើលក៏បាក់ចិត្តលង់ស្រឡាញ់នាងភ្លាមៗក៏ថាបានដែរ តែគួរឲស្តាយដែលគ្រួសាររបស់នាងមានភាពខ្វះខាតខ្លាំងណាស់ដែលធ្វើឲsuviyaធ្វើការទាំងព្រឹកទាំងថ្ងៃស្ទើតែគ្មានពេលសម្រាក។នាងកំពុងតែលើកយកកាហ្វេមកឲបុរសដែលនៅអង្គុយនៅក្នុងហាង។នាងប្រញ៉ាប់ខ្លាំងណាស់ហើយក៏មិនប្រយ័ត្នក៏ទៅបុកនឹងបុរសម្នាក់ដែលធ្វើឲគេរលាកកាហ្វេនោះ។ហើយបុរសម្នាក់គឺគ្មានអ្នកណាទេក្រៅពីkim teahyungដែលជាទាយាទតែម្នាក់របស់ត្រកូលkimនោះទេ។ពេលនេះនាងតូចភ័យមិនស្ទើទេដែលធ្វើឲ្យកាហ្វេកំពប់រលាកភ្ញៀវបែបនេះ នាងប្រញ៉ាប់និយាយសុំទៅកាន់ថេយ៉ុងយ៉ាងលឿន
"សុំ..សុំ..ទោសលោក..ខ្ញុំគ្មានចេតនាទេ"suviya
(មីន យូរ៉ា!! ជានាងមែនទេ?! ស្រីផិតក្បត់!) ថេយ៉ុងឈរស្ងៀមសម្លឹងមុខនាងតូចបន្តិចត្បិតថាមុខរបស់នាងដូចម្នាក់នោះខ្លាំងណាស់ ដែលអាចឲ្យគេឃើញមុខនាងហើយភ្លើងគំនុំដែលដកជាប់ក្នុងចិត្តគេទាំងប៉ុន្មានច្រាលចេញមកក្រៅភ្លាមៗ
"នេះនាងគ្មានភ្នែកទេមែនទេដែលដើរគ្មានមើលមុខមើលក្រោយបែបនេះ!ហាស៎.."teahyungស្រែកកំហកខ្លាំងដែរធ្វើឲអ្នកក្នុងហាងនោះងាកមកចាប់អារម្មណ៍ពួកគេទាំងពីរ
"ខ្ញុំសុំទោសពិតមែនលោក!ខ្ញុំមិនបានតាំងចិត្តទេឲ្យខ្ញុំសុំទោស"suviyaនាងនិយាយទាំងអោនមុខចុះដឹងកំហុស នាងក៏មិនចង់ឲ្យមានរឿងនេះកើតឡើងដែរ
"គិតថាសុំទោសហើយនាងរួចខ្លួនមែន!ហុឹស.."
"អូយ៎!"ថេយ៉ុងចាប់កន្ត្រាក់ដៃនាងឲទៅតាមគេយ៉ាងខ្លាំង
"មកតាមយើង"ថេយ៉ុងនិយាយមកកាន់នាងដោយការខឹងសម្បា ពេលនេះគេដូចជាខឹងខ្លាំងណាស់អញ្ចឹង ព្រោះថាគេជាមនុស្សដែលមិនចេះទប់កំហឹងខ្លួនឯងនោះទេ គេខឹងពេលណាក៏បញ្ចេញវាពេលនោះឯង ហើយវាក៏ដូចជាពេលនេះដែលគេកំពុងតែខឹងនឹងស៊ូវីយ៉ាទាំងដែលនាងគ្មានចេទនាធ្វើឲ្យកាហ្វេរលាកគេផងនោះ
"លោក!លែង..លោក..ចង់នាំខ្ញុំទៅណា?..លែង!អឹស!"suviyaក៏កន្ត្រាក់ដៃពីគេវិញ
"នាងហ៊ានកន្ត្រាក់ដៃយើងផងហេស..បាន"ថេយ៉ុងនិយាយឡើងទាំងខឹង
"អាយ៎!"teahyungក៏លើកស៊ូវីយ៉ាមកដាក់លើស្មានហើយនាំនាងចេញពីហាងកាហ្វេដើរសម្តៅទៅឡានរបស់គេទាំងកំហឹង
ព្រូស៎!!
"អូយ!"ចូលដល់ក្នុងឡានថេយ៉ុងក៏ទំលាក់នាងមិនសំចៃដៃ
"នេះលោកទំលាក់ខ្ញុំខ្លាំងយ៉ាងនឹងមិនដឹងខ្ញុំឈឺទេឬយ៉ាងមិច"ស៊ូវីយ៉ានិយាយឡើងទាំងយកដៃមកអង្អែលត្រគាកមិនដឹងបាក់ឬក៏អត់ទេនៀក៎មនុស្សអីកម្លាំងមើលតែយក្សទៅហើយ
"បិទមាត់!"ថេយ៉ុង
"អាលោកឆ្កួត!"ស៊ូវីយ៉ា
"អ្ហឹម!"ថេក៏បែមកនាងរួចក៏ចាប់បឺតនាង
"ហុឹស"ស៊ូវីយ៉ាក៏រុញគេចេញពីនាង
"បើនាងហ៊ានតែឡូឡាទៀតនាងត្រូវធ្ងន់ជាងជាមិនខាន"ថេយ៉ុងនិយាយមើលមុខនាងទាំងញញឹមចុងមាត់
"...."នាងក៏ព្រមស្ងាត់ទៅតាមគេ
YOU ARE READING
រឿង វង្វេងស្នេហ៍ [ស៊េរី: ភ្លើងគំនុំ]
Historia Cortaការឈឺចាប់បានផ្លាស់ប្តូរមនុស្សដែលតែងតែស្លូតត្រង់ សុភាពបុរស ប្រែក្លាយទៅជាមនុស្សដែលគ្រប់គ្នាខ្លាចរអា...ក៏ព្រោះតែ"ស្នេហា"។ធ្វើឲ្យគេចងគំនុំគំគួនដែលនាងហ៊ានក្បត់និងបោកប្រាស់គេ។ តែចុងក្រោយគេសងសឹកខុសមនុស្ស ព្រោះមនុស្សដែលក្បត់គេមានបងប្អូនភ្លោះ!! គេសងសឹកទ...