EP1:សុីសាច់ហុតឈាម

38 2 0
                                    

ឆ្នាំ1602

«ឆាប់ឲ្យប្រាក់យើងមក»

«ខ្ញុំគ្មានប្រាក់ឲ្យទេ»ស្ត្រីចំណាស់

«គ្មានយ៉ាងមិច? ឆាប់ឲ្យប្រាក់មកយើង បើមិនចង់ឲ្យយើងកម្ទេចកន្លែងនេះចោល»

«ខ្ញុំប្រាប់ហើយថាខ្ញុំគ្មានប្រាក់ឲ្យលោកទេ ឆាប់ចេញពីកន្លែងខ្ញុំលក់ដូរវិញទៅ»ស្ត្រីចំណាស់

«មិនឲ្យប្រាក់មែនទេ? បាន ពួកឯងកម្ទេចកន្លែងនេះចោល»

«បាទលោកបង»កូនចៅ ឆ្លើយរួចពួកគេបានចូលទៅកម្ទេចរបស់របររបស់គាត់ទាំងអស់ តាមបញ្ជាបុរសម្នាក់នោះ គ្មានអ្នកណាហ៊ានមកជួយទេ ព្រោះខ្លាចក្រុមមកកម្ទេចកន្លែងរបស់ខ្លួនដែរ។

បុរសម្នាក់នោះកំពុងបញ្ជាកូនចៅខ្លួន ក៏មានសំឡេងមួយនិយាយឡើង

«ហេ ពួកឯងដូចជាហ៊ានពេកហើយ យើងខានមកផ្សារតែមួយថ្ងៃសោះ ពួកឯងបែបជាហ៊ានបង្ករឿងនៅទីនេះម្ដងទៀត ពួកឯងចង់ស្លាប់ហើយមែនទេ ហាស៎?»ជុងហ្គុក ត្រូវហើយសំឡេងដែលនិយាយឃាត់ពួកគេអម្បាញ់មិញគឺជាសំឡេងនាយ។ ដែលគេនិយាយថា ខានមកផ្សារមួយថ្ងៃ ដោយសារនៅផ្ទះសំណាក់មានបញ្ហាទើបនាយមិនបានមកមើលដូចសព្វមួយដង។

«ឯងមកចេះដឹងស្អីដែរ អាក្មេងមិនទាន់ផ្ដាច់ក្លិនទឹកដោះ បើមិនចង់ឈឺខ្លួនឯងឆាប់ទៅវិញភ្លាមទៅ»

«យ៉ា! កាងឆូល ឯងដូចមិនរៀងសោះមែនទេហាស៎ យើងវាយឯងប៉ុន្មានដងហើយ ក្រែងឯងប្រាប់យើងថាឈប់មកទីនេះទៀតហើយមែនទេ? តែនេះឯងមិនស្ដាប់សម្ដីយើង នៅហ៊ានបង្ករឿងនៅទីនេះទៀត»ជុងហ្គុក

«ទៅស្ដាប់ក្មេងម្សិលម៉្ងៃដូចឯងធ្វើអី?បានបាយសុី បានផ្ទះនៅ?»កាងឆូល

«ហឹសបើឯងខ្លាំងអញ្ចឹង ភ្នាល់គ្នាទៅ បើឯងអាចបំបាក់អំបោះនេះបានយើងនិងគោរពឯង តែបើឯងមិនអាចបំបាក់អំបោះនេះបានទេ ឯងត្រូវតែឈប់មកអុកឡុកទាប្រាក់ពីអ្នកផ្សារនេះទាំងអស់»ជុងហ្គុក គេបានយកអំបោះដែលគេដាក់លក់ យកមកភ្នាល់គ្នាជាមួយកាងឆូល

«ក្មេងដូចឯងមិនអាចឈ្នះយើងបានទេ ពួកឯងចូល»កាងឆូល បញ្ជាកូនចៅឲ្យទៅវាយនាយបំបាក់អំបោះ

មនុស្សកញ្ជ្រោងWhere stories live. Discover now