សុំទោសផងដែលឱ្យអ្នកទាំងអស់គ្នាចាំយូរ 😭😭 អត់បានរត់ចោលទេមកពី admin រវល់ពេក
______________ពេលនេះក្នុងបន្ទប់ គ្រូពេទ្យកំពុងរុំរបួសឱ្យ Vegas ដែលដេកស្ដូកស្ដឹងនៅលើគ្រែ អមជាមួយនឹងសំឡេងយំរហឹម របស់រាងតូច ដែលឈរក្បែលនោះជាមួយអ៊ំមេការ និងអង្គរក្សពីរនាក់ទៀត
" ឈប់យំទៅណា លោកប្រុសតូច បើលោកម្ចាស់ដឹងគាត់មិនសប្បាយចិត្តទេ" អ៊ំសា និយាយដោយយកដៃអង្អែលខ្នងលួងកុំឲ្យ Pete យំតទៅទៀត
" ហឹកៗ យប់មិញគាត់នៅនិយាយជាមួយខ្ញុំធម្មតាទេ តែមើលពេលនេះចុះ ហេតុអ្វីបានទៅជាអញ្ចឹង?" Pete និយាយទាំងអួលដើមក ព្រោះគេតែងតែភ័យខ្លាចរាល់ថ្ងៃថា មនុស្សដែលគេស្រឡាញ់នឹងធ្លាក់ក្នុងសភាព គ្រោះថ្នាក់ដូចតាំងពីប៉ុន្មានឆ្នាំមុន ពេលនេះវាបានកើតឡើងម្ដងទៀតហើយ ទោះគ្រាន់ជា របួស សាលស្បែកក៏ដោយ គេមិនចង់ឃើញ Vegas បែបនេះទេ
" អា big ម៉េចក៏លោកម្ចាស់ក្លាយជាបែបនេះ?" អ៊ំសា ក៏សួរទៅកាន់ big ដែលឈរកៀន Pete នោះ
"គឺចៅហ្វាយ ទៅទិញនំឲ្យអ្នកប្រុសតូចនៅហាងក្បែរកន្លែងដែលពួកយើងទៅតាមធម្មតា ពួកខ្ញុំមិនបានទៅតាមទេ តែអ្នកដែលឃើញហេតុការណ៍បានប្រាប់ថាពេលនោះមានឡានមកពីណាមិនដឹង បុកឡានចៅហ្វាយមួយទំហឹងធ្វើឲ្យបែកកញ្ចក់ពីមុខ ធ្លាក់មកនៅខ្លួន ទើបគាត់មានស្នាមរយាស់ច្រើនយ៉ាងនេះ ហើយពេលនេះពួកអង្គរក្សផ្សេងទៀតកំពុងតែរកម្ចាស់ឡាននោះហើយព្រោះគិតថាមានអ្នកនៅពីក្រោយរឿងនេះ" big និយាយហើយធ្វើឲ្យ Pete យំកាន់តែខ្លាំង ស្របពេលនោះពេទ្យក៏រុមរបួសហើយល្មម ហើយក៏ដើរសំដៅមកពួកគេ
" របួសខាងក្រៅច្រើនកន្លែងបន្តិចប៉ុន្តែ មិនជ្រៅទេ ឯខាងក្នុងគឺល្អទេ ឱ្យអ្នកជំងឺសម្រាកបន្តិចក៏អស់ហើយ"
" ចាសអរគុណលោកគ្រូពេទ្យ... Big ជូនដំណើរលោកគ្រូពេទ្យទៅ" អ៊ំសា និយាយទៅកាន់ big ហើយក៏បែរមករក Pete វិញ
" ឃើញទេ លោកម្ចាស់អស់អីហើយ អ្នកប្រុសកុំបារម្ភអី" Pete ងួកក្បាល តិចៗហើយរត់ទៅ រក Vegas ឯ អ៊ំសា ក៏ចេញទៅក្រៅបាត់
Pete ក៏ទៅអង្គុយក្បែរគ្រែហើយចាប់ដៃ Vegas មកបង្អែលថ្នមៗ ហើយក៏យំរហូតដល់គេងលក់
.
.
.
.
ពីម៉ោងក្រោយមក~
YOU ARE READING
~ My Mafia boyfriend~
Fanfictionខ្ញុំ Pete មានសង្សារម្នាក់ជា mafia និងជាអ្នកមានលំដាប់ម្នាក់ក្នុងប្រទេស គាត់ស្រឡាញ់ខ្ញុំថ្នាក់ខ្ញុំណាស់ប៉ុន្តែ ពេលដែលគាត់ខឹងឬ ខ្ញុំមិនស្ដាប់បង្គាប់គាត់ គាត់ទុកខ្ញុំដូចទាសករផ្លូវភេទអញ្ចឹង... "មើលអីចាក់ខ្វាក់ភ្នែកឥឡូវហ្នឹង" "ឈឺតែ ស្រួលខ្លួន" "អូនស្រឡ...