Ep3: កូនស្រឡាញ់អ្នកម៉ាក់

365 39 0
                                    


     ព្រឹកអាទិត្យរះឡើងស្រាលៗជះពន្លឺព្រះអាទិត្យចូលតាមបង្អួចប៉ះលើផ្ទៃមុខសរលាងនាយតូចធ្វើឲ្យមានការរំខានដល់ដំណេករបស់គេ ថេយ៉ុងលើកដៃតូចៗរបស់ខ្លួនញីលើត្របកភ្នែកចុះឡើងៗ ច្រត់ដៃនឹងលើពូកប្រឹងក្រោកអង្គុយទាំងឈឺភ្នែកខាងក្រោមជាខ្លាំង។

    " អូយ! ឈឺណាស់ " ក្រោកអង្គុយមិនទាន់ស្រួលផងក៏ត្រូវស្រែកភ្លាមថេយ៉ុងបង្ខំចិត្តក្រោកចុះពីលើគ្រៃដើរទៅសម្អាតខ្លួន 10នាទីក្រោយមកទើបគេចេញមកវិញជាមួយ   សម្លៀកបំពាក់ថ្មីសឹមចុះទៅខាងក្រោម ក្រោកមកនៅមិនទាន់ឃើញប្ដីនៅឡើយ។

     " អ៊ំស្រីតើលីរ៉ងគាត់ទៅណាហើយ? " ថេយ៉ុងចុះមកពីខាងលើទាំងទប់ចង្កេះចោទសួរទៅអ៊ំស្រីជាមេផ្ទះ ដែលកំពុងតែរៀបចំម្ហូបដាក់តុ

     " អ្នកប្រុសគាត់ប្រាប់ថាមានការងារទៅខាងក្រៅ គាត់ប្រាប់ឲ្យអ្នកប្រុសថេយ៍ពិសារអាហារមុនគាត់ទៅ " អ៊ំស្រីតបទៅនាយតូចហើយក៏ទាញតុឲ្យគេចូលមកអង្គុយព្រោះគាត់បានរៀបចំហើយអស់ហើយ

    ." អរគុណអ៊ំស្រី " អរគុណគាត់រួចនាយតូចថេយ៉ុងក៏ញ៉ាំបាយតែម្នាក់ឯងសឹមឡើងទៅខាងលើវិញ។ថេយ៉ុងគេគ្មានការងារធ្វើនោះទេ គឺនៅតែផ្ទះចាំតែចាយលុយដែលប្ដីឲ្យខ្លួនចង់ធ្វើក៏នាយមិនឲ្យធ្វើពេលចឹងពិបាកដែរ។

___________

     " កូនជុងលោកតាយ៉ាងម៉េចហើយ? " អ្នកស្រីចនដេភីត្រូវជាប្រពន្ធលោកចននិយាយសួរទៅនាយក្រាស់ជាកូនប្រុសពៅទៅរៀននៅប្រទេសញូវយ៉ក ក៏ដូចជានៅជួយមើលថែរលោកតាប៉ារបស់ប៉ានាយ ចនជុងគុក ជាកូនពៅនៅក្នុងគ្រួសារចននាយមានបងស្រីម្នាក់ ឈ្មោះ ចនយ៉ប៊ីន គាត់បានរៀនចប់ហើយនៅឡើយតែនាយនៅមិនទាន់ចប់ ឆ្នាំនេះនាយមានអាយុ23 ឆ្នាំទី4 នៅសល់តែ5 6 ខែទៀតនាយរៀនចប់ហើយនាយក៏នៅញូវយ៉កតាំងពីអាយុ10ឆ្នាំមកម្លេះ។ គ្រួសារចនជាអ្នកមានមុខមាត់ម្នាក់ក៏ជាអ្នកមានខ្លាំងនៅក្នុងប្រទេសញូវយ៉ក នៅកូរ៉េក៏មានដែរ។

     " លោកតា ធម្មតាទេអ្នកម៉ាក់ គ្មានអ្វីគួរឲ្យបារម្ភទេ " នាយកំលោះកម្ពស់ខ្ពស់មុខមាត់ស្រស់សង្ហារកំពុងឈរស្រោចទឹកផ្កានៅទីឃ្លាក្នុងភូមិគ្រឹះស្តុកស្ដម្ភរបស់តារបស់នាយ

 //YOU មកក្រោយ//Where stories live. Discover now