5.ពួកយើងកុំជួបគ្នា

493 30 8
                                    

ស្នាមស្នេហ៍
    Part05
    " ទេ..ខ្ញុំមិនបានបារម្ភពីលោកឡើយ!" នាងតូចក៏ប្រញាប់គេចវេសពីភ្នែករបស់គេយ៉ាងលឿនខ្លាចថាគេចាប់បាននោះអី
    " មិនបារម្ភ? ចោះធ្វើទង្វើបែបនិងដើម្បីអ្វី!!ខ្សឺត!!"  រាងក្រាសនិយាយឡើងយ៉ាងច្រឡឺមនិងអោនទៅជិតនាងថើបសៀតផ្ការរបស់នាងថ្នមៗធ្វើឲនាងព្រឺអស់ឆ្អឹងខ្នង!
    " លោកឆ្កួតឬ!" នាងតូចក៏រុញជីមីនចេញតែក៏ត្រូវជីមីនចាប់ទាញឲមកអឹបនិងខ្លួនរបស់គេយ៉ាងស្និតស្នាលតែម្តងធ្វើឲនាងបើកភ្នែកធំនៅការប្រហើនរបស់គេ នេះហេតុអីគេអីឡូវរោគចិត្តយ៉ាងនេះ!
    " បងឆ្កួតព្រោះអូន!" រាងក្រាសនិយាយឡើងសម្លឹងមុខនាងមិនដាក់ភ្នែកបាញ់ក្រសែភ្នែកយ៉ាងស្រទន់ទៅកាន់នាង
    " កុំមកឆ្កួតជាមួយខ្ញុំជីមីន!!អួយយ!" នាងនិយយាមិនទាន់ចប់ផងក៏លឺសំឡេងពីអ្នកម្ខាងទៀតដែលកំពុងតែអោបចង្កេះមួយក្តាប់របស់នាង! ព្រោះថាមុននិងនាងរុញមុខគេមួយទំហឹងដោយភ្លេចគិតថាគេមានរបួស
    " លោកយ៉ាងមិចហើយ! ទៅជាមួយខ្ញុំ ខ្ញុំរុំរបួសឲ..!" នាងតូចនិយាយហើយក៏ទាញដៃជីមីនចាកចេញពីបន្ទប់VIPទៅរកបន្ទប់ធ្វើការរបស់នាងដោយកាត់មុខអ្នកបម្រលជាច្រើនធ្វើពួកគេឆ្ងល់និងទំនាក់ទំនងចៅហ្វាយរបស់ពួកគេ
    +Office
    បន្ទាប់ពីចូលទៅដល់ក្នុងបន្ទប់នាងតូចហើយរាងក្រាសក៏ត្រូវនាងទាញឲមកអង្គុយនិងសាឡុងរបស់នាងហើយនាងដើរទៅរកថ្នាំ ! ជីមីនក៏សម្លឹងជុំវិញខ្លួនរបស់គេសម្លឹងនើលទៅរូបគំនូរនិងរបស់របប្រណីតៗដែលដាក់តាំងនៅបន្ទប់ការងាររបស់នាង
    " នៅស្ងៀមខ្ញុំលាបរបួសឲ!" នាងតូចដាក់ខ្លួនអង្គុយលើសាឡុងដើម្បីងាយស្រួលក្នុងការលាបថ្នាំឲនាយដែលជាប់កែមមាត់របស់គេមើលកាន់តែជិតកាន់តែដឹងថាគេពិតជាសង្ហាខ្លាំងណាស់ សឹងតែនាងភ្លឹកទៅហើយ
    " បើឈឺប្រាប់ខ្ញុំ!" នាងនិយាយហើយខំរងអារម្មណ៍ហើយបន្តលាបថ្បាំឲគេយ៉ាងយកចិត្តទុកដាក់ ធ្វើឲជីមីមើលនាងមិនដាក់ភ្នែក ពេលដែលបាងនៅកាន់តែជិតក្លិនរបស់នាងកាន់តែសាយភាយពេញច្រមុះរបស់គេតែម្តង
    " អួយយ..ឈឺ!" បោកប្រាស់
    " សុំទោសខ្ញុំរៀងជ្រុលដៃបន្តិច!" បាងតូបក៏និយាយប្រាប់ទៅកាន់គេនិងព្យាយាមបន្ថយកម្លាំងដៃជាងនេះ។ មិនបានប៉ុន្មាននាទីផងនាងក៏បានលាបថ្នមគេរួចរាល់
    "សម្រស់អូននៅតែស្អាតដដែល!" រាងក្រាសនិយាយឡើងទាំងដែលមុខរបស់គេនៅជិតគ្នា នាពេលនៅបេះដូងពួកគេពិតជាលោតខ្លាំងណាស់ជិតនិងប៉ះបបូរមាត់គ្នាទៅហើយនាងក៏កាត់ផ្តាច់ដោយងើបយ៉ាងលឿនទាំងអៀនខ្មាស
    " ខ្ញុំមានរួចហើយលោកអាចទៅវិញបាន!" នាងតូចនិយាយទាំងប្រញាប់ដើរចាកចេញពីofficeរបស់ខ្លួនដើម្បីប្រញាប់ទៅជួបប៉ារបស់នាងដែលកំពុងតែខឹងនាងនោះអី
    " ឆេ..ចាំបងផង.." រាងក្រាសក៏ប្រញាប់រត់ទៅតាមនាងតូចតែនាងល្អិតនេះដើរលឿនណាស់
    " លឺបងប្រាប់ឲចាំបងដែលទេ "រាងក្រាសនិយាយ៉ាងលឺទៅកាន់នាងធ្វើឲបុគ្គលិកឈរមើលទាំងភ្ញាក់ផ្អើលថាប្រុសម្នាក់នេះជានរណាគេ?
    " គួរឲធុញណាស់ ..ស្រែកមិនចេះខ្មាសគេទេឬ!" នាងក៏ញេតៗដាក់គេវិញទាំងសម្លក់គេមិនឈប់ រាងក្រាសហាក់មិនខ្វល់ក៏ដើរមកជិតនាងហើយនិយាយ
    " ពួកយើងទៅបានហើយ!" មើលសម្រីគេចោះនិយាយធ្វើដូចមែនទេនចឹងនាងអត់ហួសចិត្តមិនបានថែមទាំងកាន់ដៃនាងធ្វើឲនាងអៀមិនស្ទើរដែលនិងហា ខានមានបុរសណាកាន់ដៃនាងក្រៅពីប៉ានាងយូរហើយតាំងពីបែកគ្នាជាមួយនិងគេ
    "អាឆ្កួត!" នាងជេរគេហើយក៏ដើរចេញមកក្រៅជាមួយនាង
    " បានហើយលេងដៃខ្ញុំទៅ!"នាងក្រវាសដៃចេញពីគេទាំងមុខមិនស្រស់
    " ខ្ញុំគិតថាពួកយើងកុំជួបគ្នាទៀតអី !"នាងតូចនិយាយហើយក៏ដើរចាកចេញទៅបាត់យឯាងលឿនធ្វើឲគេហាក់គាំងនិងសម្តីនាង នាងស្អប់គេដល់ម្លឹងឬ? គេចង់ផ្សារភ្ជាប់ទំនាក់ទំនងសារជាថ្មីមិនបានទេឬ?ហេតុអីបានជាចាំបាច់ជ្រើសរើសការដើរចេញ?
    " ខ្ញុំអាក្រក់ខ្លាំងណាស់មែនឬទេបានជានាងមិនព្រមទទួលយកខ្ញុំ ! មែនហើយខ្ញុំមិនសមទទួលបានការលើកលេងទោសពីនាងឡើយ!" រាងក្រាសនិយាយឡើងទាំងសម្លឹងមើលនាងពីចម្ងាយមិនឈប់ទឹកភ្នែកស្ទើរតែទប់មិនជាប់ឡើយ គេដឹងថាគេខុសហេតុអីមិនផ្តល់ឪកាសឲគេបានកែរខ្លួន?  គេក៏មិនចង់បានបែបនោះឡើយតែធ្វើយ៉ាងមិច! នាងគួរតែយល់ពីគេ?
    " ហឹក..ហឹក..ហឹក..ខ្ញុំស្អប់ខ្លួនឯងណាស់ដែលមិនអាចឈប់ស្រឡាញ់លោកបាន..ហឹក..!"ចំណែកនាងតូចនេះវិញនាងក៏មិនខុសពីគេដែលនាងដើរចេញពីគេទាំងទឹកភ្នែកតែម្តងនាងទទួលស្គាល់ថានាងនៅតែស្រឡាញ់គេដដែលមិនប្រែឡើយ ហើយក៏គ្មានថ្ងៃឈប់តែនាងត្រូវបញ្ឍប់វា!ព្រោះថានាងមិនចង់ប៉ានាងមិនសប្បាយចិត្តឡើយ !
    " ខ្ញុំស្អប់លោក..ខ្ញុំស្អប់លោក!!" នាងតូចក៏ដាក់ខ្លួនអង្គុយលើបង់ទាំងទឹកភ្នែកហូរដូចចាក់ទឹក  មិនឈប់សោះនាងពិបាកទប់ខ្លាំងណាស់ នាងហត់ណាស់ចិត្តនៅតែស្រឡាញ់គេតែមិនអាចឡើយ នាងមិនចង់បកក្រោយឡើយ ព្រោះថាគេធ្វើនាងស្ទើរស្លាប់ស្ទើរឆ្កួតទៅហើយ តែបើគិតមួយទៀតនាងពិតជាចង់នៅក្បែរគេណាស់ព្រោះតែស្រឡាញ់!តែមិនអាចឡើយ នាងមិនចង់ឲប៉ានាងស្អប់ជីមីនកាន់តែខ្លាំងឡើយ
    " ហេតុអ្វី! ជីវិតខ្ញុំទៅជាបែបនេះ ហឹក..ហឹកខ្ញុំស្អប់លោកណាស់!" នាងតូចបន្តយំដោយអោបចង្គង់នៅលើបង់ធំនោះ ទាំងក្តីឈឺចាប់នាងអាចយំតាមចិត្តព្រោះថាមិនមាននរណារំខានឡើយ!
  _____
    មិចម៉ាទេភាគក្រោយ
Thank for 500 followers 🫂🎉😭
    By: soriya
   
   
   
   
   

ស្នាមស្នេហ៍✧(Complete✓)Where stories live. Discover now