បន្ទាប់ពីចេញពីបន្ទប់អ្នកជាពូហេីយរាងតូចក៏ចូលទៅសំងំយប់ក្នុងបន្ទប់កៀនគ្រែរបស់ខ្លួន
Taehyung:“សូមទោស..ហិកៗ..គ្មានអ្នកណាត្រូវការខ្ញុំទេ ហុឹកៗ...ខ្ញុំសូមទោស..ហុឹក..ខ្ញុំមិនអាចចេញពីពូបានទេ..ហុឹកៗ..ខ្ញុំមិនអាចទេ..ហុឹកៗ ពូកុំធ្វេីបានថេយ៍អី..ហុឹកៗ..សូមទោស”អង្គុយអោបជង្គុងយំនៅគៀនគ្រែទន្ទេញពាក្យសូមទោសៗរហូតដល់គេងលក់ទាំងដាមទឹកភ្នែកនៅពេញថ្ពាល់
កាត់មកខាងនាយក្រាស់វិញពេលចេញមកពីបន្ទប់ទឹកមិនឃេីញរាងតូចនាយក៏រាងបារម្ភបន្តិចដែលតែធ្វេីជាមិនខ្វល់រួចក៏ចូលគេងបាត់ទៅ នាយគេងរសេសរសោះបែទៅមុខទៅក្រោយទោះបីជានាយខំសំងំគេងយ៉ាងណាក៏ដោយក៏គេងមិនលក់ដែល
Jungkook:“ហុឺយ!!ពុទ្ធោអេីយ..”នាយស្ទុះវឹងដេីចេញពីបន្ទប់នាយចូលទៅបន្ទប់រាងតូច ងាស់ឆ្វេងងាសស្ដាំមិនឃេីញរាងតូចហួសចូលទៅមេីលក្នុងបន្ទប់ទឹកនៅតែមិនឃេីញធ្វេីអោយនាយភ័យបុករកថាមិនត្រូវរកនិងស្រែកទៅហេីយតែក៏ដាក់ភ្នែកឃេីញរាងតូចអង្គុយអោនមុខនៅជិតគ្រែ
“នែ!!ឯងមិនឃេីញយេីងមកទេហែសបានជាមកអង្គុយនៅកន្លែងនិង?”តម្លេីងសម្លេងសួរទៅកាន់រាងតូចតែមិនឃេីញអ្នកជាក្មួយឆ្លេីយតបក៏ដេីទៅមេីលអោយជិតទេីបដឹងថាគេគេងលក់បាត់ហេីយនាយក៏លេីកបីគេដាក់លេីពូកអោយគេគេងស្រួលបួល
“មកយំរំអួយដាក់ជំនាងផ្ទះយេីងមែនទេបានជាសំងំនៅជិតគ្រែនិងហឹស...”ក្នុងចិត្តក៏បារម្ភពីរាងតូចដែលតែនាយនៅតែធ្វេីចិត្តរឹងស្ដីបន្ទោសអោយរាងតូចទាំងគេកំពុងតែគេងលក់ នាយក៏ទាញអ្នកជាក្មួយមកអោបរួចនាយក៏គេងលក់បាត់ទៅ
+Morning ☀️
ព្រះអាទិត្យបញ្ចេញពន្លឺដល់ផែនដីព្រមទាំងជះពន្លឺចាំងចូលទៅក្នុងផ្ទះមួយដែលអោយយេីងឃេីញក្មេងប្រុសម្នាក់កំពុងតែគេងនៅលេីគ្រែ
Taehyung:“អួយ...ឈឺក្បាលណាស់..នេះម៉ោងប៉ុន្មានហេីយនិង..ស្លាប់ហេីយត្រូវតែប្រញាប់ធ្វេីម្ហូបអោយលោកពូមិនចឹងទេគាត់ខឹងទៀតមិនខានឡេីយ”រាងតូចក៏ប្រញាប់ក្រោកចុះពីលេីគ្រែដេីតិចៗទៅរកបន្ទប់ទឹកនេះក៏ព្រោះតែគេនៅឈឺភ្នែកខាងក្រោមរបស់គេទេីបគេមិនអាចដេីលឿនបាន ក្រោយពីចេញពីបន្ទប់ទឹកហេីយខ្លួនក៏ប្រញាប់ចុះទៅក្រោមធ្វេីអីអោយនាយក្រាស់ញយ