@ មន្ទីរពេទ្យ
ពេលនេះbuildកំពុងតែស្ថិតនៅបន្ទប់សង្រ្គោះ បន្ទាន់នៅឡើយ រីbibleវិញនាយកំពុងតែអង្គុយ ឱនមុខចុះ មិននិយាយអ្វីសូម្បីតែមួយម៉ាត់នៅខាង មុខបន្ទប់អាយស៊ីយូនោះ ខ្លួនប្រាណនិងខោអាវរបស់ នាយប្រឡាក់ពោរពេញដោយឈាម និងក្លិន ឆ្អាបឈាមពេញច្រមុះ តែ bibleមិនបានខ្វល់នោះ ទេនាយគិតតែពីអង្គុយធ្មឹង ឱនមុខចុះ សម្រក់ទឹក ភ្នែកចុះមកជារឿយៗដោយមិនបញ្ចេញសម្លេង សូម្បីតែមួយម៉ាត់
« buildច្បាស់ជាមិនអីទេ»នេះជាពាក្យដែលbible ប្រាប់មកកាន់ខ្លួនឯងមករហូត ដៃរបស់នាយនៅញ័រតតាត់នៅឡើយទេ រូបរាងនិងសភាពរបស់ប្រពន្ធ នាយនៅពេលនោះលោតចូលមកក្នុងខួរក្បាល នាយរហូតមិនបាត់សូម្បីតែមួយវិនាទី
ការឈ្លោះប្រកែកគ្នា និងខឹង អន់ចិត្ត របស់ពួកគេកំពុងតែហោះចូលមកក្នុងការចងចាំរបស់ នាយច្រើនទៅៗ។ បើនាយមិនខឹងដោយសាររឿងអស់នោះមនុស្សជាទីស្រទ្បាញ់របស់នាយក៏មិនស្ថិតនៅក្នុងគ្រោះថ្នាក់ស្លាប់ ឬរស់ក៏មិនដឹងបែបនេះដែរ គ្រប់យ៉ាងជាកំហុស របស់នាយតែម្នាក់គត់
«ពុទ្ធោអើយយយយយ យើងស្អប់ឯងខ្លាំងណាស់ bible sumettikul!!! ឯងគឺជាមនុស្សមិនបានការ សូម្បីតែមើលថែប្រពន្ធក៏មើលមិនបានដែរ យើង.. យើងស្អប់ឯងខ្លាំងណាស់» bibleស្រែកខ្លាំងៗ រួចស្ទុះទៅវាយជញ្ជាំង
ខ្លាំងៗទៅតាមចិត្តដែលកំពុង តែខឹងនិងខ្លួនឯងនៅពេលនេះ តែនាយពិតជាមិនបានតាំងចិត្តស្រែកដាក់ buildនោះទេ នាយមិនបានចង់ឲ្យមានរឿង អស់នេះកើតឡើងឡើយ« bible នេះbuild...buildគេយ៉ាងម៉េចហើយ?»Apoសួរញ័របបូរមាត់ភ័យខ្លាច ទឹកភ្នែកដែលបង្ហាញពី ភាពឈឺចាប់និងការបារម្ភនោះក៏ស្រក់ចុះមក ទើបmileចូលទៅឱបក្នុងចិត្តក៏បារម្ភមិនចាញ់គ្នា នោះទេ
« ហឹក ខ្ញុំមិនដឹងនោះទេ គ្រូពេទ្យមិនទាន់-»
<<ក្រាក>>
មិនទាន់និយាយចប់ផងគ្រូពេទ្យក៏ចេញមកក្រៅ
«លោកគ្រូពេទ្យតើប្រពន្ធ..ខ្ញុំយ៉ាងម៉េចទៅហើយ? »bibleរត់ចូលមកសួរ
« ពួកយើងត្រូវការឈាមប្រភេទOជាបន្ទាន់»គ្រូពេទ្យ
«យកឈាមខ្ញុំទៅ ឈាមខ្ញុំប្រភេទ O»bible(អត់ឈាមP'bibleប្រភេទអីទេអ្នកដឹងប្រាប់ផង😖)
YOU ARE READING
💙🥀Sorry my love🥀💙
Bí ẩn / Giật gânរឿងរ៉ាស្នេហាដែរកើតចេញពីការយល់ច្រលំការសម្លាប់មនុស្សដោយមិនសួរហេតុផងវិប្បដិសារីពេញមួយជីវិត