Part03

80 13 8
                                    

ភាគទី03


 វ័យនេះជាវ័យដែលត្រូវទទួលការមើលថែនិងថ្នាក់ថ្នម ពីឪពុកម្តាយ...ខុសប្លែកអីតែក្មេងតូចម្នាក់នេះដែលទទួលរង នូវសម្ពាធផ្លូវចិត្តច្រើនជាងមនុស្សធំទៅទៀត...!

  ទម្រាំមកដល់ផ្ទះគឺវារាងល្ងាចណាស់ទៅហើយ ហូប៊ីដើរចូលមកក្នុងផ្ទះជាមួយឆ្មានិងទឹកមុខដល់ ក្រៀមគ្រំតាមទម្លាប់របស់អាល្អិត

 អេ...អ្នកប្រុសតូចមកដល់ហើយឬ ថ្ងៃចូលរៀនដំបូង យ៉ាងមិចដែល>មេការ គ្រាន់តែក្រលេកឃើញហូប៊ី ភ្លាមក៏ដើរមករកហូប៊ីសួរនាំពីរឿងរៀនភ្លាម

 មិនអីទេអ៊ំ សប្បាយណាស់ហើយខ្ញុំក៏មានមិត្តភ័ក្ដិថ្មីនៅ សាលារៀនទៀតផង>ហូប៊ី និយាយប្រាប់អ៊ំមេការ ជាមួយស្នាមញញឹម...អាល្អិតជ្រើសមិនប្រាប់ការពិត ទៅមេការឆៃដោយសារតែមិនចង់អោយគាត់បារម្ភពី គេ ទោះយ៉ាងណាក៏គេមិនឯកកាដែរព្រោះអំឆៃនៅ ក្បែរគេជានិច្ច...។

 បើអញ្ចឹងអ៊ំអស់បារម្ភហើយ ហើយទៅបានឆ្មានេះមកពីណា ហ៊ឹម..>មេការឆៃ បន្ទន់ជង្គង់ផ្ទាស់និងឥដ្ឋដៃលើក អង្អែលក្បាលហូប៊ីតិចៗ សឹមសួរនាំពីសត្វឆ្មាដែលនៅក្នុងដៃរាងតូច គឺ វាជាឆ្មាអនាថាគា្មនម៉ែឪទើប ប៊ីយកវាមកចិញ្ចឹមអំឆៃមិនថាអីទេមែនទេ...>ហូប៊ី អោបឆ្មាជាប់ព្រោះខ្លាច មេការឆៃមិនអនុញ្ញាតអោយគេចិញ្ចឹមឆ្មានេះ

« កុំធ្វើមុខបែបនេះអីលែងស្អាតហើយ ចិញ្ចឹមបានមិន អីទេ ឥឡូវនេះអោយវាមកអំហើយក៏ទៅងូតទឹកអាលនិងចុះមក ញាំបាយណា>មេការឆៃ 

« អ៊ំឆែបងប្រុសប៉ានិងមីងជូ មិនទាន់មកវិញទេឬ>ហូប៊ី 

« ថ្ងៃនេះលោកម្ចាស់នាំអ្នកប្រុសធំទៅកំសាន្ដមិនមក បាយផ្ទះទេ បានហើយអ៊ំទៅរៀបចំអាហារទុកអោយ ឆាប់ទៅងូតទឹកទៅ>មេការឆៃ

« បាទ>ហូប៊ី ដកដង្ហើមធំហើយក៏ដើរអោនមុខទៅបន្ទប់ ខ្លួនឯងដើម្បីសម្អាតខ្លួន...។


 @a week a go ថ្ងៃនេះទាំងហូប៊ីនិងជីមីនគឺមិនបានទៅរៀនទេព្រោះជាថ្ងៃចុងសប្តាហ៍ ។ ហូប៊ីចំណាយពេលអង្គុយនៅលើ អង្រឹងយោក្នុងសួនច្បារ ជាមួយនិងឆ្មារបស់គេ

អន្លាក់ស្នេហ៍អន្លង់ទឹកភ្នែក​Where stories live. Discover now