ក្នុងប្រទេសកូរ៉េបច្ចុប្បន្នអ្នកណាទៅមិនស្គាល់ស៊ុបភ័រស្តា ផាក ជីមីន នោះ ។ ពេលនេះជីមីនគេមានកេរ្តិ៍ល្បីល្បាញពេញប្រទេសក៏ដូចជាបណ្តាលប្រទេសនានានៅជុំវិញពិភពលោក។ ហើយរឿងទាំងអស់នេះកើតមកបានក៏សារសមត្ថភាពរបស់ជីមីនខ្លួនឯងគួបផ្សំជាមួយរូបសម្រស់សង្ហារដ៏ល្អឯករបស់គេពីកំណើតទៀតនោះ ទើបបង្កើតបានសមិទ្ធផលមួយដូចសព្វថ្ងៃ។
@ក្លឹប
«ជុងហ្គុកហា»មេការក្នុងខ្លឹបនិយាយហៅជុងហ្គុកដែលកំពុងលើកស្រាឲ្យភ្ញៀវ
*ចន ជុងហ្គុកអាយុ19ឆ្នាំហើយជាកូនរបស់អ្នកនេសាទត្រីនៅសមុទ្រ ហើយកម្លោះតូចរបស់យើងបានបន្តការសិក្សានៅមហាវិទ្យាល័យតែម្នាក់ឯងនៅឯទីក្រុងសេអ៊ូលក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ដោយសារមិនសូវមានលុយទើបគេមកធ្វើការក្រៅម៉ោងបន្ថែម។ ជាពិសេសនេះជុងហ្គុកជាហ្វេនផ្កាប់មុខរបស់ជីមីនតែម្តង*«បាទមកហើយ»ជុងហ្គុកបានដើរមករកមេការហើយញញឹម
«នេះឯងយកស្រាទៅបន្ទប់VIPបន្តិចទៅ»មេការនិយាយឡើង
«អូខេបាទ»ជុងហ្គុកញញឹមមុនទទួលស្រា២ដប់ពីមេការ មេការមិននិយាយគេក៏ដឹងថាជាស្រាដែលមានតម្លៃថ្លៃប៉ុណ្ណាដែរ
#បន្ទប់vip
*តុតុ*
ក្រោយមកដល់មុខបន្ទប់ហើយជុងហ្គុកបានគោះទ្វាបន្ទប់លឺសូរតុតុនោះឯង«ចូលមកទ្វាអត់ចាក់សោរទេ»ជីមីនស្រែកប្រាប់ទៅជុងហ្គុក ជីមីនពេលនេះគេកំពុងងូតទឹកនៅឡើយ
«...ហ៊ើយ!😲🤯..»ជុងហ្គុកកាលលឺដូច្នេះហើយក៏បើកទ្វារចូលក្នុងបន្ទប់នេះហើយក៏ដើររកកន្លែងទុកស្រាមុននឹងចាកចេញទៅធ្វើការងារបន្ត តែពេលងាកទៅក្រោយដើម្បីដើរចេញក៏ឃើញជីមីនចេញពីបន្ទប់ទឹកមានត្រឹមកន្សែងរំត្រឹមចង្កេះដែលបង្ហាញល្វែលលើឲ្យគេបានឃើញរាងកាយមាំនោះគួបផ្សំជាមួយដំណក់ទឹកហូរកាត់ពីលើកនោះទៀតគេពិបាកទប់អារម្មណ៍បេះដូងលោតញាប់ខ្លាំងៗស្ទើរតែធ្លាយចេញមកក្រៅហើយជីមីនថែមទាំងជាអាយដលក្នុងសុបិន្តគេទៀត បានមិនដល់១នាទីផងជុងហ្គុកក៏ដួលសន្លប់បាត់ទៅហើយ