EP2:អាល្អិត

10 2 0
                                    

     កន្លងផុតពេលយប់ពេលព្រឹកក៏ឈៀងចូលមកដល់។ ថ្ងៃនេះគឺជាថ្ងៃដែលស៊ូរ៉ាត្រូវជួបជាមួយអនាគតស្វាមីរបស់នាងនៅពេលបន្ទិចទៀតនេះ នាយកំម្លោះក៏បានមកលួចមើលនាងម្ដងទៀត បើសួរថាសម្ដីអ្នកស្រីមីនគេស្ដាប់ទេ ចម្លើយគេទុកគ្រាន់តែជាខ្យល់ហោះកាត់ត្រជាងប៉ុណ្ណោះ។ ជុងហ្គុកជាមនុស្សកំពូលក្បាលរឹងគ្មានពី ខូចខិល ថែមទាំងច្រឡឺទៀតផង មិនចេះខ្លាចនរណានោះទេ។

    «បងមកទៀតហើយបងមិនខ្លាចសម្ដីអ្នកម៉ែទេមែនទេ?ប្រយ័ត្នគាត់ខឹងបងជាងនេះទៅ»ស៊ូរ៉ានិយាយដេញនាយឲ្យទៅវិញ តែគួរឲ្យស្ដាយវាយឺតពេលបាត់ទៅហើយ

    «ឯងមកទៀតហើយ ឯងចង់ឲ្យយើងនិយាយជាមួយឯង ប្រាប់ឯងប៉ុន្មានដងទៀតថាកុំឲ្យមកពាក់ពាន់ជាមួយលូនស្រីយើង ឯងកុំគិតថាយើងមិនដឹងគំនិតឯងឲ្យសោះ ចន ជុងហ្គុក»អ្នកស្រីនិយាយថែមទាំងសង្កត់ត្រង់ឈ្មោះនាយទៀតផង

    «អ្នកស្រីហាមឃាត់ខ្ញុំធ្វើអី? បើគ្រាន់តែខ្ញុំស្រឡាញ់នាង វាមានអ្វីខុសដែលមែនទេ?»ជុងហ្គុក

    «មែនវាខុស ខុសត្រង់ឯងជាក្មេងដែលលោកម្ចាស់យកមកចិញ្ចឹមហើយថែមជាក្មេងមនុស្សមិនចំមនុស្សបិសាចមិនចំបិសាចដូចឯងដែល ឯងជាក្មេងដែលនាំគ្រោះចង្រៃដល់គ្រួសារយើង ឯងមានដឹងខ្លួនទេ? ក្មេងអីដែលកើតមកខុសគេ យកមកភ្លាមនាំគ្រោះដល់គេភ្លេត»អ្នកស្រីមីន

    «ខ្ញុំជាមនុស្សមិនមែនជាបិសាចដូចអ្នកស្រីនិយាយទេ»នាយនិយាយហើយក៏បានដើរចេញទៅរកកន្លែងនាយបាត់

    «អ្នកម៉ែមិនគួរនិយាយពាក្យបែបនេះដាក់គាត់ទេ គាត់មិនមែនបិសាចដូចអ្នកម៉ែនិយាយគាត់ជាមនុស្សដូចជាយើងដែរ»ស៊ូរ៉ា

    «បិទមាត់កូនទៅ ហើយឆាប់រៀបចំខ្លួន បន្ទុចទៀតគេមកសល់ហើយ»អ្នកស្រីមិនខ្វល់ពីសម្ដីរបស់កូនខ្លួនទេ បែជានិយាយរឿងផ្សេងហើយដើរចេញទៅបាត់

    «យើងថាឯងគទរតែបញ្ឈប់ត្រឹមនេះទៅប្រសើរជាង ទោះយ៉ាងណាក៏អ្នកម៉ែមិនព្រមដែល»យ៉ូនហ្គី យ៉ូនហ្គីគឺជាកូនច្បងរបស់លោកមីននិងអ្នកស្រីមីន លោកមីនមានកូនពីរនាក់យ៉ូនហ្គីនិងស៊ូរ៉ា ស៊ូរ៉ាជាកូនស្រីពៅក្នុងត្រកូលមីន ចំណែកជុងហ្គុកគេគ្រាន់តែជាក្មេងដែលលោកមីនរើសយកមកចិញ្ចឹមនោះទេ ដែលបានឃើញនាយត្រូវគេបណ្ដែតតាមទឹកមក

មនុស្សកញ្ជ្រោងWhere stories live. Discover now