[Ep14: សម្ពោធផ្លូវចិត្ត!!]

264 24 5
                                    

ទឺង!!!
ទ្វារប្រអប់ត្រូវបានបើក beomgyu ឈរភ្លឹកមើលទៅកាន់មនុស្សម្នាក់ដែលនៅពីមុខគេ។ អ្នកទល់មុខនេះវិញគ្រាន់តែឃើញគេភ្លាមក៏បានញញឹមទទួលភ្លាម។

"សួរស្តី! ជួបគ្នាទៀតហើយ!!"
Beomgyu មើលទៅគេភ្លឺសៗទាំងដៃខំលូកទៅចុចបិទទ្វារប្រអប់វិញតែក៏ត្រូវបានគេឃាំងទាន់។

"ចង់ទៅណា?និយាយគ្នាមិនទាន់ចប់ផង"
នាយសង្ហា junho និយាយដាក់គេហើយក៏បានចូលទៅក្នុងជណ្តើរប្រអប់ជាមួយគេដោយមានកូនចៅពីរនាក់ចាំការពារ។ beomgyu ធ្វើមុខស្ញេញដាក់គេព្រោះតែមិនជួបគ្នាឡើយគេមិនចូលចិត្តពពួកអ្នកលេងទេ។

"មិនគិតថាបានជួបគ្នានៅកន្លែងបែបនេះសោះ!"
Junho ពេលជណ្តើរដំណើរការហើយក៏បាននិយាយទៅកាន់អ្នកម្ខាងទៀតដែលសូម្បីមួយមាត់ក៏មិនចង់ហើបផង។

"លោកមកទីនេះធ្វើអី?"
Beomgyu ស្ងាត់បន្តិចហើយក៏បានងាកទៅសួរគេវិញទាំងមិនចង់តែជាការគួសមត្រូវតែសួរចឹងខ្លះហើយ។

"មានធុរកជាមួយភ្លៀវ! ចុះឯងមកទីនេះធ្វើអី?"

"កំដរ Yeonjun!"

"ហាស៎??"
Junhoហើយក៏បានស្រែកភ្ញាក់ផ្អើលនិងសម្តីដែលថាកំដរនិងវាយ៉ាងម៉េចវិញនិយាយបែបនេះគិតវែងឆ្ងាយហើយ។

ទឺង!
Beomgyu បែរមុខប្រុងបកស្រាយតែជណ្តើរប្រអប់ក៏បានបន្លឺសំឡេងបើកឡើង។

"ខ្ញុំទៅមុនហើយ! សំណាងល្អ!"

"អេ!!នេះ..."
Junho និយាយមិនទាន់ចប់ផងទ្វារក៏បានបិទទាន់ beomgyu គេមើលទៅប្រអប់យន្តបន្តិចហើយក៏បានចាកចេញទៅ។

"ហ្អើយ!!! នេះ..ភ្លេចទៅថាគ្មានលុយមកតាមខ្លួនទេ!"
កំលោះតូច ស្ទាប់ហោប៉ៅខ្លួនឯងទាំងភ្លេចគិយដល់រឿងលុយ ហើយគេក៏បានលូកទូរស័ព្ទមកមើលថា call ហៅជំនួយតែវាក៏អស់ថ្មទៀត។

Bad-boyfriend (ចប់រដូវកាលទី១)Where stories live. Discover now