ភាគ១ : « ខ្ញុំមិនក្លាយជាសាតានទេ »

270 20 1
                                    

« ឯងមិនគួរធ្វើបែបនេះទេ..វេហ្កាស... ឯងមិនគួរធ្វើបែបនេះសោះឡើយ!»

ភីតចាប់កាំភ្លើងរបស់ខ្លួនយ៉ាងខ្លាំងដោយការឈឺចាប់ដែលខ្លួនបានលាក់ទុកជាយូរមកហើយ។

រាងកាយរបស់ភីតចាប់ផ្តើមញ័រព្រមជាមួយទឹកភ្នែកដែលស្រក់ចុះឥតស្រាកស្រាននៅលើផ្ទៃមុខរបស់គេ។

«...ភីត..»

វេហ្កាសក្រឡេកទៅមនុស្សដែលខ្លួនស្រលាញ់ដោយអារម្មណ៍ភ្ញាក់ផ្អើល។ អាវពណ៌ប្រផេះដែលពាក់ជាប់និងខ្លួនឯងត្រូវបានប្រឡាក់សព្វទៅឈាម ដែលហូរមិនឈប់ឈរ...

« ឆាប់បាញ់ទៅ!!! បើសិនជាឯងគិតថាហ៊ានបាញ់!!!! »

ផោចស៍, ដែលកំពុងដែលដេកនឹងដី ប្រើដៃទាំងសងខាងរបស់ខ្លួន ព្យាយាមលើកខ្លួនឯងអោយក្រោកដោយលំបាក។ ភីតតម្រង់កាំភ្លើងចំក្បាលរបស់ ផោចស៍ដែលកំពុងផ្អែកនឹងជញ្ជាំងក្បែរនោះ។

ម្រាមដៃចង្អុលដែលបម្រុងនឹងកេះកៃកាំភ្លើងទៅហើយត្រូវបានបញ្ឍប់ទៅវិញដោយភាពឈឺចាប់ដែលពិបាកនឹងទប់ទល់បាន។

« ភីត... ដាក់កាំភ្លើងចុះសិនណា » វេហ្កាសព្យាយាមចូលទៅរកភីត ហើយនិយាយលួងលោមភីតដោយសម្លេងស្អក

« ឯងកុំចូលមកជិតយើងណា៎ » ភីតស្រែកដោយមិនអាចទប់កំហឹងរបស់ខ្លួនបាន ពេលដែលបានឃើញវេហ្កាសព្យាយាមចូលមកជិតខ្លួន ព្រមទាំងបង្វេរកាំរកវេហ្កាសវិញជាសញ្ញាហាមមិនអោយចូលមករកខ្លួន។

វេហ្កាសក៏ឈប់ភ្លាម ដោយឃើញក្រសែភ្នែករបស់ភីតទទេរស្អាតសម្លឹងមករកវេហ្កាស ហាក់បីដូចជាជីវិតរបស់គេគ្មានសេសសល់អ្វីសោះនៅក្នុងខ្លួន

« ខ្ញុំសុំទោស... » វេហ្កាសនិយាយដោយសម្លេងសោកស្តាយ

គេព្យាយាមគេចពីក្រសែភ្នែករបស់ភីត ព្រោះមិនចង់អោយភីតកាន់តែឈឺចាប់ជាងនេះទៀត.... ព្រោះតែគេ...ព្រោះតែគេម្នាក់គត់...ទើបភីតក្លាយជាបែបនេះ

ពាក្យសុំទោសរបស់វេហ្កាសធ្វើអោយភីតវិលវល់ក្នុងចិត្ត ប្រៀបដូចភ្លើងដែលកំពុងឆាបឆេះក្នុងចិត្តដែលមិនងាយរលត់។

ស្របពេលដែលភីតភ្លេចខ្លួន ផោចស៍ក៏ដកកាំភ្លើងមកភ្ចង់ចំក្បាលរបស់ភីតវិញម្តង។

VegasPeteStory (R18+) បកប្រែខ្មែរWhere stories live. Discover now