[Ep34: ផ្អែមល្ហែមមិនគិតពេល!!]

164 29 41
                                    

"សុំទោស!!"
Beomgyu និយាយទាំងបបូរមាត់គេញ័រទទ្រើកជាមួយនិងភាពសោកសដែលគេមិនធ្លាប់បង្ហាញវាដល់នណាឡើងពីមុ

"ត្រូវហើយឯងចេះនិយាតែប៉ុណ្ណឹងទេ? យើងក៏ចេះដូចគ្នា! សុំទោសបើបន្តិចទៀតឯងនិងស្លាប់ក្រោមដៃយើង!! ហើយយើងពិតជាឆ្ងល់មានហេតុផលស្អីទៅដែលអាចកែប្រែចិត្តគំនិតឯងដូច្នេះ?គេគួរតែស្លាប់!!"
Beomgyu ស្ងាត់បន្ទប់ពីស្តាប់គេនិយាយចប់បានបន្តិចក៏ទន់ដៃហើយសម្រូតដាក់កាំភ្លើងចុះយឺតៗ។

"បើគេស្លាប់វាអយុត្តិធម៌ណាស់..អ្នកធ្វើមិនមែនជាគេនោះទេឲ្យយើងលើកដៃសម្លាប់បានយ៉ាងម៉េច!បើធ្វើបែបនោះយើងក៏មិនខុសពីឃាតករដែរ!?"
Beomgyu និយាយបន្ត។

"ហើយចុះគ្រួសារពួកយើងត្រូវបានបាត់បង់ជីវិតវាយុត្តិធម៌ណាស់មែនទេ? Beomgyu ឯងលែងដូចមុនហើយ!!ហេតុអ្វីក៏ទៅចិត្តទន់ដាក់សត្រូវបែបនេះឯងឡប់ហើយ!!!"

"យើងបានប្រាប់ឯងហើយថារឿងទាំងនេះទុកឲ្យយើងចាត់ការខ្លួនឯងតើឯងមកទីនេះធ្វើអី?"

"ដូច្នេះបើយើងមិនមកទេតើការពិតដែលថាឯងស្រឡាញ់វានិងត្រូវលាក់ដល់ពេលណា?ចង់បោកប្រាស់យើងដល់ស្លាប់ឬ?"
នាយកម្លោះដើរចូលមកជិតគេហើយនិយាយទាំងមុខមានកំហឹងមិនចាញ់គ្នា។

"គេមិនមែនជាសត្រូវរបស់ពួកយើងទេ! Soobin មានរឿងជាច្រើនដែលឯងមិនទាន់បានដឹង!!"

"តើមានរឿងស្អីទៅក្រៅពីឯងបោះចោលការសន្យាររវាងពួកយើងហើយទៅជួយគេនោះ? យើងពិតជាខកបំណងណាស់!!"

Soobin ពោលឡើងដោយអារម្មណ៍ឈឺចាប់នេះប្រហែលមានអ្នកមិនទាន់ដឹងរឿងរវាងពួកគេថាទាក់ទងគ្នាបានយ៉ាងម៉េចខ្លះ។

"តែ..ឯងក៏មិនអាចមកសម្លាប់គេនៅនិងមុខយើងបានដូចគ្នា!! យើងបានប្រាប់ហើយថា Chio Yeonjun មិនមែនជាអ្នកសម្លាប់ពួកគាត់នោះទេ!!"

Bad-boyfriend (ចប់រដូវកាលទី១)Where stories live. Discover now