កូនភ្លោះម៉ាហ្វៀ CEO 🥀🔞

2.4K 149 0
                                    

ភាគទី:25

     " ម្នាល់នោះគឺជាឯងជីមីន យើងស្រឡាញ់ឯងយូរមកហើយ " យ៉ុងហ្គីប្រាប់ទៅនាយតូច ជីមីនបើកភ្នែកធំៗបុិនពងមាន់មិននឹកស្មានថាជាខ្លួន គេនិយាយលេងសើចទេដឹង
     " ឯងកុំនិយាយលេងសើចពេកអី " ជីមីនសើចទាំងមិនសមក៏មិនហ៊ានសម្លឹងមើលភ្នែកនាយ
     " យើងមិនបានលេងសើច!យើងស្រឡាញ់ឯង តើឯងព្រមស្រឡាញ់យើងទេ?" យ៉ុងហ្គីចាប់សមានាយតូចសួរទៅគេ
     " យើង....." នាយតូចនីតែមិនហ៊ាននិយាយ ឬក៏ចាំដល់គេទៅបាត់ចាំមកស្រែកយំតែម្នាក់ឯង?
     " មិនអីទេ បើឯងមិនស្រឡាញ់យើង យើងទៅវិញប្រាប់ម៉ាក់យើងហើយថាយើងនឹងរៀបការ " នាយដកដៃចុះភ្លាមពេលគេមិននិយាយ
     " យើងក៏ស្រឡាញ់ឯងដែរ!" នាយតូចបិទភ្នែកជិតឈឹងសារភាពប្រាប់ទៅគេ យ៉ុងហ្គីគាំងស្ញេញបើកភ្នែកម៉ក់ៗមើលទៅនាយតូចដែលកំពុងភ័យញ័រខ្លួន គ្រាន់តែសារភាពសោះដូចគេចាប់ចូលទៅធ្វើសង្គ្រាម ជីមីនឃើញស្ងាត់គ្មានការឆ្លើយតបពីនាយក៏សម្រេចចិត្តបើកភ្នែកវិញ បើភ្លាមបបូរមាត់នាយក្រាស់ក្របពីលើបបូរមាត់នាយតូច ជីមីននៅស្ងៀម ហាក់ភ្លឹកនៅសកម្មភាពនាយធ្វើមកលើខ្លួន បន្តិចក្រោយនាយក៏ដកមាត់ចេញវិញរួចសម្លឹងមុខនាយតូចដោយក្ដីរំភើយឥតឧបមា
     " ទៅវិញបងនឹងប្រាប់ម៉ាក់បងថាបងមិនរៀបការនោះទេ ថ្ងៃស្អែកពេលល្ងាចបងមកយកអូនទៅជួបម៉ាក់បង " នាយចាប់ដៃនាយតូចអង្អែលលើខ្នងដៃគេថើរៗ សម្ដីប្រាប់គេដោយបានដឹង
     " អឹម ដឹងហើយតែកុំហៅអូនអីដូចពិបាកស្ដាប់ណាស់ មនុស្សធ្លាប់តែជេរគ្នាឈ្លោះគ្នាមកនិយាយបងអូន "
     " ចង់ឲ្យបងហៅអូន ឯងទៀតមែនទេ? " មនុស្សស្រឡាញ់គ្នាហើយចង់អោយហៅឯងៗម៉េចនឹងបានទៅ មិនមែនមិត្តភក្តិដូចពីមុនឯណា រឿងធ្វើឲ្យស្វីតបន្តិចទៅមើល លោកមិត្ត...
     " វាមិនទំលាប់ហ្នឹងហើយ "
     " ចឹងទំលាប់ឲ្យហើយទៅ តទៅបងហៅអូនថាអូនៗអូនក៏ដូចគ្នាអូនក៏ត្រូវហៅបងថាបងដែរ "
     " អត់ទេ!យើងមិនហៅបង យើងហៅឯង " ជីមីនងើបមុខពើងទ្រូងធ្វើមុខឌឺដាក់នាយ គេចង់ហៅឯងច្រើនជាងបង សុខៗមកហៅបងធ្វើមិនបានជាដាច់ខាត
     " មិនហៅមែនទេ បាន! "
     " ហាសហា អាស្លេកឈប់ចាក់យើងរសើបណាស់ ហាសហា " ជីមីនសើចកាច់.កពេលនាយចាក់ចង្កេះខ្លួន ខំប្រឹងនិយាយទាំងសើចប្រាប់គេឲ្យឈប់ ចេះមកលេងធ្វើដូចកូនក្មេងទៅកើត
     " អូនហៅបងសិនទៅ បងហ្នឹងឈប់ "
     " បងឈប់ទៅអូនរសើបណាស់ " ជីមីនគ្មានជម្រើសក៏ព្រមតាមនាយពេបមាត់ហៅបង នាយក៏ព្រមឈប់ចាក់មែន
     " យ៉ុងហ្គី!តើប៉ាម៉ាក់បងព្រមទេ?ពេលបងមានសង្សារជាមនុស្សប្រុស? " ជីមីនសម្លឹងមើលមុខនាយចោតសួរទៅគេ ចុះបើប៉ាម៉ាក់នាយមិនព្រមនោះគិតយ៉ាងម៉េចទៅ ពួកគេមិនបែកគ្នាហើយ?
     " ប៉ាម៉ាក់បងគាត់មិនមែនជាមនុស្សរើសអើងប្រុសស្រឡាញ់ប្រុសនោះទេ គាត់ព្រមបើបងធ្វើអ្វីដែលខ្លួនស្រឡាញ់ អូនកុំបារម្ភអី មិនអីទេបងជឿលើពួកគាត់ គិតតែប៉ាម៉ាក់អូនទៅ ថាតើគាត់ទាំងពីរព្រមឬក៏អត់ "
     " គាត់ព្រម " គេឆ្លើយយ៉ាងលឿនដូចរន្ទះ ឆ្លើយយ៉ាងជឿជាក់
     " អូនជឿជាក់ដល់ថ្នាក់ហ្នឹង? "
     " អូនជឿ ពួកគាត់ក៏ដឹងថាអូនស្រឡាញ់មនុស្សប្រុសដែរ ហិហិ " តបទៅនាយហើយគេក៏សើចយ៉ាងស្រស់នៅពីមុខនាយ
     " ធ្វើស្អី? " មុខក្រញូវភ្លាម ពេលនាយលូកដៃអង្អែលពោះរាបស្មើគេ ជាសង្សារស្រឡាញ់គ្នាក៏មិនអាច បណ្ដោយខ្លួនអោយទៅអ្នកណាងាយៗដែរ បើមិនទាន់ក្បាលដល់និងកន្ទេល។
     " ជីមីន....."
     " កុំមកធ្វើមុខដូចគេវ៉ៃមិនឲ្យទេ ទោះជាសង្សារគ្នាក៏ពិតមែន " នាយតូចចាប់ដៃដែលនាយស្ទាបនោះចេញ ចង់មកលូកលោមគេផង
     " ចឹងបើជាប្ដីប្រពន្ធអូនឲ្យបងមែនទេ? "
     " ហ្នឹងហើយ! "
     " ចឹងអូនត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់បងទៅ បងទៅវិញហើយចាំជួបគ្នា " ថាចបើនាយក៏ក្រោកចេញទៅបាត់ ធ្វើឲ្យនាយតូចអេសក្បាលមិនយល់
•ថ្ងៃស្អែកពេលល្ងាច
តុក!តុក!
    សំឡេងគោះទ្វារមុខបន្ទប់នាយតូចលាន់ឮដល់អ្នកខាងក្នុង នាយតូចកំពុងតែអង្គុយញ៉ាំនំមើល ទូរស័ព្ទនោះក៏ប្រញាប់ក្រោកដើរទៅបើកទ្វារ ក្រាក...
     " លោកមកទីនេះធ្វើអី? " នាយតូចសួរទៅជុងគុកមាត់វិញនំពេញទាំងមាត់
     " បងមកលេងអូននោះអី នេះបងទិញរបស់ផ្ញើអូនដែរ " ជុងគុកលើករបស់ញាំជាច្រើន ថាហើយនាយក៏ដើរចូលទៅក្នុងដោយមិនបាន អញ្ជើញពីនាយតូច
     " ម៉េចក៏ស្គាល់ផ្ទះខ្ញុំ? " មកដល់ដាក់គូទអង្គុយនាយតូចចោទសួរទៅនាយ
     " រឿងអីដែលបងមិនស្គាល់ផ្ទះអូន ស្រួលដូចបកចេក " ជុងគុកសើចតិចៗមើលមុខគេ
     " ញ៉ាំបាយនៅ? "
     " នៅទេបងមកឲ្យអូនធ្វើអីអោយបងញ៉ាំ "
     " នៅនឹងហើយចឹង ចាំខ្ញុំធ្វើអីឲ្យលោកញ៉ាំ "
     " បាទ " ថេយ៉ុងក្រោកដើរទៅធ្វើអីញ៉ាំ មួយសន្ទុះក្រោយក៏មកវិញជាមួយបាយឆាគីមឈីពងមាន់
     " នេះញ៉ាំទៅ " នាយតូចដាក់ចានពីមុខនាយ
     " ឈ្ងុយណាស់ អូហូ... ជាតិសាហាវអូនពូកែធ្វើណាស់ " ជុងគុតលាន់មាត់សរសើរ
     " ញ៉ាំហើយទៅផ្ទះទៅប្រយ័ត្នយប់ "
     " បងអត់ទៅផ្ទះទេ បងគេងផ្ទះអូនមួយយប់ "
     " មិនឲ្យគេងទេ " ថេយ៉ុងបដិសេធភ្លាម
     " គេសុំគេងតែមួយយប់ក៏មិនបាន ចាំមើលបងនឹងទិញផ្ទះទាំងអស់នៅជិតនេះហើយបងនុងរើមកនៅជិតអូន " តែនាយចង់គេហ៊ានគ្រប់យ៉ាង ខ្វះអីលុយនាយចាយដបជាតិទៀតក៏មិនអស់ផង
     " សំបូរលុយ "
     " មិនមែនអួត តែសំបូរលុយមែន ឲ្យគេងឬអត់? " ជុងគុកនិយាយមិនខ្ចីមើលមុខគេ រវល់តែញ៉ាំបាយ
     " ចង់គេងក៏គេងទៅតែគេងលើសាឡុង ព្រោះបន្ទប់គេងមានតែមួយ មិនដូចផ្ទះអ្នកខ្លះ "
     " បងគេងលើពូក "
     " អត់គេងលើសាឡុ និយាយច្រើននោះទ្វារចេញ "
     " ចិត្តអាក្រក់ គេងសុំគេងលើពូកក៏មិនព្រមប្រពន្ធអាណាទេលោក "
     " ប្រពន្ធអាណាក៏បាន "
     " ប្រពន្ធបង....ហិហិ "
     " កុំមកសើចមានខោអាវឬអត់? "
     " អត់មាន! " ពីម៉ាត់យ៉ាងខ្លី ថាមកនេះគ្រាន់តែមកលេង តែនឹកពេកណាមួយចង់នៅជិតផងក៏សុំគេងមកតែខោអាវជាប់ខ្លួន
     " ចាំតិចចឹង " ថាហើយនាយតូចក៏ដើរទៅមើលខោអាវដែល សង្សារចាស់គេយកទៅមិនអស់យកឲ្យនាយស្លៀក
     " នេះយកទៅ "
     " ខ្លួនអូនតូចតែមួយ ហេតុអីក៏ខោអាវនេះធំម្លេះ " ជុងគុកនាយលើកមើលឃើញថាខុសគ្នាដាច់នឹងខ្លួននាយតូច
     " ខោអាវសង្សារចាស់ ពេលគេនៅជាមួយ " នាយតូចតបទៅគេទាំងមុខស្មើ
     " អូននឹងគេនៅជាមួយគ្នា? " ជុងគុកសួរគេទាំងអារម្មណ៍អន់ចិត្តលាយលំអារម្មណ៍ប្រច័ណ្ឌ នាយដឹងត្រឹមថានាយតូច មានសង្សារចាស់តែមិននឹកស្មាមថានៅជាមួយគ្នាសោះ
     " មែន!យ៉ាងម៉េចបើមិនពេញចិត្ត បែកគ្នាទៅ " ឲ្យតែរំលឹកអ្នកចាស់តែងតែនឹកឃើញរូបភាពកាលពីមុននោះ អារម្មណ៍ខឹងហូរចូលមកភ្លាម ពាក្យបែកគ្នាក៏គេនិយាយចេញមកដែរ ព្រោះគេមិនបានស្រឡាញ់នាយស្រាប់ទៅហើយ
     " អត់ទេ! បងមិនបែកទេ បងសុំទោស បងឈប់រំលឹកទៀតហើយ " នាយសុំទោសហើយនាយតូចក៏ដើរទៅគេងដោយមិនមាត់ សូម្បីតែមួយម៉ាត់ហាក់ដូចខឹងនឹងគេណាស់។

កូនភ្លោះម៉ាហ្វៀCEO🥀🔞(ចប់)Donde viven las historias. Descúbrelo ahora