ចាប់មា៉ហ្វៀលធ្វើប្តី2/3

493 26 0
                                    


ភាគទី២

@ថ្ងៃរៀបការ

ធ្មេចបើកៗថ្ងៃរៀបការរបស់ជីមីននិងជុងហ្គុកក៏បានមកដល់ហើយវាក៏ជាថ្ងៃដែលថេយ៍ត្រឡប់មកកូរ៉េវិញដូចគ្នាដែរ

«ជីមីនត្រៀមខ្លួនឬនៅ»លោកស្រីផាកបានមកមើលកូនគាត់ថារៀបចំខ្លួនរួចឬនៅ ព្រោះពិធីជិតចាប់ផ្តើមហើយ

«រួចហើយអ្នកមា៉ក់»ជីមីនញញឹមហើយបើកទ្វារចេញមកជួបអ្នកមា៉ក់គេ

«ជីមីន»ជីមីនកំពុងញញឹមសុខៗស្រាប់តែមានសម្លេងមួយបានបន្លឺឡើងដោយហៅឈ្មោះរបស់គេ ទោះគេខានស្តាប់សម្លេងនេះមកជាយូរហើយតែគេចាំច្បាស់ណាថាជាសម្លេងរបស់អ្នកណា

«ថេយ៍»ជីមីនបានប្រែទឹកមុខពីញញឹមមកជាស្មើរ

«អូរ..!ក្មួយថេយ៍នេះមកវិញហើយមែនទេ»លោកស្រីផាកបានដើរទៅរកក្មួយសំណព្វចិត្តក្រោយបែកអស់៥ឆ្នាំហើយនោះ

«បាទអ្នកមីង»ថេយ៍ញញឹម

«ត្រូវហើយមិចក៏មកនៅទីនេះបានហើយក្មួយមកពីពេលណា ចុះនេះអ្នកណាគេដែរថេយ៍មុខមាត់គួរឲ្យស្រឡាញ់ដល់ហើយ»លោកស្រីផាកបានក្រលេកទៅឃើញក្មេងប្រុសម្នាក់ដែលមានរាងស្តើងជាងថេយ៍មុខមាត់ស្រស់ស្អាត ទាក់ទាញមានរស្មីចែងចាំងតែម្តង

«នេះជាគូរដណ្តឹងរបស់ខ្ញុំអ្នកមីងគេឈ្មោះ ជុង ហូស៊ុក »ថេយ៍បានយកដៃគេទៅចាប់ដៃរបស់ជេហូបស្រាលៗ ហាក់មិនខ្វល់ពីអារម្មណ៍របស់មនុស្សម្នាក់ទៀតបន្តិចសោះឡើយ

«តាមពិតបែបនេះសោះទើបគាត់មិនសូវមានពេលឲ្យខ្ញុំ ហេតុអីមកធ្វើបែបនេះដាក់ខ្ញុំថេយ៍ ដឹងទេខ្ញុំរងចាំថ្ងៃយើងរៀបការមកយូរប៉ុណ្ណាតែចុងបញ្ចប់វាក៏ក្លាយជាល្បែងក្មេងលេងទៅវិញពិតជាគួរឲ្យអស់សំណើចណាស់»ជីមីនមិនបាននិយាយទេគឺនាយគិតក្នុងចិត្តតែម្នាក់ឯងប៉ុណ្ណោះ គេពិតជាពិបាកទ្រាំណាស់ក្នុងវិនាទីនេះ ពេលនេះម៉ោងនេះ ទ្រូងឆ្វេងគេវាតឹងអួលណែនស្ទើរតែផ្ទុះបែកទៅហើយ ពាក្យសន្យារបស់ថេយ៍ចំពោះជីមីនវាមានន័យសម្រាប់តែជីមីន ជីមីនគេមិនហ៊ានសូម្បីគិតថាថេយ៍នៅចាំសម្តីខ្លួនបានទៀតនោះទេ

Short novel blWhere stories live. Discover now