សង្សារចាស់(2/1 )

2.6K 70 0
                                    


អ្នកណាថាកែវដែលបែកហេីយមិនអាចផ្គុំចូលគ្នាវិញបាន ការពិតយេីងអាចផ្គុំវាបានទោះមានស្លាកស្នាមក៏ដោយ យេីងត្រូវយកវាទុកជាមេរៀនហេីយត្រូវជៀសវាអោយបាន ។

jeon iungkook អាយុ28ឆ្នាំ ជាCEOដែលមានភាពល្បីល្បាយជាងគេ ជាមហាសេដ្ថីវ័យគេ និងជាបរុសដែលមានសម្រស់ស្រស់សង្ហាដែលជាទីប្រាថ្នារបស់ស្រីគ្រប់គ្នា ។

Kim teahyung អាយុ25ឆ្នាំ ជាម្ចាស់ហាងផ្កាមួយកន្លែង គេមានរូបសម្រស់ស្រស់ស្អាតដូចស្រីចឹង ប្រុសៗជាច្រេីនតែងតែទៅហាងផ្កានោះរហូត តែមិនមែនទៅទិញផ្កាទេគឺទៅញ៉ែគេគ្រប់គ្នា តែវាមិនបានសម្រេចគឺដោយសារ..........

.,................

"ចៅហ្វាយ ថ្ងៃនេះអ្នកនាងyuriបានណាត់ចៅហ្វាយនិយាយរឿងចូលភាពហ៊ុនជាមួយចៅហ្វាយ" jayដែលជាជំនិតរបស់jkបានសួរទៅនាយក្រាស់ដែលកំពុងមេីលឯកសាកយ៉ាងច្រេីន នៅលេីតុ

"ឯងទៅជំនួសយេីងទៅ យេីងមិនចង់ទៅទេ "jkតបទៅjayវិញដោយភ្នែកនៅលេីឯកសាររហូត ។ មិនមែននាយមិនចង់ទៅទេ តែអោយតែជួបកញ្ញាyuriនោះ គឺនាងមិនដែលនិយាយរឿងការងារទេ ហេីយពេលខ្លះអោយនាយជូននាងទៅshopping ទៀតផង វាមិនមែនលេីកទីមួយទេ ។រឿងចូលភាពហ៊ុននិងក៏ចឹងដែល យកលេសថានិយាយរឿងចូលហ៊ុនតែពន្យាជិត1ខែហេីយ ក្រដាសមួយសន្លឹកមិនបានចុះផងអោយនាយទៅធ្វេីអី។

"តែបេីចៅហ្វាយអោយខ្ញុំទៅ អ្នកនាងyuriប្រាកដជាមកក្រុមហ៊ុនផ្អេីលជាមិនខានទៀតទេ " មិនមែននាយមិនធ្លាប់ទៅជំនួសចៅហ្វាយឯណា គេធ្លាប់ទៅជួបនិយាយចរចាររឿងចូលភាគហ៊ុនតែនាងមិននិយាយទេ នាងបែរជាមកក្រុមហ៊ុនអុកទ្បុកទ្បេីងផ្អេីល

"ចឹងឯងរៀបចំឯកសារទៅ បេីលេីកនេះនាងនៅតែមិនព្រមចុះហត្ថលេខាលេីក្រដាសចូលភាគហ៊ុនទៀតយេីងលែងចង់បានហេីយ "មិនមែននាយមិនចង់អោយនាងចុះភាគហ៊ុនទេ តែនាងរញេរញ៉េរញ៉ៃ ជាមួយនាយរហូតដោយលេីកលេសចង់ចូលហ៊ុនរហូត ។ ណាមួយដោយសារគិតថាមនុស្សធ្លាប់ស្គាល់គ្នាទេីបអោយនាងកូរគេ1ខែជាងនេះ

"បាទ ចៅហ្វាយ "jayនិយាយហេីយក៏អោយគោរពដេីរចេញទៅ

"ហេុីយ.... "ក្រោយjayចេញទៅផុតjkដកដណ្តេីមធំមួយខ្សាយ នាយមានអារម្មណ៍ថាធុញថប់ណាស់ ចិត្តរបស់នាយមិនដឹងជាស្អីទេ គិតតែពីរមនុស្សម្នាក់ដែលបានបែកគ្នាជាង6ឆ្នាំ(នរណាគេ)

Short Novel Where stories live. Discover now