ការរស់នៅក្នុងជីវិតពិតវាមិនខុសគ្នាពីក្នុង ប្រលោមលោកទេគ្រាន់តែងរឿង ប្រលោមលោកនៅចុងបញ្ចប់ពួកគេនិងបញ្ចប់វាដោយរីករាយ ប៉ុន្តែបើការរស់នៅក្នុងជីវិតពិតចុងបញ្ចប់គឺបញ្ចប់ទៅដោយភាពឯកានឹកស្មានមិន ដល់....ព្រោះជីវិតពិតមិនមែនគ្រាន់តែជាចុងប៊ិចដែលអ្នកនិពន្ធសសេរនោះទេ។
អា៎~ជួយអូនផង អូនឈឺណាស់> សម្រែកនូវការឈឺចាប់យំយែកកាត់ស្បៃរាត្រី នាងកាន់ដៃអ្នកជាប្តី
ជាប់មិនព្រមប្រលែង រាល់មួយវិនាទីម្តងផ្នែកត្រង់ពោះរបស់នាងឈឺពឺងផ្សាមិនឈប់មិនឈរ អារម្មណជាច្រើនបានគ្របដណ្ដប់ចិត្តគំនិតរបស់អ្នកជាម្តាយ «សូមអោយកូនរបស់ខ្ញុំកេីតមកដោយសុវត្តិភាព ផងទៅចុះ» នាងអធិដ្ឋានក្នុងចិត្តរហូតដល់នាងត្រូវក្រុមគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទ្រាំបន្តិចទៅអូន គ្រប់យ៉ាងនិងមិនអី ឮបងនិយាយទេ" ជុងជីយ៉ុន ដៃម្ខាងកាន់ដៃប្រពន្ធជាប់ ដៃម្ខាងទៀតអង្អែលថ្ងាលប្រពន្ធថ្នមៗ ព្រមទាំងយំលែងខ្មាសពេទ្យដែរនៅទីនោះ ខណៈពេលដែរប្រពន្ធជាទីស្រឡាញ់របស់គាត់កំពុងប្រណាំងជំន្នះជាមួយការឈឺចាប់ ជីយ៉ុនក៏កំពុងតែនៅក្បែរនាងនិងជំន្នះវាជាមួយនាង
ប្រឹងអោយខ្លាំង បន្តិចទៀត អ្នកអាចធ្វើបាន >
អា៎~អា៎្ហ.~~>
អោយខ្លាំងជាងនេះបន្តិចទៀត 1..2..3ប្រឹង> ក្រុមគ្រូពេទ្យ
អា៎~~>សំឡេងស្រែកមួយដង្ហើមចុងក្រោយ
"ង៉ា~~ង៉ា~" ស្នាមញញឹមជំនួយការឈឺចាប់លេចចេញពីថ្ពាល់របស់ម្តាយពេលបានស្ដាប់ឮសំឡេងកូនយំជាលេីកដំបូង ភាពលំបាកការឈឺចាប់មុននេះរលាយបាត់ទៅអស់រលីងពីទ្រូងម្តាយបេីគ្រាន់តែសំឡេងរបស់កូនតែបន្តិច
កេីតហេីយ អាយ៉ូនាងឆ្លងផុតហេីយ> អ្នកដែរឈរចាំនៅខាងក្រៅទាំងអន្ទះសាពេលបានឮសំឡេងទារកស្រែកយំម្នាក់ៗអររំភេីប ធូរស្រាលក្នុងចិត្តជាងមុន
YOU ARE READING
អន្លាក់ស្នេហ៍អន្លង់ទឹកភ្នែក
Acción+បងប្អូនភ្លោះកេីតចេញពីផ្ទៃម្តាយតែមួយ ប៉ុន្តែវាសនាលេងសេីចជាមួយពួកគេ..ម្នាក់ជាកូនសណព្វម្នាក់ទៀតជាកូនសម្អប់ ជីមីនប្រៀបបានទៅនិងពេជ្រមានតម្លៃសម្រាប់លោកជុងមានសំណាងនិងក្តីស្រលាញ់ពីឪពុក..។ ហូប៊ី ប្រៀបបានទៅនិងបន្លាច ក...