" កូនត្រូវរៀបការជាមួយលោកលីរ៉ងដើម្បីដោះបំណុលដែលម៉ាក់បានជំពាក់គេណាមួយគេក៏ស្រឡាញ់កូនដែរកូនរៀបការទៅ " អ្នកស្រីគីមហ៊ីស្រដីប្រាប់ទៅកូនប្រុសស្របពេលឃើញគេដើរចូលមកក្នុងផ្ទះ
" តែខ្ញុំមិនបានស្រឡាញ់គេទេអ្នកម៉ាក់... " នាយតូចថេយ៉ុងត្រូវជាកូនបង្កើតរបស់អ្នកស្រីគីមហ៊ីតបទៅគាត់វិញមកពីរៀនមិនទាន់បានចូលផ្ទះស្រួលបួលផងក៏ត្រូវអ្នកជាម្ដាយបង្ខំឱ្យរៀបការមានយល់ដល់អារម្មណ៍ចិត្តគេទេថាគេចង់រៀបការឬក៏អត់
" ឯងគ្មានជម្រើសបើឯងមិនរៀបការគ្រួសារយើងនឹងទៅជាយ៉ាងណា..ឯងគិតមើលទៅឯងគ្រាន់តែរៀបការធ្វើជាប្រពន្ធល្អម្នាក់ មានអីពិបាក គេក៏ជាកូនអ្នកមានទៀតមានតែដើរសុីទៅវិញទេពេលបានរៀបការជាមួយគេនោះអាកូនភ្លើ " អ្នកស្រីគីមហ៊ីចូលទៅចាប់ស្មានាយតូចនិយាយប្រាប់កូនយ៉ាងជឿជាក់នៅប្រើសម្ដីខ្លាំងៗថែមទៀតតែវាម៉េចនឹងអាចដូចដែលបានគិតនោះ យើងមិនអាចចេះតែនិយាយវាចេះតែដូចមាត់យើងឡើយ
"បើខ្ញុំរៀបការ ចុះរឿងរៀនវិញនោះ" នាយតូចសួរទៅគាត់វិញទាំងនៅសម្លៀកបំពាក់ជាសិស្សនូវឡើយ ចោទសួរទៅគាត់
"ឈប់រៀនទៅមើលថែរប្ដីឲ្យតែបានល្អទៅបានហើយ" ថាហើយគាត់ក៏ដើរទៅអង្គុយលើសាឡុកណ្តាលផ្ទះធ្វើដូចគ្មានរឿងអ្វីក៏ឡើង។នាយតូចឮសម្ដីម្ដាយហើយសែនហួចចិត្តឲ្យគេឈប់រៀនមកមើលថែរប្ដីដែលគេមិនបានស្រឡាញ់ តែម៉េចនឹងអាចជំទាស់បានទៅយើងមានសិទ្ធត្រឹមជាកូនមានតែស្ដាប់ធ្វើតាមឪពុកម្ដាយប្រាប់ទោះចិត្តមិនចង់ក៏ដោយ
" ខ្ញុំរៀបការក៏បាន តាមចិត្តអ្នកម៉ាក់ " ថេយ៉ុងថារួចក៏ឡើងទៅលើផ្ទះទាំងទឹកភ្នែក សុខៗមកត្រូវមករៀបការទាំងចិត្តមិនចង់មិនស្រឡាញ់ចំណែកអ្នកស្រីគីមហ៊ីវិញមិនបានពិបាកចិត្តដែលកូនរៀបការទេមានតែសប្បាយចិត្តដែលខ្លួនជិតក្លាយជាម្ដាយក្មេកអ្នកមាន។
3ខែក្រោយមក
នៅក្នុងកម្មវិធីមង្គលការមានកូនកំលោះកំពុងតែឈររោងចំកូនក្រមុំនៅខាងលើជាមួយតាអាចារ្យនាយតូចថេយ៉ុងអាយុទើបតែ20 ឆ្នាំរៀនឆ្នាំទី2ត្រូវឈប់រៀនមករៀបការជាមួយកូនអ្នកមានដោយចិត្តបង្ខំពីអ្នកជាម្ដាយទ្វារបានបើកឡើងបង្ហាញឲ្យយើងឃើញនាយតូចនិងអ្នកជាឪពុកលោកគីមដឹកដៃកូនប្រុសតែមួយគ្រាប់ដើរចូលខាងក្នុងមានមនុស្សជាច្រើនអង្គុយសងខាងសម្លឹងមើលទៅគេ ដើរមកដល់ខាងលើលោកគីមបានហុចដៃនាយតូចឲ្យទៅលីរ៉ងដែលត្រូវជាកូនកំលោះស្លៀកឈុតពណ៌ខ្មៅនាយញញឹមសម្លឹងមើលទៅថេយ៉ុងទាំងភ្លឹកនឹងសម្រស់របស់គេ មនុស្សដែលនាយស្រឡាញ់ពេលនេះបានក្លាយជាប្រពន្ធរបស់គេហើយ។
YOU ARE READING
//YOU មកក្រោយ//
Storie d'amoreសុំទោសដែលបងមកក្រោយគេ តែបងមិនធ្វើដូចគេនោះទេបងមិនសន្យាតែបងនឹងធ្វើឪ្យអូនជឿជាក់លើបង ថាបងគឺខុសពីគេ អរគុណបងដែលមិនខ្ពើមរអើមនឹងរាងកាយមួយនេះ Tae:btt/kook:Top 27.11.22